ឥណ្ឌូនេស៊ីក្លាយជាអ្នកនាំចូលអង្ករថៃច្រើនបំផុត ខណៈតម្លៃអង្ករវៀតណាមបង្កើតកំណត់ត្រាថ្មី
អន្តរជាតិ ៖ ការនាំចេញអង្កររបស់ប្រទេសថៃទៅកាន់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងខ្លាំងក្នុងរយៈ
អន្តរជាតិ ៖ ការនាំចេញអង្កររបស់ប្រទេសថៃទៅកាន់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងខ្លាំងក្នុងរយៈ
អន្តរជាតិ ៖ ការនាំចេញអង្កររបស់ប្រទេសថៃទៅកាន់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែប្រទេសឥណ្ឌូនេស៊ីប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបង្កដោយបាតុភូតអេលនីណូ (El Niño) និងការពន្យារពេលរដូវវស្សា។ នេះបើយោងតាមប្រភពពី Nation Thailand ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
លោក Naphinthorn Srisanpang អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃទី៥ ខែធ្នូ បានថ្លែងថា គ្រោះរាំងស្ងួតបានប៉ះពាល់ដល់តំបន់ដាំដុះស្រូវរបស់ឥណ្ឌូនេស៊ី ជាពិសេសនៅកោះជ្វា (Java) និងផ្នែកខ្លះនៃកោះស៊ូម៉ាត្រាខាងត្បូង ដោយកសិករនៅតំបន់ខ្ពង់រាបត្រូវបង្ខំចិត្តដាំដំណាំដែលប្រើប្រាស់ទឹកតិចដូចជា ពោត ជាដើម។
ឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់ទី២០ ក្នុងបញ្ជីអ្នកនាំចូលអង្ករថៃកាលពីឆ្នាំមុន ដោយបានបញ្ជាទិញអង្ករចំនួន ៩១,៧១៤តោនស្មើនឹង ៤២.២៤លានដុល្លារ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងរយៈពេល១០ខែដំបូងឆ្នាំនេះ បរិមាណអង្ករបានកើនឡើងយ៉ាងខ្លាំងរហូតដល់ ១.០៥លានតោនស្មើនឹង ៥២៣.៤៥លានដុល្លារ ដែលឥឡូវនេះ ប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារអង្ករលេខ ១ របស់ថៃ ដោយអង្ករភាគច្រើនដែលនាំចូលទៅឥណ្ឌូនេស៊ីគឺអង្ករស។
ឥណ្ឌូណេស៊ី ក្លាយជាប្រទេសនាំចូលអង្ករថៃច្រើនជាងគេ ដោយការនាំចេញអង្ករថៃចាប់ពីខែមករាដល់ខែតុលាមានចំនួនសរុប ៦.៩២លានតោនស្មើនឹង ៣.៩៦ពាន់លានដុល្លារ។ ប្រទេសនាំចូលអង្ករកំពូលទាំង ៥ របស់ថៃនាពេលបច្ចុប្បន្ននេះគឺ ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង អ៊ីរ៉ាក់ និងចិន។
ដើម្បីបង្កើនការនាំចេញ និងផ្សព្វផ្សាយអង្ករថៃក្នុងចំណោមអ្នកប្រើប្រាស់ថ្មី លោក Naphinthorn មានប្រសាសន៍ថា ប្រទេសថៃត្រូវពន្លឿនការអភិវឌ្ឍន៍ពូជស្រូវ ដោយផ្តោតលើការជំរុញការប្រកួតប្រជែង និងបំពេញតម្រូវការអ្នកប្រើប្រាស់។ កសិករគួរតែស្វែងរកការណែនាំដើម្បីដោះស្រាយជាមួយនឹងការប្រែប្រួលអាកាសធាតុ និងអនុវត្តតាមវិធានការគ្រប់គ្រងទឹករបស់ភ្នាក់ងាររដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួត។
ដោយឡែក ក្រឡែកទៅកាន់ប្រទេសវៀតណាមឯណោះវិញ តម្លៃអង្ករនាំចេញរបស់វៀតណាមបានឡើងដល់កម្រិតខ្ពស់បំផុតថ្មីគឺ ៦៦៣ដុល្លារក្នុង១តោន កាលពីថ្ងៃទី៤ ខែធ្នូ កន្លងទៅ ដែលជាតម្លៃខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ចំពេលមានកំណើនតម្រូវការពិភពលោក។ នេះបើយោងតាមប្រភពពី VnExpress ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
អង្ករពីវៀតណាមជាគូប្រជែងរបស់ថៃ ក៏បានឡើងថ្លៃ ៨% ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយ នៅក្នុងតម្លៃ ៦២៥ដុល្លារក្នុង១តោន ខណៈដែលតម្លៃអង្កររបស់ប៉ាគីស្ថានបានឡើងថ្លៃ ៩% នៅក្នុងតម្លៃ ៦០០ដុល្លារក្នុង១តោន។ អាជីវករអះអាងថា ការកើនឡើងតម្រូវការពិភពលោក និងការធ្លាក់ចុះការផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម ជាមូលហេតុនៃការឡើងថ្លៃ។
នៅក្នុងរយៈពេល១១ខែដំបូងឆ្នាំនេះ ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៧,៧៥លានតោន ដែលមានតម្លៃសរុប ៤,៤ពាន់លានដុល្លារ ពោលបានកើនឡើង ៣៦% ដោយក្នុងនោះប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងចិន កំពុងប្រកួតប្រជែងគ្នាដើម្បីទិញអង្ករពីវៀតណាម៕ (ប្រភព ៖ Nation Thailand និង VnExpress)
ចែករំលែកព័តមាននេះ