កងទ័ពអីុស្រាអែលថារកឃើញរូងក្នុងដីប្រវែង៥៥ម៉ែត្រ ក្រោមមន្ទីរពទ្យAL-CHIFA
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអីុស្រាអែលនិយាយកាលពីថ្ងៃទី១៩ វិច្ឆិកាថា បានរក
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអីុស្រាអែលនិយាយកាលពីថ្ងៃទី១៩ វិច្ឆិកាថា បានរក
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអីុស្រាអែលនិយាយកាលពីថ្ងៃទី១៩ វិច្ឆិកាថា បានរកឃើញរូងក្រោមដីមួយប្រវែងដល់៥៥ម៉ែត្រ ក្រោមមន្ទីរពេទ្យAL-CHIFAនៅហ្គាហ្សាដែលខ្លួនលុកឆែកឆេរ ចាប់តាំងពីថ្ងៃទី១៥វិច្ឆិកាមកតាមរកមូលដ្ឋាយោធារបស់ពួកហាម៉ាស់។
កងទ័ពអីុស្រាអែលបញ្ជាក់ថា រូងក្រោមដីនោះស្ថិតក្នុងជម្រៅ១០ម៉ែត្រ ក្រោមមន្ទីរពេទ្យធំនេះដែលនៅមានអ្នកជំងឺនៅឡើយ។ មានជណ្ដើរចោទមួយចុះទៅកាន់មាត់ច្រករូងក្រោមដីនេះ ដែលបំពាក់បណ្ដាមធ្យោបាយការពារ ក្នុងនោះមានទ្វារពាសដែកមួយ។ រូងក្នុងដីនោះរកឃើញក្រោមហង់ហ្គាមួយដែលមានអាវុធនានា ក្នុងនោះមានកាំភ្លើងបាញ់គ្រាប់បែក គ្រឿងផ្ទុះនិងបណ្ដាកាំភ្លើងAK។ កងទាហានអីុស្រាអែលកំពុុងបន្តលុកចូលក្នុងរូងនោះ។
កងទ័ពអីុស្រាអែលនាថ្ងៃទី២០វិច្ឆិកាបានពង្រីកប្រតិបត្តិការរបស់ខ្លួន តាមកម្ចាត់ក្រុមហាម៉ាស់នៅភាគខាងជើងជ្រោយហ្គាហ្សា ខណៈការចរចាក៏កំពុងធ្វើដែរ សំដៅឲ្យមានការដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតក្នុងដៃពួកហាម៉ាស់ ជាថ្នូរនឹងបទឈប់បាញ់មួយ។ ការប្រយុទ្ធគ្នាដ៏សាហាវកើតមាននាថ្ងៃទី១៩វិច្ឆិកា នៅកណ្ដាលក្រុងហ្គហ្សាជាមួយការបាញ់បុករបស់កងរថក្រោះ តបតការបាញ់គ្រាប់រ៉ុក្កែត ពីសំណាក់់យុទ្ធជនប៉ាឡេស្ទីន។
ការវាយប្រហារតាមអាកាសរបស់អីុស្រាអែលបានបង្កើននាពេលល្ងាចហើយគេឃើញពពកផ្សែងហុយពីលើ ជំរំជនភៀសខ្លួនហ្សាបាលីយ៉ា។ ក្រសួងសុខាភិបាលហាម៉ាស់និយាយថា មនុស្ស៤១នាក់ជាសមាជិកគ្រួសារតែមួយ បានស្លាប់ក្នុងការវាយប្រហារចំផ្ទះរបស់ពួកគេនៅហ្សាបាលីយ៉ា។ នាពេលយប់មានការវាយ ប្រហារលើមន្ទីរពេទ្យឥណ្ឌូណេសីុ នាភាគខាងជើងក្រុងហ្គាហ្សា។
កងទ័ពអីុស្រាអែលអះអាងពីការពង្រីកប្រតិបត្តិការ ក្នុងសង្កាត់ថ្មីៗនៃជ្រោយហ្គាហ្សា ពិសេសតំបន់ហ្សាបាលីយ៉ា។ ទាហានអីុស្រាអែល៥នាក់ទៀតស្លាប់ នាំឲ្យចំនួនទាហានអីុស្រាអែលស្លាប់នៅហ្គាហ្សា កើនដល់៦៤នាក់តាំងពីចាប់ផ្ដើមសង្គ្រាមមក៕
ចែករំលែកព័តមាននេះ