ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាកព្រះម៉ែពរផ្ទៃល្បីថាសុំកូនបានកូនដូចបំណង

7 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ រូបសំណាកព្រះម៉ែពរផ្ទៃ ឬព្រះម៉ែឱបផ្ទៃ ស្ថិតក្នុងវត្តវិហាតូចកោះអណ្ដែត ស្រុក

0:00
0:00

ខេត្តកណ្ដាល ៖ រូបសំណាកព្រះម៉ែពរផ្ទៃ ឬព្រះម៉ែឱបផ្ទៃ ស្ថិតក្នុងវិហារ​កោះអណ្ដែត ក្នុងបរិវេណវត្តវិហារសួគ៌ នៅ​ឃុំវិហារ​សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ត្រូវបានអ្នកស្រុក អ្នកភូមិ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ មកគោរពបូជានៅទីនេះ ដោយពួកគាត់មានជំនឿថាពូកែស័ក្កិសិទ្ធិ សម្រាប់អ្នកដែលអត់មានកូនចៅ គេតែងមកបួងសួង បន់ស្រន់ប្រាថ្នាសុំកូន សុំចៅ ពីព្រះម៉ែ នឹងបានសម្រេចសឹងគ្រប់ៗគ្នា ។

ព្រះវិរិយធម្មញាណពៅ ស៊ត បានបង្ហោះវីដេអូបង្ហាញពីព្រះវិហារតម្កល់រូប​សំណាក​ព្រះម៉ែពរផ្ទៃ ឬព្រះម៉ែឱបផ្ទៃ នៅវិហារសួគ៌ ឮល្បីស័ក្តិសិទ្ធិ សម្រាប់អ្នកដែលមិនមានបុត្រ មិន​មានកូនចៅ មកបួងសួងសុំព្រះម៉ែពរផ្ទៃ ឬព្រះម៉ែឱបផ្ទៃនៅទីនេះ គឺបានសម្រេចដូចបំណង ។ នេះគ្រាន់តែជាពាក្យរបស់អ្នកស្រុក អ្នកភូមិ ក៏ដូចជាអ្នកមានជំនឿ មកគោរព មកបូជា នៅទីនេះ គាត់ធ្លាប់និយាយ ។

អាត្មាក៏សុំអធ្យាស្រ័យអភ័យទោស​ពីសំណាក់​ញាតិញោមជាអ្នកទស្សនាដែរ ក្នុងឃ្លីប​វីដេអូនេះ អាត្មា​អត់មានបំណងទៅបំផុសបំផុលរឿងជំនឿ សាសនាអ្វីទេ អាត្មាគ្រាន់​តែចែករំលែកទាក់ទងនឹងការគោរព ការបូជា ការជំនឿរបស់ប្រជាជនដែលធ្លាប់មកគោរព មកបូជានៅទីកន្លែងនេះ។ ដូច្នេះរឿងញាតិញោមជឿ ឬមិនជឿយ៉ាងណា គឺអាស្រ័យទៅលើញាតិញោមពិចារណាដោយខ្លួនឯងទៅចុះ ។

ឥឡូវនេះអាត្មាបាននិមន្តមកដល់ព្រះវិហារកោះអណ្ដែត ក្នុងព្រះវិហារនេះ មានតម្កល់​នូវព្រះពុទ្ធរូបផង និងតម្កល់នូវរូបសំណាកព្រះម៉ែពរផ្ទៃ ឬក៏ព្រះម៉ែឱបផ្ទៃ ។ តាមដឹង អាត្មាធ្លាប់ឃើញប្រជា​ជនមកគោរព មកបូជា បួងសួងថា អ្នកដែលអត់មានកូន អត់មានចៅ គេមកសុំកូនសុំចៅហើយ ពេលដែលទៅវិញគឺបានកូនបានចៅដូចបំណងប៉ងប្រាថ្នាមែន។

អ៊ីចឹងដើម្បីចង់ដឹង ចង់ជ្រាបច្បាស់ថា ព្រះម៉ែពរផ្ទៃ ឬព្រះម៉ែឱបផ្ទៃនេះ ពូកែស័ក្តិសិទ្ធិ យ៉ាងណា ឬក៏អ្នកបន់ស្រន់សុំកូនសុំចៅ បានដូចបំណងប៉ងប្រាថ្នាយ៉ាងណា សូមមកជួបលោកតាអាចារ្យម្នាក់ដែលជាអ្នកចាស់ទុំនៅទីនេះ ដើម្បីឱ្យគាត់រ៉ាយរ៉ាប់ប្រាប់ឱ្យដឹងទាំងអស់គ្នា។

លោកតាបានមានប្រសាសន៍ថា ពិតជាបានដូចប្រាថ្នាមែន ។ អ្នកខ្លះសុំបាន២ដង តាមរយៈឧបនិស្ស័យ។ បើមានឧបនិស្ស័យហើយ សុំតែ១ដងបានតែម្ដង ហើយបើបានសម្រេចហើយ បាន៣ខែ គេមកលាមាត់ លា.ក មានផ្លែឈើ៧មុខ ថ្វាយដល់ព្រះម៉ែ បួងសួងដែលបានសម្រេចដូចសេចក្ដីប្រាថ្នា ។ ដល់ពេលប្រសូត្រមកហើយ គេយកកូននោះមកដល់ថ្វាយព្រះម៉ែ ឱ្យព្រះម៉ែទត និងជួយតាមថែរក្សា ដើម្បីប្រោះព្រំ កុំឱ្យកូន ឈឺថ្កាត់ បើកូនចៅលេងបន្តិចបន្តួច កុំឱ្យប្រកែប្រកាន់ បើឱ្យកូនហើយ កុំឱ្យមានជំងឺដង្កាត់ដល់ខ្លួន ឱ្យកូនចៅមានបញ្ញា ។

លោកតាបានបន្តថា អ្នកមកបួងសួងបែរបន់សុំកូនចៅ គឺបានសម្រេច សឹងគ្រប់គ្នា បើនិយាយពីអ្នកដែល មានឧបនិស្ស័យជាមួយព្រះ​ម៉ែ សូម្បីតែយើងមិនបាច់សុំក៏បានដែរ ជួនកាលព្រះម៉ែឱ្យតែម្ដង ។

លោកតាបានរំលឹកឱ្យដឹងថា គឺជាការពិត វាបានកើតឡើងក្នុងគ្រួសាររបស់លោកតាផ្ទាល់ ដោយកូនពៅរបស់លោកតាសព្វថ្ងៃជាគ្រូបង្រៀន ហើយវាប្រាកដ វាបានចេញជារូបភាព កូនខ្លួនឯងបានដឹង ។

ព្រះវិរិយធម្មញាណ ពៅ ស៊ត មានថេរដីកាសួរថា តើការដែលគេឱ្យឈ្មោះថាព្រះម៉ែពរផ្ទៃ ឬព្រះម៉ែឱបផ្ទៃនេះ មានរឿងរ៉ាវយ៉ាងណា? លោកតា១រូបខាងលើបានឱ្យដឹងថា ការដែលធ្លាប់ដឹង ប្រវត្តិនេះបកស្រាយទៅ ព្រះម៉ែពរផ្ទៃនេះ ត្រូវជាព្រះមាតារបស់ព្រះរាជបុត្របក្សីចាំក្រុង ។

លោកតាបន្តថា មិនថារាស្ត្រ មិនថាសព្វមុខមន្ត្រីទាំងអស់ គឺសុំបានទាំងអស់ មិនប្រកាន់ វណ្ណៈទេ។ ព្រះម៉ែឱ្យទាំងអស់ អ្នកធំ អ្នកតូច ទោះរាស្ត្រក៏ដោយ ការសុំបុត្រាបុត្រី ឬមានបំណងប៉ងប្រាថ្នាចង់បានអ្វី តាមតែរៀងៗខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ