ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​កា.ត់​.ទោ.ស​អ្នក​លក់​ផ្ទះ​ល្វែង​ខ្យល់​ឱ្យ​ជា.ប់​.គុ.ក​មួយ​ជីវិត

11 ខែ មុន

តុលាការ​វៀតណាម​លេង​ដៃ​ធ្ងន់​បន្តិច​ហើយ​លើក​នេះ​សម្រាប់​អ្នក​ឆ​បោក​នៅ​ក្នុង​គម្រោង​លក់​​​ផ្ទះ​ល្វែង​ដែល​មាន​តែ​ឈ្មោះ​ ឬ​ហៅ​ដោយ​សាមញ្ញា​ថា «​គម្រោង​​ខ្យល់»​។ ថ្មី​ៗ​នេះ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​នៅ​ខេត្ត​ប៊ិញឌឿង (Binh Duong) ​ត្រូវ​តុលាការ​​​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​ច្រើន​ឆ្នាំ​​ពី​បទ​​​លក់​ផ្ទះ​ល្វែង​មាន​តែ​ឈ្មោះ​ដែល​ធ្វើ​ឱ្យ​អតិថិជន​​រាប់​រយ​នាក់​​​​ចាញ់​បោក​ពួក​គេ​ និង​ខាត​បង់​ប្រាក់រាប់​លាន​ដុល្លារ​​​។ ជន​ជាប់​ចោទ​ឈ្មោះ​ង្វៀន​ថាញ់​ហុង…

តុលាការ​វៀតណាម​លេង​ដៃ​ធ្ងន់​បន្តិច​ហើយ​លើក​នេះ​សម្រាប់​អ្នក​ឆ​បោក​នៅ​ក្នុង​គម្រោង​លក់​​​ផ្ទះ​ល្វែង​ដែល​មាន​តែ​ឈ្មោះ​ ឬ​ហៅ​ដោយ​សាមញ្ញា​ថា «​គម្រោង​​ខ្យល់»​។ ថ្មី​ៗ​នេះ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​នៅ​ខេត្ត​ប៊ិញឌឿង (Binh Duong) ​ត្រូវ​តុលាការ​​​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​ច្រើន​ឆ្នាំ​​ពី​បទ​​​លក់​ផ្ទះ​ល្វែង​មាន​តែ​ឈ្មោះ​ដែល​ធ្វើ​ឱ្យ​អតិថិជន​​រាប់​រយ​នាក់​​​​ចាញ់​បោក​ពួក​គេ​ និង​ខាត​បង់​ប្រាក់រាប់​លាន​ដុល្លារ​​​។

ជន​ជាប់​ចោទ​ឈ្មោះ​ង្វៀន​ថាញ់​ហុង (Nguyen Thanh Hung)​ ​អាយុ​២៩ឆ្នាំ​ ជា​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​ប៊ិញ​ឌឿង ស៊ីធី លេន (Binh Duong CityLand) ​ត្រូវ​ជាប់​ពន្ធ​នាគារ​មួយ​ជីវិត​ពី​បទ​ឆបោក​នៅ​ក្នុង​គម្រោង​ទិញ-លក់​អចល​ន​ទ្រព្យ​។ ជន​ជាប់​ចោទ​៤​នាក់​ទៀត​​ដែល​ជា​បុគ្គលិក​ក្រោម​បង្គាប់​ និង​ជា​អ្នក​​ទទួល​បាន​ភាគ​លាភ​នៅ​ក្នុង​គម្រោង​ខ្យល់​នេះ​​​ត្រូវ​​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​​ម្នាក់​ៗ​ចាប់​ពី​១២​ឆ្នាំ​ដល់​២០​ឆ្នាំ​។

​តុលាការ​រក​ឃើញ​ថា​ចាប់​ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០១៩​ ជន​ជាប់​ចោទ​ទាំង​៥​នាក់​នេះ​​ចំណាយ​លុយ​ទិញ​ដី​ចម្ការ​នៅ​ស្រុក​បាវ​បាង (Bàu Bàng) និង​ហ៊្វូហ្សាវ (Phú Giáo) នៃ​ខេត្ត​ប៊ិញ​ឌឿង​។ បន្ទាប់​មក​ ពួក​គេ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ដើម្បី​ធ្វើ​ផ្ទះ​ល្វែង​លក់​។ ​អាជ្ញាធរ​មិន​ទាន់​ចេញ​ច្បាប់​អនុញ្ញាត​ផង ​បុរស​ឈ្មោះ​ហុង និង​បក្ស​ពួក​របស់​គាត់​ចាប់​ផ្ដើម​ប្រកាស​លក់​​ផ្ទះ​ល្វែង​ចំនួន​៧​គម្រោង​។

បន្ទាប់​មក​ ហុង​ជួល​មនុស្ស​រាប់​រយ​នាក់​​​ឱ្យ​​​ដើរ​ឃោសនា​ និង​ផ្សព្វ​ផ្សាយ​គ្រប់​ទិស​តំបន់​​​ដើម្បី​​អូស​ទាញ​អតិថិជន​។​ ពួក​គេ​​ផ្សព្វ​ផ្សាយ​​​​អំពី​គម្រោង​ផ្ទះ​ល្វែង​​​​ និង​និយាយ​ភូត​កុហក​ថា​​គម្រោង​​របស់​ពួក​គេ​​​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​រួច​ហើយ​​។​ ពួក​គេ​​បង្ហាញ​គម្រោង​ផ្ទះ​ល្វែង​​នា​ពេល​អនាគត​។​ មើល​ទៅ​ហាក់​ដូច​ជា​ច្បាស់​លាស់​ណាស់​អីចឹង​ ល្មម​ធ្វើ​ឱ្យ​អតិថិជន​ជឿ​ទុក​ចិត្ត​​។

ពួក​គេ​សន្យា​ថា​​នឹង​កាត់​ប្លង់​រឹង​ជូន​អតិថិជន​បន្ទាប់​ពី​បង់​លុយ​ផ្ដាច់​បាន​កន្លះ​ឆ្នាំ​​ ឬ​​មួយ​ឆ្នាំ​។ បន្ទាប់​ពី​រៀប​ចំ​ពិធី​ជួប​ជុំ​ជា​មួយ​អតិថិជន​ ​និង​សម្លឹង​ឃើញ​ថា​អតិថិ​ជន​ចាប់​ផ្ដើម​បង់​លុយ​ឱ្យ​ពួក​គេ​​បាន​ច្រើន​គួរ​សម​​, ​​ពួក​គេ​​​​ជួល​​គ្រឿង​ចក្រ​​ឈូស​ឆាយ​ដី។​​គ្រាន់​តែ​ឈូស​ឆាយ​មួយ​ភ្លែត​ចោល​​ដើម្បី​បង្ហាញ​ប្រាប់​អតិថិ​ជន​​​ថា​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​បុក​គ្រឹះ​ជា​បណ្ដើរ​​ហើយ។ ដូច្នេះ សូម​បង​ប្អូន​កុំ​បារម្ភ​។ បន្ត​បង់​លុយ​បន្ថែម​ទៀត​មក​​​​។​

នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ ហុង​ និង​បក្ស​ពួក​របស់​គាត់​លក់​គម្រោង​ផ្ទះ​ល្វែង​ខ្យល់​នេះ​ទៅ​​ឱ្យ​អតិថិជន​៣៨៤​នាក់​ និង​ប្រមូល​បាន​ប្រាក់​១៦២​ពាន់​លាន​ដុង​ ឬ​​ស្មើ​នឹង​៦​លាន ៦​សែន​ដុល្លារ​។ ក្រោយ​ពេល​​ផ្ទុះ​រឿង​អាស្រូវ​នេះ​​, ពួក​គេ​​សង​លុយ​ត្រឡប់​ទៅ​​អតិថិជន​វិញ​​​បាន​​​១៨​ពាន់​លាន​ដុង​តែ​ប៉ុណ្ណោះ​ ឬ​ស្មើ​នឹង​ជាង​១០%​នៃ​ទឹក​ប្រាក់​ដែល​អតិថិជន​បាន​បង់​ទៅ​ឱ្យ​ពួក​គេ​៕

ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/property-developer-jailed-for-life-after-selling-non-existent-projects-4672154.html

អត្ថ​បទ​​​​​ដទៃ​ទៀត​​ដែល​ស្រដៀង​គ្នា​នឹង​សាច់​រឿង​នេះ​
វៀតណាម​​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​ឆ​.បោ.កអតិថិ​ជន​ជាង​៤​ម៉ឺន​នាក់​នៅ​ក្នុង​គម្រោង​វិនិយោគ​ខ្យល់
វៀតណាម​​វា.យ.​ក.ម្ទេ.ច​​​​ផ្ទះ​វីឡា​ធំ​ៗ៧៩​កន្លែង​​​ដែល​​សាង​សង់​ខុ.ស​.ច្បា.ប់​​នៅ​លើ​កោះ​ត្រល់
​មនុស្ស​១២៣​នាក់​ត្រូវ​សមត្ថ​កិច្ច​វៀតណាម​ចា.ប់.​ខ្លួ.ន​ពី​បទ​ឆ​.បោ.ក​នៅ​ក្នុង​គម្រោង​លក់​ដី​ខ្យល់

មេ​ខ្លោង​ធំ​ជាង​គេ​ទាំង​បី​នៅ​ក្នុង​គម្រោង​លក់​ផ្ទះ​ល្វែង​ខ្យល់​, អ្នក​កណ្ដាល​គេ​គឺ​ជន​ជាប់​ចោទ​ឈ្មោះ​ហុង​ ដែល​ជា​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ឆបោក និង​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​១​ជីវិត​
ក្រុម​ហ៊ុន​ឆ​បោក​ខាង​លើ​​បាន​ជួល​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​មួយ​​ភ្លែត​ដើម្បី​សម្ដែង​ថា​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​បុក​គ្រឹះ​សាង​សង់​ផ្ទះ​ល្វែង​
ក្រុម​ហ៊ុន​ឆ​បោក​ខាង​លើ​​បាន​ជួល​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​មួយ​​ភ្លែត​ដើម្បី​សម្ដែង​ថា​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​បុក​គ្រឹះ​សាង​សង់​ផ្ទះ​ល្វែង​
អតិថិជន​ដែល​ចាញ់​បោក​ក្រុម​ហ៊ុនបាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​ប្ដឹង​។ ប៉ុន្តែ​លុយ​ដែល​បាត់​បង់​ទៅ​ហើយ​មិន​ងាយ​បាន​មក​វិញ​គ្រប់​ចំនួន​​ទេ​។ ជន​ឆ​បោក​សង​ត្រឡប់​បាន​​ត្រឹម​ជាង​១០%​ប៉ុណ្ណោះ​នៃ​លុយ​ដែល​ខាត​បង់។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ