នៅសុខៗ! ស្ត្រីម្នាក់ដួ.លសន្ល.ប់ក្នុងម៉ាតស្ថានីយប្រេង ផ្អើលអ្នកក្នុងម៉ាតជួយសង្គ្រោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទី
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទី
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ខណៈនៅសុខៗស្រាប់តែមានស្ត្រីម្នាក់ដួលសន្លប់ស្ដូកស្ដឹង ពេលគាត់កំពុងសម្រាកពីការងារថ្ងៃត្រង់ នៅក្នុងម៉ាតស្ថានីយប្រេងឥន្ធនៈតូតាល់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គាត់ពុំមែនជាបុគ្គលិកម៉ាតឬស្ថានីយប្រេងឥន្ធនៈខាងលើនោះទេ ហើយតាមរយៈអត្តសញ្ញាណបណ្ណ១សន្លឹក ស្ត្រីរូបនោះត្រូវបានគេស្គាល់ឈ្មោះញឹម ចាន់ណា អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧៧CE៣ ផ្លូវលេខ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប៉ុន្តែពុំដឹងថាគាត់មានមុខរបរអ្វី និងធ្វើការនៅកន្លែងណានោះទេ ហើយក្រោយពីមានហេតុការណ៍ណ៍នេះកើតឡើងភ្លាមនោះ ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។
អ្នកកន្លែងកើតហេតុនោះបាននិយាយថា ក្រោយពេលសម្រាកពីការងារនៅវេលាថ្ងៃត្រង់ស្ទើរតែរាល់ថ្ងៃ ស្ត្រីរងគ្រោះរងគ្រោះរូបនោះ តែងតែទៅសម្រាកនៅក្នុងម៉ាតស្ថានីយប្រេងឥន្ធនៈខាងលើនោះ ប៉ុន្តែពុំដឹងថាគាត់ធ្វើការអ្វីនៅកន្លែងណាមួយនោះទេ ។ ដោយឡែក នៅថ្ងៃកើតហេតុគាត់បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ៊្សុយគីស្មាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-9944 ទៅឈប់សម្រាកនៅក្នុងម៉ាតនោះទៀត។
តាមប្រភពដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា ខណៈកំពុងស្ថិតនៅក្នុងម៉ាតនោះសុខៗ ស្រាប់តែដួលសន្លប់ស្ដូកស្ដឹង ដែលសង្ស័យថា គាត់ខ្យល់គ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ។ ភ្លាមៗនោះ ក្រុមការងារនិងអ្នកនៅក្នុងម៉ាតនោះ ភិតភ័.យណាស់ខ្លាចស្ត្រីរងគ្រោះស្លា.ប់ ក៏បានជួយសង្រ្គោះបឋម រួចបានហៅក្រុមសង្រ្គោះអង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយទើបគាត់ដឹងខ្លួនឡើងវិញ។ ប៉ុន្តែគាត់នៅតែមានអាការៈល្ហិតល្ហៃទន់ដៃជើង ទើបក្រុមសង្រ្គោះដឹកតាមរថយន្តសង្រ្គោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗតែម្ដង ៕
ចែករំលែកព័តមាននេះ