ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគណាស់ ​​ពិការ​ដៃជើង​​​ តែ​មាន​ក្តី​ស្រមៃ​ធ្វើ​ជា​ជាង​​ទូរស័ព្ទ

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សែន​អាណិត​ណាស់ ប្អូនប្រុស​ពិការ​ដៃជើង​មួយ​រូប​ លើកដៃ​សុំ​ឱ្យ​​មហាជន ខណៈ​​គ្រួសា​ប្អូន​មិន​អាច​បំពេញ​ក្តី​ស្រ​មៃ​របស់​ប្អូន​បាន​ដែល​ជា​ជាង​ទូរ​សព្ទ​នោះ​ ។ ជីវិត​មនុស្ស​នៅ​លើក​ផែនដី​នេះ មានជោគ​វាសនា​ខុស​ៗ​គ្នា ដោយ​ខ្លះ​ជួប​តែ​មាន​ភាព​មានបាន…

រាជធានី​ភ្នំពេញ​ ៖ សែន​អាណិត​ណាស់ ប្អូនប្រុស​ពិការ​ដៃជើង​មួយ​រូប​ លើកដៃ​សុំ​ឱ្យ​​មហាជន ខណៈ​​គ្រួសា​ប្អូន​មិន​អាច​បំពេញ​ក្តី​ស្រ​មៃ​របស់​ប្អូន​បាន​ដែល​ជា​ជាង​ទូរ​សព្ទ​នោះ​ ។

ជីវិត​មនុស្ស​នៅ​លើក​ផែនដី​នេះ មានជោគ​វាសនា​ខុស​ៗ​គ្នា ដោយ​ខ្លះ​ជួប​តែ​មាន​ភាព​មានបាន ខ្លះ​ជួប​តែ​ជីវិត​ទុក្ខ​លំបាក ដូច​ជា​ប្អូន​រូប​នេះ ឪពុក​ស្លាប់​ចោល ខ្លួន​ក៏​ពិការ ពុំ​មានចំណេះ​អ្វី​ដែល​អាច​ចិញ្ចឹមជីវិត​បាន តែ​ប្អូន​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​ជា​ទូរស័ព្ទ​ដៃ ក្រែង​ជួយ​ដល់​ម្តាយ​ចាស់ និង​ខ្លួនឯង​ដែល​ពិការ​ដៃ ហើយ​និង​ជើង​តាំងពី​កំណើត​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​ប្អូន​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​យក្ស Tik Tok ប្អូន​ទទូច​ថា
«​ជម្រាបសួរ​ក​ពុក​ម៉ែ​បងប្អូន ចង់​រៀន​ខាង​ទូរស័ព្ទ​ដៃ ចង់​ជួយ​ម្តាយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អត់​មាន​សមត្ថភាព​ទៅ​រៀន​ទេ ផ្ទះ​ខ្ញុំ​ក្រ​ណាស់ សូម​បងប្អូន​ជួយ​ខ្ញុំ​ផង​»​។

ក្រោយ​ការ​បង្ហោះ​នឹង​ការ​និយាយ​រៀបរាប់​បែប​នេះ ​ធ្វើ​អោយ​មហាជន​សម្តែង​ក្តី​អាណិត​ដល់​ប្អូន​ជា​ពេន​ពេក ព្រោះ​ប្អូន​ពិការ​ហើយ គ្មាន​លទ្ធ​សូ​ម្បី​តែ​រៀន​ធ្វើ​ជា​ជាង​ទូរ​សព្ទ ដោយ​ប្អូន​មិន​ចង់បាន​អ្វី​ច្រើន​ទេ ពោល​ត្រឹម​អាច​ចិញ្ចឹម​ម្តាយ​និង​ខ្លួន​ពិការ​របស់​ប្អូន​នោះ​។

ខ្សែជីវិត​ពិត​គឺ​បែប​នេះ តើ​បងប្អូន​អាច​ជួយ​គាត់​បាន? គាត់​ពិការ​មែនពិត តែ​គាត់​ចង់​មាន​ជំនាញ​មួយ​ច្បាស់លាស់ គាត់​ថា​មិន​ចង់​ដើរ​សុំទាន​គេ​នោះ​ឡើយ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព ប្អូន​ដែល​ពិការ​ទាំង​ដៃ និង​ជើង​នេះ ប្អូន​ឈ្មោះ យុន ធារ ប្អូន​ថា ប្អូន​បាន​ពើបប្រទះ​ពិការ​ភាព​នេះ តាំងពី​កំណើត​។

ប្អូន​ធារ ជា​កូន​អ្នកក្រ កើត​នៅ​ស្រុក​ឈូក ខេត្តកំពត ដោយ​រៀន​បាន​ត្រឹម​ថ្នាក់​៤ ដោយ​ខ្លួន​ពុំ​បាន​បន្ត​សិក្សា ព្រោះ​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរណាមួយ​គ្រួសារ​ក៏​ក្រ ខ្លួន​ក៏​ពិការ ឪពុក​ស្លាប់​ជាង​៤​ឆ្នាំ​ដោយសារ​ជំងឺ ។

ធារ​ដែល​ជា​កូនពៅ​ដ៏​កម្សត់ ក្នុង​ចំណោម​គ្រួសារ​ដែល​មាន​បងប្អូន​ចំនួន​៣ ប្អូន​ថា ចង់​រៀន​ធ្វើ​ជា​ជាង​ទូរ​សព្ទ​ដៃ ឬ​ជាង​ម៉ូតូ ព្រោះ​សព្វ​ម្តាយ​ប្អូន​ជាង​ស្ត្រី​មេម៉ាយ គាត់​ក៏​ចាស់​ធ្វើស្រែ​ត្រុ​ក​ៗ ចិញ្ចឹម​ដល់​ខ្លួន ហើយ​ចំពោះ​ប្អូន​ផ្ទាល់​បាន​ត្រឹម​ឃ្វាល​គោល ដាក់​ស្មៅ​គោ និង​ជួយ​ការងារ​ម្តាយ​តិចតួច​ដោយ​មូលហេតុ​ខ្លួន​ពិការ​។

ប្អូន​ធារ​កម្សត់​ដែល​មាន​អាយុ២១​ឆ្នាំ ពើបប្រទះ​ពិការ​នេះ ប្អូន​ថា ប្អូន​មិន​ដែល​តូចចិត្ត​នឹង​ពិការ​ភាព ដៃជើង​ពិការ​នោះ​ទេ ហើយ​ប្អូន​មាន​តែ​ការ​លើកទឹកចិត្ត​ខ្លួនឯង មិន​ដែល​ចុះចាញ់​នឹង​វាសនា​ខ្លួន​ឯង​​ម្តងណា​ឡើយ​។

ជា​ចុង​ក្រោយ ប្អូនសុំ​អោយ​មហាជន​ជួយ​ដល់​ប្អូន​ផង ប្អូន​ចង់​រៀន​ជំនាញ​ជា​ជាង​ទូរ​សព្ទ​ដៃ ដោយ​យល់​ថា ជំនាញ​មួយ​នេះ​អាច​ចិញ្ចឹម​ប្អូន និង​ម្តាយ​ប្អូន​ពេល​ចាស់​ទៅ​ ។

គួរ​បញ្ជាក់​ដែរ ប្អូន​ពិការ​តែ​ប្អូន​អាច​ដើរ​បាន​តិច​ៗ ដោយ​ប្អូន​អាច​ឃ្វាលគោ ជួយ​ការងារ​ម្តាយ​បាន​ខ្លះ​ៗ ហើយ​បើ​ងាករ​ទះ​ប្អូន​ក៏​ចាស់​ណាស់​ទៅ​ហើយ​ក្តី​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ