ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញណែនាំរបៀបថ្មីនៃការវិនិយោគលើដីធ្លីតាមរបត់នៃច្បាប់ពន្ធដារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឆ្លើយតបទៅនឹងកង្វល់មួយចំនួនពាក់ព័ន្ធនឹងការបង់ពន្ធលើអចលទ្រព្យ អ្នកជំនាញខាងហិរញ្ញវត្ថុនិងវិនិយោគមួយរូបនៅកម្ពុជាបានណែនាំនូវចំណុចគន្លឹះចំនួនពីរ អំពីរបៀបថ្មីនៃការវិនិយោគលើដីធ្លី

រាជធានីភ្នំពេញ៖ ឆ្លើយតបទៅនឹងកង្វល់មួយចំនួនពាក់ព័ន្ធនឹងការបង់ពន្ធលើអចលទ្រព្យ អ្នកជំនាញខាងហិរញ្ញវត្ថុនិងវិនិយោគមួយរូបនៅកម្ពុជាបានណែនាំនូវចំណុចគន្លឹះចំនួនពីរ អំពីរបៀបថ្មីនៃការវិនិយោគលើដីធ្លីតាមរបត់នៃច្បាប់ពន្ធដារនៅព្រះរាជាណាចក្រកម្ពុជា។

លោក ង៉ែត ជូ ជាអ្នក​វិនិយោគ​ និងជាអ្នកជំនាញ​នៃវិស័យហិរញ្ញវត្ថុមួយរូប​នៅក្នុងប្រទេស​កម្ពុជា បានថ្លែងថា ចែករំលែកថា ពន្ធលើអចលនទ្រព្យពីរយ៉ាងដែលបង្វែរការវិនិយោគពីការទិញដីធ្លីទុកលក់យកចំណេញ (ការវិនិយោគដ៏ពេញនិយមកន្លងមក) មកជាការវិនិយោគដើម្បីប្រើប្រាស់ ឬជួលបង្កើតជាចំណូលប្រចាំខែ។ ពន្ធទាំងពីរនោះគឺ៖ ទី១) ពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ប្រចាំឆ្នាំដែលមានអត្រា២%នៃតម្លៃដី (តាមតារាងតម្លៃដែលកំណត់ដោយរដ្ឋ)។ និងទី ២) ពន្ធលើចំណេញមូលធនដែលមានអត្រា២០%នៃប្រាក់ចំណេញ។


លោក ង៉ែត ជូ ដែលតែងតែផ្ដល់​នូ​វដំបូន្មានសម្រាប់ប្រជាពលរដ្ឋ​កម្ពុជា អ្នកវិនិយោគ​ថ្មី​ដែលទើបប្រឡូក​ក្នុងការ​វិនិ​យោគ​ជា​ដើម បានគូសបញ្ជាក់ថា ការជួលដីធ្លីក៏ជាប់ពន្ធដែរ ដោយក្នុងនោះ អត្រាពន្ធគឺ១០%នៃថ្លៃជួលដីប្រចាំខែ។ ប៉ុន្តែម្ចាស់ដី បានចំណូលពីការជួលចៀសជាងការចំណាយបង់ពន្ធលើដីដែលមិនបានប្រើប្រាស់ ព្រោះដែលមិនប្រើប្រាស់ គឺម្ចាស់អចលទន្រព្យគឺគ្មានចំណូលនោះទេ ដូច្នេះបើដាក់ជួល គឺម្ចាស់អចនទ្រព្យបានកម្រៃពីការជួល ដោយគ្រាន់តែបង់ពន្ធជូនរដ្ឋត្រឹមតែ ១០ភាគរយនៃតម្លៃជួល។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា «បើមិនផ្លាស់ប្តូររបៀបនៃការវិនិយោគអោយសមស្របតាមរបត់ថ្មីនៃការប្រមូលពន្ធនោះទេ ម្ចាស់អចលនទ្រព្យអាចគ្មានចំណូល (គ្មានប្រាក់) បង់ពន្ធជូនរដ្ឋ»។ លោក ង៉ែត ជូ បន្ថែមថា ការអនុវត្តគោលនយោបាយពន្ធបែបនេះអាចជួយជំរុញការប្រើប្រាស់ដីធ្លីដើម្បីបង្កើនការរីកចំរើនដល់សេដ្ឋកិច្ច និងការបង្កើតការងារចៀសជាងទិញដីទុកលក់យកចំណេញ។
        
សូមរម្លឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រតិកម្មមួយចំនួនបានផ្ទុះឡើង ក្រោយលោក គង់ វិបុល ​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ​តាមការកំណត់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្ត​ការប្រមូលចំណូលពន្ធ «លើពន្ធចំណេញមូលធន» លើកលែងតែ មានការសម្រេចពីរាជរដ្ឋាភិបាល ក្នុងការបន្តពន្យារពេលអនុវត្ត ឬបែបណា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ