ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម៖ EU អនុញ្ញាតឱ្យកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ពីវៀតណាម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ បើតាមក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា គណៈកម្មការអឺរ៉ុប ក្នុងការអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ១៧…

រាជធានីភ្នំពេញ៖ បើតាមក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា គណៈកម្មការអឺរ៉ុប ក្នុងការអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នេះ។



តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា យោងតាមការស្នើសុំរបស់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់វិធានបូកបន្ថែម (Extended Cumulation) ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម សហភាពអឺរ៉ុប (EU) បានសម្រេចឱ្យប្រើវិធានបូនបន្ថែមនេះ តាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបន្តថា «វិធានបូកបន្ថែមនេះ អនុញ្ញាតឱ្យប្រទេសកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប»។

ក្រសួងពាណិជ្ជកម្មតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែតុលា បានជម្រាបដល់ផលិតករ និងអ្នកនាំចេញទោចក្រយានទាំងអស់ត្រូវុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនូវបរិមាណនៃការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំដែលនាំចូលពីប្រទេសវៀតណាម ប្រចាំឆមាស និងត្រូវធ្វើរបាយការណ៍ស្តីពីការប្រើប្រាស់វត្ថុធាតុដើម និងគ្រឿងបង្គុំ ប្រចាំត្រីមាស មកក្រសួងពាណិជ្ជកម្ម ដើម្បីក្រសួងមានមូលដ្ឋានក្នុងការជូនដំណឹងទៅសហភាពអឺរ៉ុប។

ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា ការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំ សម្រាប់ផលិតទោចក្រយាន ត្រូវអនុលោមតាមវិធានដើមកំណើតទំនិញ ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប (EU’s GSP)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ