តើទស្សនកិច្ចមេដឹកនាំចិននៅវៀតណាមមានរបៀបវារៈអ្វីខ្លះ?
ទីក្រុងហាណូយ៖ ចិន និងវៀតណាមសុទ្ធតែអះអាងដូចគ្នាថាលោកស៊ីជីនពីងនឹងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធសប្ដាហ៍ក្រោយដោយផ្សារភ្ជាប់សារនយោបាយមួយដែលរម្លឹកថាយើងមិនត្រូវភ្លេចគោលដៅរបស់យើងក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។ គេគិតថាគម្រោងសាងសង់ផ្លូវដែកក៏ស្ថិតនៅក្នុងចំណុចដែលត្រូវពិភាក្សាគ្នាផងដែរ។ មន្ត្រីរដ្ឋាភិបាលវៀតណាមបង្ហើបឱ្យដឹងថានៅក្នុងនយោបាយការបរទេសរបស់ខ្លួន វៀតណាមត្រូវតែនៅចំណុចកណ្ដាលដើម្បីកុំឱ្យផ្អៀងទៅប្រទេសមហាអំណាចណាមួយខ្លាំងពេករវាងចិន និងអាមេរិក, ខណៈដែលប្រទេសទាំងពីរកំពុងប្រជែងឥទ្ធិពលគ្នា។ ជាពិសេស លោកបៃដិនទើបតែបំពេញទស្សនកិច្ចនៅវៀតណាមកាលពីប៉ុន្មានខែមុននេះតែប៉ុណ្ណោះ។…
ចែករំលែកព័តមាននេះ