ម្ដាយមានបញ្ហាសតិពរកូនដើរសុំបាយគេហូបតាមផ្សារ ដេកតាមចិញ្ចើមផ្លូវ រំជួលចិត្តដល់មហាជន
- ភ្នំពេញ
ខេត្តបន្ទាយមានជ័យ ៖ ទឹកចិត្តរបស់អ្នកម្ដាយមានចំពោះកូនៗពិតជាមានទំហំធំធេងណាស់ មិន
ខេត្តបន្ទាយមានជ័យ ៖ ទឹកចិត្តរបស់អ្នកម្ដាយមានចំពោះកូនៗពិតជាមានទំហំធំធេងណាស់ មិន
ខេត្តបន្ទាយមានជ័យ ៖ ទឹកចិត្តរបស់អ្នកម្ដាយមានចំពោះកូនៗពិតជាមានទំហំធំធេងណាស់ មិនអាចកាត់ថ្លៃបានឡើយ ទោះបីខ្លួនឯងមិនប្រក្រតីផ្នែកសតិអារម្មណ៍ក៏ដោយ ក៏នៅតែស្រឡាញ់កូន មិនបោះបង់ចោលកូនឡើយ។ នេះហើយជីវិត ។
ជាក់ស្តែង ថ្មីៗនេះ អ្វីដែលលើសពីអាណិតទៅទៀតនោះ គឺស្ត្រីជាម្ដាយមានសតិមិនគ្រប់១រូប ពរកូនតូចដើរសុំបាយគេហូបតាមផ្សារ និងគេងតាមចិញ្ចឹមផ្លូវ ។ ភាពកម្សត់នេះ កំពុងធ្វើឱ្យមហាជនជាច្រើននៅលើបណ្ដាញសង្គមរំជួលចិត្តអាណិតអាសូរគ្រប់គ្នា និងសម្ដែងក្ដីបារម្ភចំពោះស្ត្រីជាម្ដាយ ជាពិសេសគឺកូនតូច តាំងពីកើតរហូតមក គ្មានខោអាវ ស្លៀកពាក់ត្រឹមត្រូវ គ្មានអាហារហូបគ្រប់គ្រាន់នោះទេ ។
រឿងរ៉ាវជីវិតកម្សត់របស់ស្ត្រីជាម្ដាយដែលមានសតិមិនប្រក្រតីពរកូនដើរសុំបាយគេហូប កំពុងរស់នៅយ៉ាងលំបាកវេទនាខាងលើនេះ បានធ្វើឱ្យរំជួលចិត្តដល់មហាជនជាច្រើននៅលើបណ្ដាញសង្គមសម្ដែងក្ដីអាណិតអាសូរ និងក្ដីបារម្ភយ៉ាងខ្លាំង។ អ្នកខ្លះនាំគ្នាបង្ហោះសារនិងរូបភាពម្ដាយកូនទាំង២នាក់ចូលក្នុងខ្ទង់ខំមិនក្នុងគណនីហ្វេសប៊ុករបស់លោកផន ផល្លា ប្រធានមណ្ឌលមែកឈើ និងអំពាវនាវឱ្យលោកជួយដល់ម្ដាយកូនទាំង២នាក់ខាងលើនោះ ។
តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ ម៉ាក់ ចេស្តា បានបង្ហោះសំណេរភ្ជាប់ជាមួយវីដេអូ ចូលក្នុងខ្ទង់ខំមិនគណនីហ្វេសប៊ុករបស់លោកផន ផល្លា ប្រធានមណ្ឌលមែកឈើ ដោយបានរៀបរាប់ឱ្យដឹងថា «ប្អូនសុំឱ្យបងជួយក្មេងម្នាក់នេះផង ព្រោះម្ដាយរបស់ក្មេងសតិមិនល្អ ត្រូវគេរំលោ.ភទើបកើតក្មេងម្នាក់មកហើយ ម្ដាយមិនអាចមើលថែកូនបាន ។ ប្អូនឃើញគាត់គេងតាមចិញ្ចើមផ្លូវ ដើរសុំបាយគេហូបតាមផ្សារ ។ ប្អូនអាណិតកូនគាត់ខ្លាំងណាស់ នៅជាមួយម្ដាយសតិមិនល្អតាំងពីកើតរហូតដល់ប៉ុណ្ណេះ គ្មានខោអាវស្លៀកពាក់ត្រឹមត្រូវ គ្មានអាហារហូបគ្រប់គ្រាន់ ។ ប្អូនមិនមានអ្វីជួយគាត់បានច្រើនទេ មានលើកតែម្រាមដៃដប់សុំការជួយពីបង ។ សូមបងប្រុសជួយក្មេងផងបង…ប្អូនសូមអគុណបងទុកជាមុន» ។
គណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ ចេស្តា បានរៀបរាប់ឱ្យដឹងបន្តថា ឥឡូវនេះម្ដាយនិងកូនតូចខាងលើនៅភូមិក្បាលស្ពាន ឃុំព្រះពន្លា ស្រុកសិរីសោរភ័ណ ខេត្តបន្ទាយមានជ័យ ។ ខ្ញុំបានសួរគាត់ថាបើមានគេសុំកូនយកទៅចិញ្ចឹមបានរៀនសូត្រ តើបងឱ្យទៅគេទេ? គាត់បានតបថា «ឱ្យ ព្រោះខ្ញុំកំពុងពិបាក» ។ (គាត់នៅដឹងម្ដងៗដែរ) ។ សូមបងជួយគាត់ផងបងអើយ ៕
ចែករំលែកព័តមាននេះ