ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តានតឹង​ខ្លាំង​នៅ​ហ្គា​ហ្សា​ ក្រោយ​ការ​វា.យប្រហារ​របស់​អ៊ី​​ស្រា​អែ​ល​លើ​ជម្រក​មួយ​របស់​ អ​.​ស​.​ប

10 ខែ មុន

សង្គ្រាមអ៊ី​ស្រាអែល​និងហាម៉ាស់ ៖ ទីក្រុងខាន់យូនេសភាគខាងត្បូងជ្រោយហ្គាហ្សា នាថ្ងៃទី២៥មករា

សង្គ្រាមអ៊ី​ស្រាអែល​និងហាម៉ាស់ ៖ ទីក្រុងខាន់យូនេសភាគខាងត្បូងជ្រោយហ្គាហ្សា នាថ្ងៃទី២៥មករា នៅតែជាចំណុចក្ដៅនៃការប៉ះទង្គិចគ្នារវាងកងទ័ពអីុស្រាអែលនិងក្រុមហាម៉ាស់ បន្ទាប់ពីការបាញ់ផ្លោងបង្ហូរឈាមដែលរងការថ្កោលទោសខ្លាំងបំផុតប្រឆាំងជម្រកមួយរបស់ អ.ស.ប ដែលមាន​ជន​ភៀសខ្លួនដោយសង្គ្រាមជាច្រើនជ្រកនៅទីនោះ។

នាពេលយប់សាក្សីទាំងឡាយរៀបរាប់ពីការវាយប្រហារតាមអាកាសលើក្រុងរ៉ាហ្វាហ៍និងពីការប្រយុទ្ធគ្នាននៅក្រុងខាន់យូនេស។ ក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលហាម៉ាស់ នាពេលព្រឹកលើកឡើងពីមនុស្សស្លាប់និងរបួសច្រើននាក់នៅហ្គាហ្សា។ អ្នកទទួលខុសត្រូវម្នាក់របស់ អ.ស.ប នៅហ្គាហ្សានិយាយ​ថា ការបាញ់ផ្លោងរបស់កងរថក្រោះអីុស្រាអែលប្រឆាំងអគារមួយរបស់ អ.ស.ប នាថ្ងៃទី២៤មករា បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច៩នាក់និងរបួស៧៥នាក់។

លោកថានោះជាការរំលោភបំពានជាក់ស្ដែងលើបែបបទនៃសង្គ្រាម។ សហរដ្ឋអាម៉េរិកសម្ព័ន្ធមិត្តអ៊ី​ស្រាអែលក៏សម្ដែងការខកចិត្ត ចំពោះការបាញ់ផ្លោងនោះ ហើយអំពាវនាវឱ្យការពារបណ្ដាទីតាំងរបស់អ.ស.ប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ