រាជធានីភ្នំពេញ ៖ ក្នុងនាមជាឪពុកម្តាយ នេះជាពេលដែលអ្នកគួរតែយកចិត្តទុកដាក់ សូម្បីតែបញ្ហាតិចតួចបំផុត ដើម្បីធានាថា កូនរបស់អ្នកមិនរសាត់ចេញពីគ្រួសារ ។ ការជួយពួកគេក្នុងការងារសាលា និងសម្រេចបានជោគជ័យដែលពួកគេចង់បាន អាចជាវិធីដ៏ល្អមួយ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយពួកគេ ។ វាមិនត្រឹមតែជួយអ្នកឱ្យយល់កាន់តែច្បាស់ពីកូនរបស់អ្នក និងអ្វីដែលកំពុងកើតឡើងជាមួយពួកគេប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចស្វែងរកវិធី ដើម្បីទទួលបានជោគជ័យជាមួយគ្នាផងដែរ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/176b9cdba92c609b1d8fadff63440d24.webp)
១. ត្រូវប្រាកដថា កិច្ចការផ្ទះត្រូវបានធ្វើរួចរាល់ ៖ ឪពុកម្តាយភាគច្រើនមមារញឹកក្នុងការងារ ទោះយ៉ាងណាក៏ដោយ ការងារផ្ទះរបស់កូនអ្នក គឺសំខាន់ណាស់ ។ អ្នកត្រូវតែមានការប្រាស្រ័យទាក់ទងច្បាស់លាស់ជាមួយគ្រូដែលផ្តល់កិច្ចការផ្ទះដល់កូនរបស់អ្នក ។ ដោយសារគោលបំណងនៅទីនេះ គឺដើម្បីអប់រំក្មេងតាមវិធីល្អបំផុតដែលអាចធ្វើទៅបាន ។ ការបញ្ចប់កិច្ចការផ្ទះជារៀងរាល់ថ្ងៃ គឺជាវិធីមួយដើម្បីទទួលបានជោគជ័យសម្រាប់កូនរបស់អ្នក និងធ្វើឱ្យពួកគេមានចំណាប់អារម្មណ៍ល្អនៅសាលារៀន ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/52381ce064ecf1a7c281903326148fdf-1-scaled.jpg)
២. រកពេលពិភាក្សាគ្នាអំពីការអប់រំ ៖ ជាមួយនឹងសិស្សសាលាបឋមសិក្សា ការពិភាក្សាអំពីព្រឹត្តិការណ៍បច្ចុប្បន្ននៅក្នុងថ្នាក់រៀន និងប្រធានបទផ្សេងទៀតដែលទាក់ទងនឹងសាលាគឺជាធម្មតាសាមញ្ញ ។ អ្នកប្រហែលជាដឹងពីសៀវភៅដែលកូនរបស់អ្នកកំពុងអាន និងគណិតវិទ្យាដែលកំពុងអនុវត្ត ។ ពេលខ្លះឪពុកម្តាយដែលរវល់ច្រើនមិនសូវបានសួរនាំកូននោះទេ ដែលជាហេតុនាំឱ្យជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការសិក្សារបស់កុមារ ។
៣. ប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗ ៖ តាមរយៈខ្សែភាពយន្ដ ហ្គេម និងកម្មវិធីផ្សេងៗ
ទៀត គ្រប់ផ្ទះទាំងអស់ឥឡូវនេះមានអ៊ីនធឺណិត ដែលអនុញ្ញាតឱ្យអ្នករៀនបានយ៉ាងងាយស្រួល ។ ជួយកូនរបស់អ្នកក្នុងការរៀន និងស្វែងយល់ពីរបៀបប្រើបច្ចេកវិទ្យាដើម្បីជាអត្ថប្រយោជន៍បន្ថែម ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/fc180b713e9fb7e3f8c67421feffadb2-scaled.jpg)
៤. ត្រូវប្រាកដថា កូនរបស់អ្នកទៅសាលារៀនទាន់ពេល ៖ ការមានវិន័យ គឺជាវិធីសំខាន់បំផុតមួយ ដើម្បីទទួលបានជោគជ័យ ប៉ុន្តែកូនរបស់អ្នកមិនបានដឹងពីរឿងនោះទេ ។ ដូច្នេះក្នុងនាមជាឪពុកម្តាយ អ្នកត្រូវតែទទួលខុសត្រូវនោះ ហើយដំឡើងវានៅក្នុងខ្លួនគាត់ ។ រឿងដំបូងដែលអ្នកអាចបង្រៀនពួកគេ គឺសារៈសំខាន់នៃការទៅសាលារៀនទាន់ពេល ។
៥. អនុវត្តការគោរពខ្លួនឯង និងការគោរពអ្នកដទៃ ៖ ឪពុកម្តាយខ្លះឱ្យកូនធ្វើអ្វីៗតាមតែចិត្តនៅផ្ទះ ដោយរំពឹងថា ពួកគេប្រព្រឹត្ត និងគោរពអ្នកដទៃ ។ ដោយមិនសង្ស័យ ការធ្វើឱ្យក្មេងមានអាកប្បកិរិយាត្រឹមត្រូវមិនមែនជាការងាយស្រួលទេ វាទាមទារការអត់ធ្មត់ និងការចង្អុលបង្ហាញគ្រប់ពេលវេលា ។ វាជាការប្រសើរណាស់ ក្នុងការធ្វើឱ្យពួកគេយល់ពីតម្លៃនៃការគោរព និងរបៀបដែលវាអាចមកបាន លុះត្រាតែពួកគេបង្ហាញវាដល់អ្នកដទៃ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/016f616522334f2489af4b36a2f96248-scaled.jpg)
៦. ទាក់ទងគ្រូរបស់ពួកគេ ៖ ពិគ្រោះជាមួយគ្រូរបស់កូនអ្នក ប្រសិនបើអ្នកមានសំណួរណាមួយទាក់ទងនឹងការរៀនសូត្ររបស់ពួកគេ ។ កត់ចំណាំកន្លែងដែលពួកគេខ្វះខាត និងរបៀបជួយពួកគេកែលម្អបញ្ហាទាំងនោះ ។ ដូចគ្នានេះដែរ សូមប្រឹក្សាជាមួយគ្រូ ក្នុងករណីដែលអ្នកមានអារម្មណ៍ថាមានអ្វីមួយរំខានដល់កុមារ ។
៧. អប់រំខ្លួនអ្នក ៖ សួរគ្រូបង្រៀន ហើយស្វែងរកការណែនាំរបស់ពួកគេ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការរៀនសូត្រ ឬអាកប្បកិរិយារបស់កូនអ្នក ។ អ្នកអាចមានសំណួរដូចនេះ ៖ តើកូនរបស់ខ្ញុំកំពុងជួបបញ្ហាអ្វីខ្លះក្នុងការអាន ? តើមានអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីជួយកូនរបស់ខ្ញុំដោះស្រាយបញ្ហានេះទេ ? តើខ្ញុំអាចឱ្យកូនរបស់ខ្ញុំបំពេញកិច្ចការផ្ទះដោយរបៀបណា ? ៕ ប្រភព ៖ 21kschool
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/baae9e1f68fafb5f6fe8c20809cda176-scaled.jpg)
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀននឹងបើកដំណើរការសាខាថ្មី ៣ បន្ថែមទៀតនៅពេលខាងមុខនេះ គឺសាខាក្រុងតាខ្មៅ សាខាទួលពង្រ និងសាខាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។
លើសពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ