អ៊ុយក្រែនវា.យប្រហារទីក្រុងរុស្ស៊ីជាប់ព្រំដែនស្លា.ប់ជាង២០នាក់ ខណៈរុស្ស៊ីសន្យាសងសឹ.ក
សង្គ្រាមអ៊ុយក្រែន ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៣០ ធ្នូ សន្យាតបតវិញ ចំពោះការវាយប្រហារមួយរបស់
សង្គ្រាមអ៊ុយក្រែន ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៣០ ធ្នូ សន្យាតបតវិញ ចំពោះការវាយប្រហារមួយរបស់
សង្គ្រាមអ៊ុយក្រែន ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៣០ ធ្នូ សន្យាតបតវិញ ចំពោះការវាយប្រហារមួយរបស់កងទ័ពអ៊ុយក្រែនដែលបណ្ដាលឲ្យមនុស្សស្លាប់ដល់២២នាក់ និងរបួសយ៉ាងតិច១១១នាក់ នៅក្រុងបែលហ្គោរ៉ូដជាប់ព្រំដែន ដែលនោះជាការវាយប្រហារដ៏បង្ហូរឈាម ពុំធ្លាប់មានពីមុនមកសម្រាប់បណ្ដាជនសីុវិលនៅរុស្សុី តាំងពីចាប់ផ្ដើមជម្លោះពីខែកុម្ភៈឆ្នាំ២០២២មក។
ការវាយប្រហារសម្លាប់ជនសីុវិលច្រើននោះ កើតមានបន្ទាប់ពីការវាយប្រហារខ្លាំងក្លារបស់រុស្សុីនៅអ៊ុយក្រែនដែលតាមអាជ្ញាធរថា បណ្ដាលឲ្យមនុស្សស្លាប់៤០នាក់មក។ អភិបាលតំបន់ក្រុងបែលហ្គោរ៉ូដលោកវីយ៉ាតឆេស្លាវក្លាដកូវគូសបញ្ជាក់នាយប់ថ្ងៃទី៣០ធ្នូថា មនុស្ស២២នាក់ក្នុងនោះមានកុមារ៣នាក់ស្លាប់ក្នុងទីក្រុងនោះ ហើយមនុស្សយ៉ាងតិច១១១នាក់ទៀតរងរបួស។ បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញបណ្ដារថយន្តត្រូវភ្លើងឆេះ អគារទាំងឡាយត្រូវបែកកញ្ចក់ ព្រមទាំងពពកផ្សែងខ្មៅហុយទៅលើអាកាស។
អ៊ុយក្រែនតែងវាយប្រហារញឹកញាប់ដែរនៅរុស្សុី ពិសេសលើបណ្ដាតំបន់ដែលស្ថិតនៅក្បែរព្រំដែនខ្លួន ប៉ុន្តែចំនួនជនរងគ្រោះមានមិនសូវច្រើនប៉ុន្មានឡើយ។ ទោះបីក្រុងគៀវមិនទាន់ចេញប្រតិកម្ម ចំពោះការចោទប្រកាន់នេះក្ដី តែក្រសួងការពារប្រទេសរុស្សុីអះអាងរួចហើយថា ការវាយប្រហារនេះពិតណាស់នឹងមានការតបតវិញ។ ក្រសួងនេះបន្តថាកងទ័ពរុស្សុីអាចស្ទាក់កម្ទេចមីសីុល២គ្រាប់និងគ្រាប់រ៉ុក្កែតភាគច្រើនដែលបាញ់មកលើទីក្រុងនោះ។ បែបនេះអាចបញ្ចៀសបណ្ដាផលវិបាកធ្ងន់ធ្ងរថែមទៀត។ ទោះបីយ៉ាងណាគ្រាប់រ៉ុក្កែតជាច្រើននិងបណ្ដាបំណែកបានធ្លាក់លើក្រុងបែលហ្គោរ៉ូដ។
អភិបាលតំបន់ក្រុងបែលហ្គោរ៉ូដសម្ដែងការសោកស្ដាយថា យើងជួបប្រទះផលវិបាកអាក្រក់នានា ដោយសារការវាយប្រហារនោះរបស់កងទ័ពអ៊ុយក្រែន ដែលពុំធ្លាប់ធ្ងន់ធ្ងរយ៉ាងនេះឡើយចាប់តាំងពី២ឆ្នាំមកនេះ។
ក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក្រុងមូស្គូនាថ្ងៃទី៣០ធ្នូបានចោទប្រកាន់អ៊ុយក្រែនថាប្រព្រឹត្តអំពើភេរវកម្មដោយចំហ ហើយប្រើប្រាស់គ្រាប់បែកចង្កោមដើម្បីវាយប្រហារលើក្រុងបែលហ្គោរ៉ូដ។ ឯកអគ្គរដ្ឋទូតរុស្សុីប្រចាំអ.ស.ប លោកវ៉ាសីុលីណេបេនហ្សុីយ៉ា ចោទប្រកាន់ក្រុងគៀវថា វាយប្រហារសំដៅលើក្លឹបកីឡានិងលើសាកលវិទ្យាល័យមួយ។
ចំណែកអ៊ុយក្រែនវិញកាលពីថ្ងៃទី៣០ធ្នូនៅបន្តធ្វើតុល្យការពីចំនួនជនរងគ្រោះ ដោយសារការវាយប្រហាររបស់រុស្សុីលើទីក្រុងជាច្រើនក្នុងទូទាំងប្រទេសរួមទាំងរដ្ឋធានីគៀវផង។ ប្រធានាធិបតីប្រទេសនេះលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី កាលពីថ្ងៃទី៣០ធ្នូ លើកពីមនុស្សស្លាប់យ៉ាងតិច៤០នាក់និង១០០នាក់ទៀតរងរបួសនៅអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ