ពលរដ្ឋពេញចិត្ត និងកោតសសើរចំពោះការដាក់ពង្រាយបង្គន់អនាម័យ និងបន្ទប់ទឹកយ៉ាងល្អស្អាត
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅភ្នំពេញឆ្នាំ២០២៣នេះ បានបង្ហាញពីការពេញចិត្ត និងកោតសសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញ ដែលបានដាក់ពង្រាយបង្គន់អនាម័យ និងបន្ទប់ទឹកសាធារណៈឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃដើម្បីបង្កភាពងាយស្រួល និងល្អស្អាត មានទាំងទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានអ្នកថែទាំ និងសំអាតទៀតផង ។
លោកស្រីកូវ នី ជាប្រជាពលរដ្ឋមកពីខេត្តព្រៃវែង នៅថ្ងៃបុណ្យអុំទូកទី៣នេះបានថ្លែងនូវអរគុណចំពោះអជ្ញាធររាជធានីភ្នំពេញដែលបានដាក់ពង្រាយបង្គន់អនាម័យជាច្រើនកន្លែង តាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ដើម្បីបង្កឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រើប្រាស់បានងាយស្រួល មិនពិបាកទៅបន្ទោបង់ពាសវាលពាលកាល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងធានាបានសុវត្ថិភាពផងដែរ។
លោកស្រីបញ្ជាក់ថា « បន្ទប់អនាម័យមើលទៅល្អស្អាត បន្ទាប់ទឹកល្អ មានទឹកប្រើប្រាស់គ្រប់គ្រាន់ អត់មានការជុះពាសវាល ពាសកាលទេ គឺល្អ ងាយស្រួលចូលបន្ទាប់ទឹក មានធុងសំរាមជាដើម»
ស្រដៀងគ្នានេះដែរ លោកអឿន សុភា អ្នករត់កង់បីម្នាក់ទៀតបានឱ្យដឹងដែរថា ការដាក់ឱ្យប្រើប្រាស់បង្គន់អនាម័យច្រើនក្នុងព្រះរាជពិធីបុណ្យអុំទូកបែបនេះគឺជាការចូលរួមថែរក្សាអនាម័យសុខភាពសាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំក្រោយៗទៀត។
លោកបញ្ជាក់ថា «ការរៀបចំបែបបទបង្គន់អនាម័យនេះវាល្អហើង ព្រោះការបទជើងតាមរបងតាមដើមឈើអីមិនល្អទេ»។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យចំនួន ៥៦៧ បន្ទប់ សម្រាប់ទទួលកីឡាករ និងទទួលបងប្អូនប្រជាពលរដ្ឋ មកកម្សាន្ត ក្នុងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ការដាក់ពង្រាយបង្គន់អនាម័យ និងបន្ទប់ទឹកជាច្រើននៅកន្លែងប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលយ៉ាងខ្លាំងក្នុងការ ដើរលេងកម្សាន្ត មិនពិបាកស្វែករកបន្ទប់ទឹកឆ្ងាយ ធ្វើឱ្យមានអនាម័យ បរិស្ថានយ៉ាងស្រស់ស្អាត៕
ចែករំលែកព័តមាននេះ