ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ហ៊ូ​ធី​យេ​ម៉ែ​ន​ថា​ចាប់​នាវា​ពាណិជ្ជកម្មអ៊ីស្រា​អែ​ល១គ្រឿង តែកងទ័ពអ៊ីស្រាអែល​បដិសេធ

10 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ តាម​មេដឹកនាំ​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ម្នាក់​ថា ពួក​ឧទ្ទាម​នោះ​ដណ្ដើម​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ តាម​មេដឹកនាំ​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ម្នាក់​ថា ពួក​ឧទ្ទាម​នោះ​ដណ្ដើម​យក​បាន​នាវា​ពាណិជ្ជកម្ម​អ៊ី​ស្រា​អែល​១​គ្រឿងក្នុង​សមុទ្រ​ក្រហម ហើយ​នាំ​ទៅ​កាន់​ឆ្នេរសមុទ្រ​យេ​ម៉ែ​ន​។

ចំពោះ​រឿង​នេះ​កងទ័ព​អី​ុ​ស្រា​អែ​ល​បាន​បដិសេធ​ថា នោះ​មិនមែន​ជា​នាវា​របស់​អី​ុ​ស្រា​អែ​ល​ទេ​។ មេដឹកនាំ​ហ៊ូ​ធី​រូប​នេះ​ដែល​មិន​បញ្ចេញ​ឈ្មោះ អះអាង​កាលពី​ថ្ងៃ​ទី​១៩​វិច្ឆិកា ប្រាប់​AFP​ថា យើង​ដណ្ដើម​ត្រួតត្រា​នាវា​កា​ហ្គោ​អី​ុ​ស្រា​អែ​ល​មួយ ហើយ​សេចក្ដី​ប្រកាស​មួយ​ពី​រឿង​នោះ នឹង​ចេញផ្សាយ​ជា​ផ្លូវ​ការណ៍​នា​ពេល​ខាង​មុខ​។ ចំណែក​ប្រភព​មួយ​ពី​កំពង់​ផែ​HODEIDA​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​គូសបញ្ជាក់​ថា ពួក​ហ៊ូ​ធី​ចាប់​នាវា​ពាណិជ្ជកម្ម​មួយ ហើយ​នាំ​មក​កាន់​កំពង់​ផែ​អាល់​សាលី​ហ្វ​នៅ​HODEIDA​។

ចំណែក​កងទ័ព​អី​ុ​ស្រា​អែ​ល​វិញ​បាន​បដិសេធ​ថា នោះ​មិនមែន​ជា​នាវា​របស់​អី​ុ​ស្រា​អែ​ល​ទេ​។ នាវា​នេះ​ចាក​ចេញពី​តួ​ក​គី​ទៅ​កាន់​ឥណ្ឌា​។ លើ​នាវា​មាន​បណ្ដាជន​សី​ុ​វិល​សញ្ជាតិ​ផ្សេង​ៗ​គ្នា តែ​ពុំ​មាន​ជនជាតិ​អី​ុ​ស្រា​អែ​ល​ម្នាក់​ណា​ឡើយ​។

ពួក​ឧទ្ទាម​ហ៊ូ​ធី​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា​កន្លង​ទៅ​បាន​គំរាម​ប្រកាន់​យក​គោលដៅ ចាប់​នាវា​អី​ុ​ស្រា​អែ​ល​នានា​ក្នុង​សមុទ​ក្រហម បន្ទាប់​ពី​ប្រកាស​ពី​ការ​វាយប្រហារ​ជា​ច្រើន​ប្រឆាំង​អី​ុ​ស្រា​អែ​ល ដែល​កំពុង​ធ្វើសង្គ្រាម ជាមួយ​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ