ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​កម្សាន្ត​​នៅរាជធានីជាទីពេញ​​និយម​សម្រាប់មនុស្ស​ទូទៅ​លំហែកាយ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កន្លែង​​កម្សាន្ត​នា​នា​នៅ​រាជ​ធានី​ភ្នំពេញ​​ក៏ដូច​ជា​នៅ​តាម​បណ្ដា​ខេត្ត​នានា​មាន​ការ​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ ព្រោះ​​​​ជា​កន្លែង​សម្រាក​លំហែ​សម្រាប់​មនុស្ស​ដែ​ល​​ធ្វើ​ការ​ងារ​ពេញ​មួយ​សប្ដាហ៍​ និង​ចង់​សម្រា​ក​​លំហែ​ជាម​ួយ​នឹង​ក្រុម​គ្រួសារ​ ​ឬ​​មិត្ត​ភក្តិ​​​​ ។​ នៅ​រាជ​ធានី​ភ្នំពេញ​កន្លែង​ដែល​ពេញ​និយម​​សម្រាប់​យុវ័យ ​និង​មនុស្ស​ថ្នាក់​កណ្ដាល​ដូច​ជា​ សួន​កម្សាន្ត​​​​

រាជធានី​ភ្នំពេញ​ ៖ កន្លែង​​កម្សាន្ត​នា​នា​នៅ​រាជ​ធានី​ភ្នំពេញ​​ក៏ដូច​ជា​នៅ​តាម​បណ្ដា​ខេត្ត​នានា​មាន​ការ​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ ព្រោះ​​​​ជា​កន្លែង​សម្រាក​លំហែ​សម្រាប់​មនុស្ស​ដែ​ល​​ធ្វើ​ការ​ងារ​ពេញ​មួយ​សប្ដាហ៍​ និង​ចង់​សម្រា​ក​​លំហែ​ជាម​ួយ​នឹង​ក្រុម​គ្រួសារ​ ​ឬ​​មិត្ត​ភក្តិ​​​​ ។​ នៅ​រាជ​ធានី​ភ្នំពេញ​កន្លែង​ដែល​ពេញ​និយម​​សម្រាប់​យុវ័យ ​និង​មនុស្ស​ថ្នាក់​កណ្ដាល​ដូច​ជា​ សួន​កម្សាន្ត​​​​ឌ្រីមលែន​ឌ៍​ កន្លែ​ង​កម្សាន្ត​សួន​សុបិន​ចំកា​រ​ព្រីង​ និង​មាន​កន្លែង​​​​កម្សាន្ត​ជា​ច្រើន​ទៀត​ដូច​ជា ​នៅ​​បរិ​វេណ​ទី​ក្រុង​កោះ​ពេជ្រ​​ វ៉តធើរ​ផាក​ជា​ដើម​ ។​​​អ្នក​ខ្លះ​នៅរៀង​រាល់​ថ្ងៃ​អាទិត្យ​​​​តែង​តែ​នាំ​ក្រុម​គ្រួសារ​​​​ទៅ​លំហែ​នៅ​តាម​រម​ណីយ​ដ្ឋាន​នានា​តាម​បណ្ដា​ខេត្ត​ ​ឬ​នៅ​តាម​ជាយ​ក្រុង​ជាដើម​ ។

​លោក​សុផា​ ​​ធ្វើ​ការ​នៅក្រុមហ៊ុន​ឌីសាញ​ និង​​​បោះ​ពុម្ព​​នៅ​រាជធា​នី​ភ្នំពេញ​​​​ឱ្យ​ដឹង​ថា​ រៀង​រាល​់​ពេល​ចេញ​ពី​ធ្វើ​ការ​​នៅ​​ពេល​ល្ងាច​​លោក ​និង​​មិត្ត​ភក្តិ​មួយ​ចំនួន​ទៀត​​តែង​តែ​ទៅ​ញ៉ាំ​អាហារ​ និង​​ជជែក​គ្នា​ពី​រឿង​ការ​ងារ​ខ្លះៗ​​នៅ​​​កន្លែង​កម្សាន្ត​ទី​ក្រុង​កោះ​ពេជ្រ​ និង​វ៉ត​ធើរ​ផាក​ជា​ដើម​ ។​ នៅ​កន្លែង​ទាំង​អស់​នោះ​មាន​មនុស្ស​​ច្រើន​​តែង​តែ​ទៅ​ញ៉ាំ​អាហារ​ខ្លះៗ​ដែល​មាន​ដាក់​លក់​ដូច​ជា ភេស​ជ្ជៈ​ សាច់​អាំង​ បបរ​ មីឆា​ ​​​និង​មាន​តន្ត្រីស្ដាប់​​ និ​ងឧ​បករណ៍​សម្រាប់​ជិះ​លេង​ ដូច​ជា កន្ត្រក​វិល​ សេះ​ហោះ​ជា​ដើម​សម្រាប់​​ឱ្យ​​​​កុមារ​តូច​ៗ​​​​ជិះ​លេង​កម្សាន្ត​​​ ។

លោកសុផា​ បាន​បន្ត​ថា​​ ​បើ​នៅ​ថ្ងៃ​សម្រាក​​​ដូច​​ជា នៅ​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃបុណ្យ​ជាតិ​កន្លែង​កម្សាន្ត​ដែល​ជា​ទី​ពេញ​និយម​សម្រាប់​យុវ​វ័យ​នោះ​មាន​ដូច​ជា​ មជ្ឈ​មណ្ឌល​កម្សាន្ត​ឌ្រីម​លែន​ឌ៍​ និង​​សួន​សុបិនចំការ​ព្រីង​ជា​ដើម​ ព្រោះ​នៅ​កន្លែង​ទាំ​ងនោះ​មាន​ឧបករណ៍​សម្រាប់​លេង​ច្រើន​ និង​មនុស្ស​ម្នា​ច្រើន​ទៅលេង​ ។ ម្យ៉ាង​ទៀត​ ​វា​មាន​បរិវេណ​ធំទូលាយ​​ដែល​មាន​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង​ ជួន​កាល​នៅ​ថ្ងៃពិ​សេសៗ​​នៅ​កន្លែង​ទាំង​នោះ​មាន​រៀប​ចំការ​ប្រគំតន្ត្រី​ និង​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ល្បីៗ​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រក​ម្ពុជា​​ ។

ប្រភព​ដដែល​​បន្ថែម​ថា​ បើថ្ងៃណា​ទំនេ​រ​​ខ្លាំ​ង​លោក​ និង​មិត្ត​ភក្តិ​រួម​ការ​ងារ និង​មិត្ត​ភក្តិ​ជាច្រើន​ទៀត​​​​​ធ្វើ​ដំណើរ​ទៅ​​កម្សាន្ត​នៅ​​​ជាយ​ក្រុង​ដែល​មាន​ទេស​ភាព​ស្អាត​ៗ​ មាន​ធ្វើ​តូប​នៅ​លើ​ទឹក​​អាច​ញ៉ាំ​អាហារ​រួម​គ្នា​​​​បាន​ហើយ​កន្លែង​ខ្លះ​មាន​កន្លែង​ឱ្យ​យើង​ស្ទូច​ត្រី​កម្សាន្ត​​​ទៀត​ផង​  ។​​កន្លែង​កម្សាន្ត​នានា​នៅ​រាជ​ធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​ខេត្ត​នានា​​​​​ជា ទ​ីក​ន្លែង​មួយ​ដែល​អាច​រក​ចំណូល​បាន​ពី​វិស័យ​នេះ​ផង​​​​ ហើយ​មិន​តែ​ប៉ុណ្ណោះ​​​អាច​ជួយ​លើក​ស្ទួយ​សេដ្ឋ​កិច្ច​ និង​អភិវ​ឌ្ឍ​ប្រទេស​យើង​បាន​មួយ​ចំណែក​​​​តាម​រយៈ​​​បុគ្គ​លិក​ដែល​បម្រើ​ការ​នៅ​ទី​នោះ ​​និង​ជួយ​ឱ្យ​ប្រជា​ពល​រដ្ឋ​អាច​កាត់​បន្ថយ​ការ​នឿយ​ហត់​ក្នុង​ការ​បំពេញ​ការ​ងារ​កន្លង​មក ៕