ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ រ.លំផ្ទះ និងប៉ើ.ងតូបជាច្រើន នៅស្រុក-ក្រុងចំនួន២ជាប់ជាយដែន (មានវីដេអូ)
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់បង្កផលប៉ះពាល់ក្នុងស្រុក-ក្រុង
ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់បង្កផលប៉ះពាល់ក្នុងស្រុក-ក្រុង
ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់បង្កផលប៉ះពាល់ក្នុងស្រុក-ក្រុងចំនួន២ជាប់ជាយដែន បណ្ដាលឱ្យរលំផ្ទះ និងតូបជាច្រើនក្នុងភោជនីយ៍ដ្ឋានអូរខៃដន ត្រូវបានប៉ើង កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ ។
នៅក្រុងប៉ោយប៉ែតនៅចំណុចអាងអូរខៃដន មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យប៉ើងតូបជាច្រើនក្នុងភោជនីយដ្ឋានលើទឹក បណ្ដាលឱ្យខូចខាតអស់ស្ទើរទាំងស្រុង ស្ថិតភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្រោយហេតុការណ៍បែបនេះកើតឡើង គេសង្កេតឃើញវត្តមានលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាល កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ជួយរុះរើរៀបចំជួសជុលឡើងវិញ ។
នៅស្រុកម៉ាឡៃភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះប្រជាពលរដ្ឋ១ខ្នង សង់អំពីឈើប្រក់ស័ង្កសី ដែលមានបណ្ដោយ៦ម៉ែត្រ និងទទឹង៤ម៉ែត្រ នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមានកម្លាំងនគរបាលវរៈការពារព្រំដែនលេខ៨៩១ ចុះជួយអន្តរាគមន៍រុះរើ និងសង់ឡើងវិញ។
គួររំលឹកថា ខេត្តបន្ទាយមានជ័យរយៈពេល២ថ្ងៃនេះ មានភ្លៀងកក់ខែ មានខ្យល់កន្ត្រាក់ បណ្ដាលឱ្យប៉ះពាល់៣ស្រុក-ក្រុង និងខូចខាតផ្ទះសម្បែងជិត៦០ខ្នង ក្នុងនោះមានក្រុងសិរីសោភ័ណជាង៥០ខ្នងផ្ទះ និងក្រុងប៉ោយប៉ែត មានតូបជាច្រើនក្នុងរមណីយដ្ឋាន ត្រូវបានប៉ើង និងស្រុកម៉ាឡៃ រលំផ្ទះ១ខ្នងទាំងស្រុង នៅពេលនេះ អាជ្ញាធរនិងកងកម្លាំងបានចុះជួយអន្តរាគមន៍រុះរើនិងជួសជុលឡើងវិញ ៕
ចែករំលែកព័តមាននេះ