ប្រវត្តិសាស្ត្រថ្មី! ភ្នំពេញក្រោន ក្រុមកម្ពុជាដំបូង ដែលឆ្លងផុតវគ្គចែកពូល AFC Cup
រាជធានីភ្នំពេញ ៖ ក្រុមភ្នំពេញក្រោនបានបើកទំព័រប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាក្លិបបាល់ទាត់កម្ពុជា
រាជធានីភ្នំពេញ ៖ ក្រុមភ្នំពេញក្រោនបានបើកទំព័រប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាក្លិបបាល់ទាត់កម្ពុជា
រាជធានីភ្នំពេញ ៖ ក្រុមភ្នំពេញក្រោនបានបើកទំព័រប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាក្លិបបាល់ទាត់កម្ពុជាដំបូង ដែលឆ្លងផុតវគ្គចែកពូល និងបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាននៅក្នុងពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤ បើទោះបីជាបញ្ចប់ការប្រកួតចុងក្រោយនៃពូល F ចាញ់ក្រុមម្ចាស់ផ្ទះ Shan United លទ្ធផល ២-១ កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅ យ៉ាងណាក៏ដោយ។
ការប្រកួតសន្សំពិន្ទុនៅក្នុងពូល F បញ្ចប់ទៅដោយ ក្រុមអូស្ត្រាលី Macarthur FC ឈរនៅកំពូលតារាងមាន១៥ពិន្ទុ ក្រុមភ្នំពេញក្រោន ឈរនៅលេខ២ មាន១២ពិន្ទុ ក្រុមហ្វីលីពីន Cebu FC ឈរនៅលេខ៣ មាន៤ពិន្ទុ ស្មើជាមួយនឹងក្រុមបាតតារាង Shan United មកពីមីយ៉ាន់ម៉ា។
ភ្នំពេញក្រោន ឆ្លងកាត់៦ប្រកួតកន្លងមកនៅក្នុងពូល F ឈ្នះ៤ ចាញ់២ បូករួមនឹងការឈ្នះ២ប្រកួតនៅវគ្គជម្រុះបឋម ដូច្នេះមានន័យថា ក្រុមនៅលីគកំពូលកម្ពុជាមួយនេះ ក្លាយជាក្រុមលេខ២ល្អ ដើម្បីបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន ជាមួយនឹងការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់កម្ពុជា ដែលកន្លងមកគ្មានក្រុមកម្ពុជាណាមួយឆ្លងផុតការប្រកួតវគ្គចែកពូលពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីមួយនេះឡើយ។
ក្រុមទាំង ៤ ដែលបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ានពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤ រួមមាន ៖
-Macarthur FC (អូស្ត្រាលី) កំពូលតារាងពូល F,
-Central Coast Mariners (អូស្ត្រាលី) ក្រុមកំពូលតារាងពូល G
-Sabah FC (ម៉ាឡេស៊ី) ក្រុមកំពូលតារាងពូល H
-ភ្នំពេញក្រោម (កម្ពុជា) ក្រុមលេខ២ល្អ ៕ (រូបភាព ៖ Phnom Penh Crown FC និង AFC Cup)
ចែករំលែកព័តមាននេះ