ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​១២៣​នាក់​ត្រូវ​សមត្ថ​កិច្ច​វៀតណាម​ចា.ប់.​ខ្លួ.ន​ពី​បទ​ឆ​.បោ.ក​នៅ​ក្នុង​គម្រោង​លក់​ដី​ខ្យល់

1 ឆ្នាំ មុន

សមត្ថកិច្ច​នៅ​ខេត្ត​ដុង​ណាយ (Dong Nai) ​ប្រទេស​វៀតណា​ម ​​ចាប់​ខ្លួន​មនុស្ស​១២២​នាក់​ដែល​សុទ្ធតែ​​​ជា​បុគ្គលិក​​​​ក្រុម​ហ៊ុន​អ​ច​​លន​ទ្រព្យ​​មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង​ហូជីមិញ​។ ពួកគេ​ជាប់​ចោទ​ពី​បទឆបោក​នៅ​ក្នុង​គម្រោង​លក់​ដី​ខ្យល់​​។​​ តាម​ពិត​ ​​ពួក​គេ​ជួល​មនុស្ស​មក​សម្ដែង​ជា​អ្នក​ទិញ​​ដី​ដើម្បី​អូស​ទាញ​អតិថិជន​ដែល​មាន​លុយ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​គម្រោង​របស់​ពួក​គេ​​​។ ក្រោយ​ការ​ចាប់​ខ្លួន​​ត្រឹម​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​​, សមត្ថ​កិច្ច​​ចាប់​ផ្ដើម​ស៊ើប​អង្កេត​​​បុរស​ឈ្មោះ​ង្វៀន​វ៉ាន់​អាន…

សមត្ថកិច្ច​នៅ​ខេត្ត​ដុង​ណាយ (Dong Nai) ​ប្រទេស​វៀតណា​ម ​​ចាប់​ខ្លួន​មនុស្ស​១២២​នាក់​ដែល​សុទ្ធតែ​​​ជា​បុគ្គលិក​​​​ក្រុម​ហ៊ុន​អ​ច​​លន​ទ្រព្យ​​មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង​ហូជីមិញ​។ ពួកគេ​ជាប់​ចោទ​ពី​បទឆបោក​នៅ​ក្នុង​គម្រោង​លក់​ដី​ខ្យល់​​។​​ តាម​ពិត​ ​​ពួក​គេ​ជួល​មនុស្ស​មក​សម្ដែង​ជា​អ្នក​ទិញ​​ដី​ដើម្បី​អូស​ទាញ​អតិថិជន​ដែល​មាន​លុយ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​គម្រោង​របស់​ពួក​គេ​​​។

ក្រោយ​ការ​ចាប់​ខ្លួន​​ត្រឹម​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​​, សមត្ថ​កិច្ច​​ចាប់​ផ្ដើម​ស៊ើប​អង្កេត​​​បុរស​ឈ្មោះ​ង្វៀន​វ៉ាន់​អាន (Nguyen Van An) អាយុ​២៧​ឆ្នាំ​ ជា​អគ្គ​នាយក​ក្រុមហ៊ុន​​​អចលន​ទ្រព្យ​ និង​​បុគ្គលិក​របស់​គាត់​រាប់​សិប​នាក់​ទៀត​​ដែល​សង្ស័យ​​ពី​បទ​ឆ​បោក​។​ ​​នៅ​ពេល​ក្រុម​ហ៊ុន​កំពុង​​​​​រៀប​ចំ​ពិធី​បើក​សម្ពោធ​ដាក់​លក់​ដី​ខ្យល់​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​,​ ​សមត្ថ​កិច្ច​ក៏​ចុះ​ទៅ​ចាប់​ខ្លួន​ពួក​គេ​​តែ​ម្ដង​​។

​ការ​ឈាន​ទៅ​បំបែក​សម្បុក​របស់​ក្រុម​​ឆបោក​ធ្វើ​ឡើង​​​​បន្ទាប់​ពី​មាន​ពាក្យ​​បណ្ដឹង​​របស់​​ប្រជា​ពល​រដ្ឋ​ដែល​​ថា​​​អចល​ទ្រព្យ​​ដែល​​ក្រុម​ហ៊ុន​​​នេះ​​​ប្រកាស​​ដាក់​លក់​សុទ្ធ​តែ​ជា​របស់​ដែល​មាន​តែ​ឈ្មោះ​​។​​ នៅ​ថ្ងៃ​ចាប់​ខ្លួន​នោះ,​ ​ក្រុម​ហ៊ុន​បាន​​ដឹក​អតិថិជន​ទៅ​មើល​គម្រោង​​ដី​​ឡូតិ៍​នៅ​​ឃុំ​អាន​វៀន (An Vien) ​ដែល​ស្ថិត​នៅ​ក្បែរ​ទី​ក្រុង​ហូជីមិញ​។ ​​ពេល​នោះ​ ​ពួក​គេ​នៅ​ជុំ​គ្នា​ល្អណាស់​​​ ទាំង​​អគ្គ​នាយក​ក្រុម​ហ៊ុន​, បុគ្គលិក​​ទាំង​​១២២​នាក់ និង​មនុស្ស​ដែល​គេ​ជួល​ពី​ខាង​ក្រៅ​ចំនួន​២០​នាក់​ដើម្បី​សម្ដែង​ជា​អតិថិជន​។​

​សមត្ថ​កិច្ច​មួយ​ក្រុម​ទៀត​​​​សម្រុក​ចូល​ទី​ស្នាក់​ការ​របស់​ក្រុម​ហ៊ុន​អចលនទ្រព្យ​​របស់​ពួក​គេ​​នៅ​ទី​ក្រុង​ហូជីមិញ​ និង​រឹប​អូស​បាន​​ឯកសារ​មួយ​ចំនួន​ រួម​ទាំង​ម៉ាស៊ីន​កុំ​ព្យូទ័រ រថ​យន្ត​ គ្រឿង​បរិក្ខារ​អគ្គិសនី និង​ក្រដាស​ប្រាក់​​​របស់​ប្រទេស​​ដទៃ​​​ជា​ច្រើន​ប្រភេទ​។​ ​ក្រោយ​ការ​សាក​សួរ​នៅ​​​ប៉ុស្តិ៍​នគរបាល​​​​, បុគ្គលិក​​ខ្លះ​​ឆ្លើយ​សារ​ភាព​​ថា​ក្រុម​ហ៊ុន​បាន​ជួល​​និស្សិត​ប្រហែល​១​រយ​នាក់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០២២​ និង​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​ឆែក​មើល​ផ្ទះ​ណា​ស្អាត​ៗ​​នៅ​ទី​ក្រុង​ហូជីមិញ​ដែល​គេ​បង្ហោះ​តាម​អ៊ីនធឺណិត​។​ ​​បន្ទាប់​មក​, ពួក​គេ​ត្រូវ​ចុះ​ទៅ​ថត​រូប​ផ្ទះ​ទាំង​នោះ រួច​បង្ហោះ​រូប​នៅ​លើ​គេហ​​ទំព័រ​របស់​ក្រុមហ៊ុន​​ដើម្បី​ទាក់​ទាញ​អតិថិជន​។​

នៅ​ពេល​បើក​អ៊ីនធឺណិត ឬ​បណ្ដាញ​សង្គម​​ឃើញ​ផ្ទះ​ស្អាត​ៗ​ អ្នក​ដែល​មាន​លុយ​ទិញ​នឹង​ចាប់​អារម្មណ៍​ ហើយ​ចាប់​ផ្ដើមទាក់​ទង​ទៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ​នេះ​ដើម្បី​សួរ​រក​ទិញ​​។ ​ប៉ុន្តែ​​ក្រុមហ៊ុន​​មិន​បាន​ដឹក​ភ្ញៀវ​ទៅ​មើល​ផ្ទះ​ដែល​គេ​ចាប់​អារម្មណ៍​នោះ​ទេ​។ ពួក​គេ​ដឹក​ទៅ​មើល​គម្រោង​ដី​ឡូតិ៍​​នៅ​ខេត្ត​ដុង​ណាយ​​​​ដើម្បី​ឱ្យ​ភ្ញៀវ​មើល​ឃើញ​ថា​ដី​នោះ​លក់​ដាច់​មែន​ទែន​​។ ​ពួក​គេ​នឹង​បញ្ចុះ​បញ្ចូល​ភ្ញៀវ​​ដើម្បី​មើល​គម្រោង​អភិវឌ្ឍ​​របស់​ពួក​គេ​ដែល​មាន​តែ​ឈ្មោះ​​។ ពួក​គេ​នឹង​អូស​ទាញ​អតិថិជន​ឱ្យ​​ទិញ​ដី​ឡូតិ៍​។

បុគ្គលិក​ក្រុម​ហ៊ុន​​​នឹង​​កាត់​ថ្លៃ​ព្យាយាម​លក់​ដីឡូតិ៍​​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ទី​ផ្សារ​​​។ បើ​អតិថិជន​​នៅ​​កិក​កុក ​ឬ​សង្ស័យ​ច្រើន​ ពួក​គេ​នឹង​​ផ្ដាច់​ទំនាក់​ទំនង​​​ ​ឬ​កាច់​ស៊ីម​កាត​​ចោល​តែ​ម្ដង​​។ នេះ​បើ​យោង​តាម​ចម្លើយ​សារ​ភាព​របស់​បុគ្គលិក​ក្រុម​ហ៊ុន​។ ​​ប្រធាន​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ដុង​ណាយ​ប្រាប់​ថា​ក្រុម​ហ៊ុន​​ឆ​បោក​​នេះ​អាច​រក​ប្រាក់​ចំណូល​​​២០​ពាន់​លាន​ដុង​ ឬ​ស្មើ​នឹង​ជាង​៨​សែន​ដុល្លារ​ក្នុង​១​ខែ​ៗ​​ពី​ល្បិច​ឆ​បោក​​​របស់​ពួក​គេ​​ ព្រោះ​អតិថិជន​យក​លុយ​ទៅ​បង់​រំលស់​​ប្រចាំ​ខែ​​​៕​

ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/123-people-arrested-for-orchestrating-fake-land-sales-4649303.html

បុគ្គលិករបស់​ក្រុម​ហ៊ុន​ឆ​បោក​ដែល​ប្រកាស​ដាក់​លក់​ដី​ខ្យល់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ