ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​នរក​ឃើញ​ការ​ពង្វាង​យក​ប្រាក់​៤០​លាន​ដុល្លារ​សម្រាប់​ទិញ​អាវុ.ធ

10 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ទីភ្នាក់ងារ​ស៊ើប​ការណ៍​ និង​សន្តិសុខ​អ៊ុយ​ក្រែ​ន​លាតត្រដាង​ថា បណ្ដា​អ្នក​ទទួល

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ទីភ្នាក់ងារ​ស៊ើប​ការណ៍​ និង​សន្តិសុខ​អ៊ុយ​ក្រែ​ន​លាតត្រដាង​ថា បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​ និង​បណ្ដា​ប្រមុខ​សហគ្រាស​អ៊ុយ​ក្រែ​ន បាន​ពង្វាង​យក​ប្រាក់​៤០​លាន​ដុល្លារ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ទិញ​គ្រឿង​សព្វាវុធ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​​មក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញ​កាលពី​យប់​ថ្ងៃ​ទី​២៧​ មក​ ២៨​ មក​រា ទីភ្នាក់ងារ​នោះ​និយាយ​ថា រឿង​នោះ​កើត​មាន​ឡើង​តាំងពី​ខែសីហា​ ឆ្នាំ​២០២២ រយៈពេល៦​ខែ​ក្រោយ​ការ​លុកលុយ​របស់​រុ​ស្ស៊ី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ទិញ​ពី​បរទេស គ្រាប់​ផ្លោង​ចំនួន​១០០.០០០​គ្រាប់ ដែល​រង់ចាំ​មិនឃើញ​បញ្ជូន​មក​។

តាម​ពិត​ទៅ​ទឹកប្រាក់​ចំនួន​១,៥​ពាន់​លាន​HRVYNIAS​ ប្រាក់​អ៊ុយ​ក្រែ​ន​នោះ ត្រូវ​បាន​ពង្វាង​យក​ដោយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ក្រសួង​ការពារ​ប្រទេស​ និង​ក្រុមហ៊ុន​ LVIV ARSENAL ដែល​ទទួល​បន្ទុក​ជា​អ្នកទិញ​ដោយ​មានការ​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​បរទេស​មួយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ