រាជធានីភ្នំពេញ ៖ បុរសជាមេធាវីម្នាក់ បាញ់សម្លា.ប់នារីម្នាក់(ជាសង្សារចាស់) រួចហើយបាញ់ក្បាលសម្លា.ប់ខ្លួនឯងតាមក្រោយ ប៉ុន្តែលោកមេធាវីនៅមានដង្ហើម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ភ្លាមៗផងដែរ ។
ករណីបាញ់ប្រហារនេះ កើតឡើងនៅវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ខ្មាន់កាំភ្លើងមានឈ្មោះ ទូច វឌ្ឍនៈ អាយុ៣២ឆ្នាំ មុខរបរ ជាមេធាវី ។
ចំណែកឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបរ ជាម្ចាស់អាជីវកម្មលក់ទឹកអប់រថយន្ត ។
តាមរយៈវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅមុនពេលកើតហេតុ លោកមេធាវី បានជិះរថយន្តម៉ាក MG ពណ៌ខ្នៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS 8007 តាមមកពីក្រោយរថយន្តពណ៌សរបស់នារីជាសង្សារ លុះពេលមកដល់ផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនដៃដល់រូបនោះ និងនារីរងគ្រោះ ក៏បានចុះពីលើរថយន្តទាំង២នាក់ និយាយបានប៉ុន្មានម៉ាត់ ស្រាប់តែលោកមេធាវី ដកកាំភ្លើងខ្លី បាញ់លើនាង ប្រមាណ៤គ្រាប់ រួចហើយបាញ់ក្បាលខ្លួនឯង ០១គ្រាប់ តាមក្រោយ ។
ប្រភពក្រៅផ្លូវការបានបង្ហើបអោយដឹងថា ខ្មាន់កាំភ្លើង និងនារីរងគ្រោះ ជាសង្សារចាស់នឹងគ្នា។ ហើយលោកមេធាវី ក៏មានប្រពន្ធរួចហើយ ប៉ុន្តែទំនាកទំនងអ្នកទាំង២ ឈានដល់ធ្វើកិច្ចព្រមព្រៀងមួយច្បាប់។ ហើយបន្ទាប់ពីធ្វើកិច្ចព្រមព្រៀង លោកមេធាវី ចោទនារីរងគ្រោះថានៅតែមិនគោរពត្រង់ចំណុចខ្លះ ទើបលោកមេធាវី សរសេរជាសេរថា បើជ្រុលហើយ គឺ..ទាំងអស់គ្នាតែម្តងទៅ ។
ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរ បានរកឃើញកាំភ្លើងខ្លីម៉ាក CZp07 និងសំបកគ្រាប់ចំនួន៥ ខណៈមន្ត្រីជំនាញ បាននិងកំពុងស្រាវជ្រាវរកមូលហេតុពិត ដែលបណ្តាលឲ្យជនដៃដល់ បាញ់សម្លាប់នារីរងគ្រោះ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/e99172f5da1a50ad7948873fcccf6896.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/b6832561d4fbc5d7a8dd31c7c14cbebf.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/5df4d29558fcd570b87a08642051edf2.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/ca77f8ca81f24ca798e0aef683337402.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/8fb731dcb02763ce10793cfdaffdfdad.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/63929e3684360ac4e02c036aa37fbc14.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/8831f3f7ba32ac67b59e4beb6557a006.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/ddd7fc9471331cfe93c36a8d5834bd0c.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/c3d4a9adb9f5a7c8d921494ebb1bae79.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/54955699dbf28af9c34a496c45da0b07.jpg)
ចែករំលែកព័តមាននេះ