អ្នកជំនាញព្រមា.នថា AI អាចធ្វើឱ្យការគំរា.មកំហែងតាមអ៊ីនធឺណិតកាន់តែអាក្រក់
អង់គ្លេស ៖ របាយការណ៍របស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានបង្ហាញថា នៅឆ្នាំ ២០២៥ បញ្ញាសិប្ប
អង់គ្លេស ៖ របាយការណ៍របស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានបង្ហាញថា នៅឆ្នាំ ២០២៥ បញ្ញាសិប្ប
អង់គ្លេស ៖ របាយការណ៍របស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានបង្ហាញថា នៅឆ្នាំ ២០២៥ បញ្ញាសិប្បនិម្មិត ដែលត្រូវបានស្គាល់ថា AI អាចបង្កើនហានិភ័យ នៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងបំផ្លាញការជឿទុកចិត្តលើមាតិកាអនឡាញផងដែរ។ បច្ចេកវិទ្យានេះ ថែមទាំងអាចជួយរៀបចំផែនការវាយប្រហារជីវសាស្ត្រ ឬគីមីដោយក្រុមភេរវករផងដែរ។
យ៉ាងណាមិញ អ្នកជំនាញមួយចំនួនបានចោទសួរថា តើបច្ចេកវិទ្យា AI នឹងវិវត្តន៍ដូចការព្យាករណ៍ដែរឬទេ? នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ត្រូវបានគេរំពឹងថា នឹងបង្ហាញពីឱកាស និងការគំរាមកំហែងដែលបង្កឡើងដោយបច្ចេកវិទ្យា AI នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
របាយការណ៍របស់រដ្ឋាភិបាលអង់គ្លេសពិនិត្យទៅលើ AI ជំនាន់ថ្មី គឺជាប្រភេទប្រព័ន្ធ ដែលបច្ចុប្បន្នមានឥទ្ធិពលដល់ឧបករណ៍ជំនួយស្វ័យប្រវត្តិ Chatbot និងកម្មវិធីបង្កើតរូបភាពដ៏ពេញនិយម។ របាយការណ៍ដដែលបានព្រមានថា នៅឆ្នាំ ២០២៥ AI ជំនាន់ថ្មី អាចត្រូវបានប្រើប្រាស់ដើម្បីប្រមូលផ្តុំចំណេះដឹងលើការវាយប្រហារ ដោយភេរវករ ដែលមិនមែនជារដ្ឋ រួមទាំងសម្រាប់អាវុធគីមី ជីវសាស្ត្រ និងវិទ្យុសកម្ម ខណៈពេលដែលក្រុមហ៊ុនមួយចំនួន កំពុងធ្វើការដើម្បីទប់ស្កាត់លើបញ្ហានេះ ហើយប្រសិទ្ធភាពនៃការការពារទាំងនេះ គឺខុសៗគ្នា។ របាយការណ៍ក៏បានព្រមានទៀតថា នៅឆ្នាំ ២០២៥ វាទំនងជា AI ក៏នឹងជួយបង្កើតការវាយប្រហារតាមអ៊ីនធឺណិតដ៏ខ្លាំងក្លា ដែលមានល្បឿនលឿន ប្រសិទ្ធភាព និងទ្រង់ទ្រាយធំជាងមុនផងដែរ។
លោក Joseph Jarnecki ដែលស្រាវជ្រាវលើការគំរាមកំហែងតាមអ៊ីនធឺណិត នៅវិទ្យាស្ថាន Royal United Services បានលើកឡើងថា AI អាចជួយសម្រួលដល់ពួកហេកឃឺ (Hacker) ជាពិសេសក្នុងការយកឈ្នះលើការលំបាករបស់ពួកគេ ដើម្បីធ្វើត្រាប់តាមភាសាកូដផ្លូវការ។
របាយការណ៍មួយនេះ បានកើតឡើងមុនសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដែលគាត់ត្រូវបានគេរំពឹងថា នឹងកំណត់អំពីរបៀបដែលរដ្ឋាភិបាលចក្រភពអង់គ្លេសមានគោលបំណងធ្វើឱ្យ AI មានសុវត្ថិភាព និងបង្កើតចក្រភពអង់គ្លេសជាអ្នកដឹកនាំពិភពលោកក្នុងសុវត្ថិភាព AI ៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ