អ្នករត់កង់បីឯណាមិនខឹ.ង ដឹកដល់គោលដៅ បែរជាភ្ញៀវឱ្យលុយក្រដាសសែន រួចទារអាប់ទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានហៅម៉ូតូកង់បីឥណ្ឌាដឹកពីម្ដុំសាលាសាមគ្គី មកផ្សារហេងលី ក្នុង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានហៅម៉ូតូកង់បីឥណ្ឌាដឹកពីម្ដុំសាលាសាមគ្គី មកផ្សារហេងលី ក្នុង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានហៅម៉ូតូកង់បីឥណ្ឌាដឹកពីម្ដុំសាលាសាមគ្គី មកផ្សារហេងលី ក្នុងតម្លៃ៥ពាន់រៀល ពេលដឹកមកដល់គោលដៅ បែរជាឱ្យលុយក្រដាសសែនហើយ ទារអាប់លុយទៀត ជាហេតុធ្វើឱ្យម្ចាស់ម៉ូតូកង់បីឥណ្ឌាខឹង ក៏ស្ដីឱ្យដោយមិនសំចៃមាត់ និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ត្រូវបានបុរសម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ ហៅម៉ូតូកង់បីឥណ្ឌាឱ្យដឹកនៅចំណុចមុខសាលាសាមគ្គី តាមផ្លូវ២៧១ ក្នុងគោលបំណងទៅផ្សារហេងលី ក្នុងតម្លៃ៥ពាន់រៀល ។ លុះពេលដឹកមកដល់គោលដៅហើយ បែរជាបុរសជាភ្ញៀវខាងលើឱ្យលុយក្រដាសសែនចំនួន១០ដុល្លារ ហើយទារឱ្យគាត់អាប់លុយចំនួន៣ម៉ឺន៥ពាន់រៀលទៀត ។ នៅពេលនោះ គាត់ស្គាល់ថាជាលុយក្រដាសសែន ក៏បានសួរនាំទៅបុរសជាភ្ញៀវខាងលើថាលុយគ្នាគាត់ឱ្យ ។ ចំណែកអ្នករត់ម៉ូតូកង់និយាយប្រាប់វិញថា គាត់ឮពាក្យគេនិយាយថា រឿងយកលុយក្រដាសសែនមកជិះម៉ូតូកង់បី នឹងម៉ូតូឌុបជាច្រើនដងមកហើយ ឥឡូវក៏ស្រាប់តែមកជួបតែម្ដង ។
បន្ទាប់ពីជួបរឿងបែបនេះ បានធ្វើឱ្យបុរសជាអ្នករត់ម៉ូតូកង់ឥណ្ឌាខឹងយ៉ាងខ្លាំង ។ ចំណែកបុរសជាភ្ញៀវវិញនៅក្នុងខ្លួនមិនមានលុយសូម្បីមួយរៀល។
ក្រោយពេលកើតហេតុ បុរសជាភ្ញៀវខាងលើដឹងខ្លួនខុស ក៏បានសុំទោសបុរសជាអ្នករត់ម៉ូតូកង់បីថា ក្រោយៗ គាត់ឈប់ធ្វើបែបនេះទៀតហើយ ៕
ចែករំលែកព័តមាននេះ