ឆេះផ្សារចំណាស់មួយកន្លែងនៅកូរ៉េខាងត្បូងបំផ្លាញអស់ជាង២០០ហាង
ប្រទេសកូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAPថា អគ្គិភ័យធំមួយកើតមាន
ប្រទេសកូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAPថា អគ្គិភ័យធំមួយកើតមាន
ប្រទេសកូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAPថា អគ្គិភ័យធំមួយកើតមានក្នុងផ្សារអចិន្ត្រៃយ៍លក់គ្រឿងសមុទ្រនិងផលិតផលកសិកម្មមួយ នៅក្រុងSEOCHEONខេត្តCHUNGCHEONGខាងត្បូងជាប់ឆ្នេរសមុទ្រភាគខាងលិចប្រទេស ដោយបំផ្លាញហាងអស់ដល់២២៧។ នេះជាការអះអាងនាថ្ងៃទី២៣មករារបស់អាជ្ញាធរ។
ភ្លើងបានឆាបឆេះនាថ្ងៃទី២២ មករា វេលាម៉ោង២៣និង០៨នាទីម៉ោងក្នុងស្រុក ហើយក្រុមអ្នកពន្លត់ភ្លើងប្រើពេលដល់២ម៉ោងទើបលើកមកដល់។
អាជ្ញាធរតស៊ូប្រឆាំងភ្លើងឆេះគូសបញ្ជាក់ថា រហូតដល់ម៉ោង៣ទៀបភ្លឺទើបអាចធ្វើឲ្យភ្លើងស្ងប់ និងអាចពន្លត់បានរហូតដល់ម៉ោង៧និង៥៥នាទីព្រឹក។ អ្នកពន្លត់ភ្លើងដល់៣៦១នាក់ជាមួយឡានទឹក៤៥គ្រឿងត្រូវបានបញ្ជូនមក។ ពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះឡើយ ព្រោះពុំមានមនុស្សណាម្នាក់នៅក្នុងផ្សារឡើយពេលមានភ្លើងឆេះ តែហាងដល់ទៅ២២៧ក្នុងចំណោមហាងទាំង២៩២នៃផ្សារនេះរងការបំផ្លាញ៕
ចែករំលែកព័តមាននេះ