ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួយ​សុំ​ច្បាប់​កាន់កា.ប់​ដី​សហគមន៍​ជាប់​​មាត់​សមុទ្រ តែ​អាជ្ញាធរ​មិន​​ទទួលយក​​

7 ខែ មុន
  • កំពត

ខេត្តកំពត ៖ ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្តកំពត ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​មក​ពី​ក្រសួង​រៀបចំ​ដែនដី និង​មន្ត្រី​រៀបចំ​ដែនដី​ខេត្ត ក្នុង​នោះ មាន​លោក​អូន ខន…

ខេត្តកំពត ៖ ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្តកំពត ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​មក​ពី​ក្រសួង​រៀបចំ​ដែនដី និង​មន្ត្រី​រៀបចំ​ដែនដី​ខេត្ត ក្នុង​នោះ មាន​លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច រួម​ទាំង​តំណាង​អោយ​ក្រុមហ៊ុន​ឯកជន​មួយ បាន​ជួប​ប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៤ នៅ​សាលាស្រុក​កំពង់ត្រាច ។

ប៉ុន្តែ​ការ​ចូលរួម​ប្រជុំ​ពិភាក្សា​លើ​ការងារ​របស់​លោក​សេង ភក្ដី ដែល​អះអាង​ថា ជា​តំណាង​ក្រុម​ហ៊ុន​នោះ​គឺ​មិន​បាន​បង្ហាញ​ឯកសារ​អ្វី​ឱ្យ​ជាក់លាក់​នោះ​ទេ ។ អាជ្ញាធរ​ខេត្ត រួម​ទាំង​មន្ត្រី​ជំនាញ​មាន​មន្ត្រី​ជលផល​រួម​ទាំង​លោក​ប្រធាន​សហគមន៍​បាន​បន្តដំណើរ​ចុះ​មក​ដល់ទី​តាំង​ដី​សហគមន៍​អ្នកនេសាទ នៅ​ភូមិ​លក​ត​ភ្ជាប់​ភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច នៅ​ពេល​​មានការ​សំណើសុំ​ឆ្វៀល​ដី​របស់​សហគមន៍​អ្នកនេសាទ​នោះ ដែល​លាតសន្ធឹង​តាម​មាត់សមុទ្រ​ដល់​មុខ​បង្គោល​ព្រំដែន​314 ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្ត​បាន​ប្រាប់​ទៅ​ក្រុមហ៊ុន និង​មន្ត្រី​មក​ពី​ក្រសួង​ដែនដី​ថា រដ្ឋបាល​មិន​បាន​ទទួល​ឯកសារ​អ្វី​ទាំងអស់ ដូចនេះ​ក្រុមហ៊ុន​មិន​អាច​គ្រាន់តែ​ឈរ​ច​ង្អុ​រថា ដី​ខ្លួន​ត្រឹមណេះ​ត្រឹមនោះ​អី​ទេ ។

ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ បាន​មាន​ប្រសាសន៍​ថា ព្រោះ​ដី​នៅ​មាត់សមុទ្រ​នេះ មាន​ដី​សហគមន៍​អ្នកនេសាទ មាន​ដី​ព្រៃកោងកាង ដូច្នេះ មាន​ផល់​ប៉ះពាល់​ច្រើន​អីចឹង​ទេ ក្រុមហ៊ុន​ត្រូវ​តែ​យក​ឯកសារ​អ្វីខ្លះ មក​បង្ហាញ​អោយ​បាន​ជាក់លាក់​សិន ទើប​ខាង​ខេត្ត និង​ស្រុក​ចុះ​ធ្វើ​បច្ចុប្បន្នភាព​បាន ។ ទោះបីជា​មាន​តំកល់​ឯកសារ​នៅ​ក្រសួង​រួចរាល់​ក៏​ដោយ ត្រូវ​ឱ្យ​ថ្នាក់​ក្រោម​បានដឹង​ដែរ ។ តែ​លោក​សេង​ភក្ដី ប្រធាន​ក្រុមហ៊ុន​ឯកជន​ដែល​គេ​មិន​បានដឹង​ឈ្មោះ​ថា ក្រុមហ៊ុន​ឈ្មោះ​អ្វី​នោះ បាន​និយាយ​ប្រាប់​អាជ្ញាធរ​ខេត្ត​ថា ក្រុមហ៊ុន​លោក​មាន​ឯកសារ​រួច​អស់ហើយ តែ​មិន​បាន​ដាក់​មក​តាមតែ​មាននៅ​ក្នុង​ទូរ​សព្ទ័​ដៃ​។

តែ​លោក​ប្រធាន​សហគមន៍​អ្នកនេសាទ​ភូមិ​លក​និយាយ​ថា លោក​ចង់​ដឹង​លម្អិត​ណាស់ ព្រោះ​ដី​សហគមន៍​នេសាទ​ជាប់មាត់​សមុទ្រ​លោក​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​2003 ចំណែកឯ​មន្ត្រី​ជលផល​និយាយ​ថា ដី​សហគមន៍​របស់​នេសាទ​នោះ ទើបតែ​ដាំ​បង្គោលព្រំ​ហើយ ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ