ឯកឧត្តម កើត រិទ្ធ ៖ តុលាការត្រូវប្រកាន់ខ្ជាប់នូវការដោះស្រាយរឿងក្តីឲ្យលឿន កុំធ្វើសកម្មភាពត្រីងៀតឆ្លៀតពង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនារសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ នេះថា ចាប់ពេលនេះតទៅ…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនារសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ នេះថា ចាប់ពេលនេះតទៅ…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនារសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ នេះថា ចាប់ពេលនេះតទៅ ចៅក្រមនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវតែប្រកាន់ភ្ជាប់នូវការដោះស្រាយឲ្យបានឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ ដោយផ្អែកតាមច្បាប់ ជៀសវាងការធ្វើសកម្មភាពរបៀបត្រីងៀតឆ្លៀតពង។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាននារសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា «ការដាក់ចេញនូវយុទ្ធនាការនិងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ ដើម្បីកម្ពស់ការផ្តល់សេវាយុត្តិធម៌ឲ្យបានឆាប់រហ័ស និងក៏ជាការក្រើនរំលឹកមួយដល់មន្ត្រីតុលាការថា ការជំរុញនិងការពន្លឿងដោះស្រាយឲ្យបានឆាប់រហ័សគឺជារឿងត្រូវអនុវត្តជាប្រចាំ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា បើមានយុត្តិធម៌មួយដែលគេទន្ទឹងរងចាំយូរពេក វាជារឿងអយុត្តិធម៌ទៅហើយ នេះមិនទាន់គិតដល់គុណភាពនៃការសម្រេចសេចក្តីផង។ ដូច្នេះ ទោះបីជាយើងមិនទាន់ឃើញមានការកកស្ទះសំណុំរឿងនៅតាមតុលាការដូចពេលមុនក្តី ប៉ុន្តែក៏កត់សម្គាល់ថា សំណុំរឿងនៅតាមតុលាការពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងជាលំបាប់។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ការខិតខំដោះស្រាយសំណុំរឿងឲ្យបានឆាប់រហ័ស វាជាកិច្ចការដែលមន្ត្រីតុលាការគ្រប់រូបត្រូវអនុវត្តជាប្រចាំនិងគ្រប់ពេលវលាទាំងអស់គ្នា។ យើងសង្ឃឹមថាការដាក់ចេញយុទ្ធនាការនេះនឹងដោះស្រាយនូវរាល់រឿងក្តីផ្សេងៗ ពិសេសនោះសំណុំរឿងរដ្ឋប្បវេណី»។
បន្ថែមពីលើនេះ ឯកឧត្តមក៏បានពន្យល់ថា កាលណារឿងក្តីមួយទុកយូរពេក រឿងក្តីនោះគឺជារឿងក្តីរ៉ាំរ៉ៃ បើរ៉ាំរ៉ៃ ដំណោះស្រាយមិនងាយ ដូច្នេះការដោះស្រាយករណីនេះ គឺត្រូវតែប្រឈមមុខមួយដែលកំពុងតែកើតឡើងនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។ យើងធ្វើបែបនេះដើម្បីចង់ដឹង ថាតើចំណុចណាដែលជាបញ្ហាប្រឈមធំជាងគេនៅតាមសាលាជម្រះក្តីដែលនាំឲ្យយុទ្ធនាការជំម្រះក្តីយឺតយ៉ាវ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍បន្ថែមថា យុទ្ធនាការដែលដាក់ចេញនេះគឺត្រូវធ្វើលើកសំណុំរឿងទាំងអស់ទាំងសំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណីក្នុងការជំរុញឲ្យមានការដោះស្រាយឲ្យបានលឿន។
ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា «ការដាក់ចេញយុទ្ធនាគារនេះ គឺត្រូវផ្អែកលើមូលដ្ឋាននូវយុត្តិធម៌ សុចរិតភាព ភាពត្រឹមត្រូវ ដោយត្រូវធានាឲ្យបានជាដាច់ខាតនូវភាពលឿន ត្រឹមត្រូវយុត្តិ ធម៌ដោយផ្អែកលើច្បាប់ដោយមិនត្រូវឲ្យមានដាច់ខាតនូវសកម្មភាពត្រីងៀតឆ្លៀតពងតាមរយៈការប្រើយុទ្ធនាការនេះ»។
ឯកឧត្តមបានលើកឡើងទៀតថាយុទ្ធនាការដែលចាក់ចេញថ្ងៃនេះទី១. ដើម្បីជួយរក យុត្តិធម៌ជូនប្រជាពលរដ្ឋដែងរងគ្រោះឲ្យអយុត្តិធម៌ ឬដោយការរំលោភបំពាន ដោយខុស ច្បាប់ក្នុងសង្គម ។ ទី២.ដើម្បីលើកកម្ពស់សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុង ការអនុវត្តច្បាប់ និងក្នុងអនុវត្តក្តីនៅក្នុងតុលាការ។ ក្នុងឱកាសនោះដែររដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងភាពយុត្តិធម៌ និងអយុត្តិធម៌ មិនចំណុះលើកការលើកឡើងរបស់ភាគីណាមួយក្នុងរឿងក្តីនោះទេ ប៉ុន្តែវាចំណុះលើកអង្គហេតុ អង្គច្បាប់ អាស្រ័យលើភស្តុតាង ដែលទាមទារឲ្យមានការយ កចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ ឲ្យបានដិតដល់។
ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា យុទ្ធនាការដែលដាក់ចេញ នេះនឹងផ្តោតសំខាន់លើរឿងចំនួន២ គឺទី១. ពិនិត្យនិងដោះស្រាយលើភាពមិនប្រក្រតីផ្នែកអភិបាលកិច្ចនៅតាមសាលាជំ ម្រះក្តី អង្កការអយ្យការជំម្រះក្តីនានានិងទី២. ពិនិត្យដោះស្រាយភាពមិនប្រក្រតីក្នុងចំ ណាត់ ការក្នុងសំណុំរឿង និងក្នុងការសម្រេចសេចក្តីរបស់តុលាការ។ ក្នុងឱកាសនោះដែរឯកឧត្តមបានលើកឡើងទៀតថាយុទ្ធនាការនេះក្លាយជាច្រក មួយសម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយអយុត្តិធម៌ពិតប្រាកដ ដែលរងគ្រោះដោយការ រំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារភាពមិនប្រក្រតីនៅក្នុងតុលាការ ដើម្បីឲ្យយន្តការទទួលបន្ទុកនេះជួយត្រួតពិនិត្យ និងដោះស្រាយរកយុត្តិធម៌ជូន៕
ចែករំលែកព័តមាននេះ