ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ដែល​ឪពុក​ម្តាយ​អាច​ជួយ​កូន​ឱ្យ​ជោគជ័យ​នៅ​ក្នុង​សាលារៀន !

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារ​កើតមក​ជា​អ្នករៀន ពួក​គេ​ចង់​ដឹង​ចង់​ឃើញ​អំពី​ពិភពលោក​ជុំវិញ​ខ្លួន ។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល​មាតាបិតា​អាច​ប្រើ ដើម្បី​ជួយ​កូន​ឱ្យ​ជោគជ័យ​ក្នុង​សាលា ៖ ១. ធ្វើ​ផែនការ…

រាជធានី​ភ្នំពេញ ៖ កុមារ​កើតមក​ជា​អ្នករៀន ពួក​គេ​ចង់​ដឹង​ចង់​ឃើញ​អំពី​ពិភពលោក​ជុំវិញ​ខ្លួន ។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល​មាតាបិតា​អាច​ប្រើ ដើម្បី​ជួយ​កូន​ឱ្យ​ជោគជ័យ​ក្នុង​សាលា ៖

១. ធ្វើ​ផែនការ ហើយ​អនុវត្ត​វា​ឱ្យ​បាន​ល្អ ៖ កំណត់​ពេលវេលា​ស្ងប់ស្ងាត់ ជាក់លាក់​រៀងរាល់ថ្ងៃ​សម្រាប់​កិច្ចការ​ផ្ទះ ឬ​ការ​អាន​ទូទៅ ។ ចូលរួម​ជាមួយ​កូន​របស់​អ្នក​ក្នុង​ការ​កំណត់​ច្បាប់​សម្រាប់​រឿង​នេះ ។ សុំ​ឱ្យ​កូន​របស់​អ្នក​បង្កើត​ច្បាប់​ចំនួន ៣ ផង​ដែរ ឧទាហរណ៍ ៖ ប្រមូល​សម្ភារ​ដែល​ត្រូវការ​ទាំងអស់​មុន​ពេល​ចាប់ផ្តើម​រៀន​, ហាម​ជជែក​គ្នា ឬ​និយាយ​កុហក​ក្នុង​ពេល​រៀន និង​ត្រូវ​បញ្ចប់​ការងារ​ទាំងអស់ ទើប​អាច​ឈប់​បាន ។ សរសេរ​ច្បាប់​នៅ​លើ​ក្រដាស ហើយ​បិទ​វា​នៅ​ក្នុងផ្ទះ​របស់​អ្នក ។ កុមារ​ទំនងជា​ធ្វើ​តាម​ច្បាប់​ដែល​ពួក​គេ​បាន​ជួយ​បង្កើត ។

២. ធ្វើ​ជា​អ្នក​លើកទឹកចិត្ត ៖ កុមារ​ខ្លះ​ធ្វើ​មិន​បាន​ល្អ​ក្នុង​សាលារៀន ដោយសារ​ពួក​គេ​មើលឃើញ​ខ្លួនឯង​ថា មិន​សក្តិ​សម ។ ដើម្បី​ឱ្យ​កូន​មាន​អារម្មណ៍ល្អ​ក្នុង​ការ​រៀន ដំបូង​គេ​ត្រូវ​តែ​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ។ លើកទឹកចិត្ត​កូន​របស់​អ្នក​ដោយ​សរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គេ ។ បង្ហាញ​ចំណាប់អារម្មណ៍​លើ​ការងារ​សាលា​របស់​គេ ។

៣. បង្កើត​ភាព​រីករាយ​ក្នុង​ការ​រៀន ៖ ធ្វើ​ឱ្យ​រំភើបចិត្ត ធ្វើ​ឱ្យ​រីករាយ​ក្នុង​ការ​រៀនសូត្រ ។ កុំ​និយាយ​ថា ការងារ​ផ្ទះ​ជា​ការងារ​ដែល​គួរ​ឱ្យ​ធុញ ។ ប្រសិនបើ​កូន​របស់​អ្នក​ហាក់ដូចជា​មិន​មានការ​លើកទឹកចិត្ត​ឱ្យធ្វើ​បាន​ល្អ​នៅ​ក្នុង​សាលារៀន​ទេ ចូរ​ព្យាយាម​រក​វិធី​ដើម្បី​ធ្វើ​ឱ្យ​ការ​សិក្សា​មាន​ភាព​សប្បាយ​រីករាយ ។

៤. ប្រឆាំង​នឹង​ការ​ខកចិត្ត ៖ ស្តាប់​ដោយ​យកចិត្តទុកដាក់ នៅ​ពេល​ដែល​កូន​របស់​អ្នក​និយាយ​អំពី​ការ​ពិបាក​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ ។ លើកទឹកចិត្ត​កូន​ឱ្យ​បំបែក​បញ្ហា​ទៅ​ជា​ជំហាន​តូច​ៗ ។

៥. កំណត់​អារម្មណ៍​ត្រឹមត្រូវ ៖ ធ្វើ​ឱ្យ​ផ្ទះ​របស់​អ្នកជា​កន្លែង​ដែល​ងាយស្រួល​សម្រាប់​កូន​របស់​អ្នក​ក្នុង​ការ​រៀន ។ រក្សា​សៀវភៅ ទស្សនាវដ្ដី សៀវភៅ​រឿង និង​សំ​ណេ​រ​ផ្សេង​ៗ​ដោយ​ងាយស្រួល​យក ។ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកមាន​កន្លែង​សិក្សា​ដែល​មាន​ផាសុកភាព ។ វា​អាច​នៅ​ក្នុង​បន្ទប់​របស់​កុមារ ផ្ទះបាយ ឬ​កន្លែង​ផ្សេង​ទៀត​ដែល​មាន​ពន្លឺ​ល្អ ហើយ​ស្ងាត់ ។ នៅ​ជិត​កូន ដើម្បី​ឆ្លើយ​សំណួរ​ដែល​កូន​សួរ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​នូវ​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន និង​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ វគ្គ​សិក្សា​ថ្មី ចូល​រៀន​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស​រហូត​ដល់ ៤០% លើ​តម្លៃ​សិក្សា សម្រាប់​កា​ចុះ​ឈ្មោះ​ជា​ក្រុម លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី ព្រមទាំង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​នេះ​មាន​សុពលភាព​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕