ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោង​ខ្សែ​ចុះ​ដងទឹក​ក្នុង​ប្រឡាយ​ដា.ច់​ធ្លា.ក់​ក៏​​ត្រូវ​ទឹក​កួច​​លង់​ស្លា.ប់​រសាត់​៣​គីឡូម៉ែត្រ​

1 ឆ្នាំ មុន

​ខេត្តបាត់ដំបង​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​ព្យាយាម​តោង​ខ្សែ​ចុះ​ដងទឹក​ក្នុង​ប្រឡាយ ដែល​កំពុង​​ជន់ តែ​អ​កុស​ល្យ​ខ្សែ​បាន​ដាច់ ធ្វើ​ឱ្យ​គាត់​រអិល​ធ្លាក់​ចូល​ក្នុង​ទឹក​ហូរ​កួច​គាត់​បាត់​ខ្លួន នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០១ តុលា ស្ថិតនៅ​ចំណុច​ស្ពាន​មួយ​កន្លែង…

​ខេត្តបាត់ដំបង​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​ព្យាយាម​តោង​ខ្សែ​ចុះ​ដងទឹក​ក្នុង​ប្រឡាយ ដែល​កំពុង​​ជន់ តែ​អ​កុស​ល្យ​ខ្សែ​បាន​ដាច់ ធ្វើ​ឱ្យ​គាត់​រអិល​ធ្លាក់​ចូល​ក្នុង​ទឹក​ហូរ​កួច​គាត់​បាត់​ខ្លួន នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០១ តុលា ស្ថិតនៅ​ចំណុច​ស្ពាន​មួយ​កន្លែង ឆ្លង​ប្រឡាយ​អូរ​ដូន​ពៅ ​​ក្នុង​ឃុំ​ឃ្លាំង​​មាស ស្រុក​ប​វេ​ល តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ទើប​រក​ឃើញ​សាកសព​គាត់​ដែល​រសាត់​រហូត​មក​ដល់​ទឹកដី​ស្រុក​បាណ​ន់ ឆ្ងាយ​ពី​ចំណុច​កើតហេតុ​ប្រហែល​៣​គីឡូម៉ែត្រ​។

ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ដឿ​ម ដៀ​ម ភេទប្រុស​ អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​សង្កែ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ​។ ប្រភព​បាន​ឲ្យ​ដឹង​ថា ដំបូង​ជន​រង​គ្រោះ បាន​ចុះ​ដងទឹក​ក្នុង​ប្រឡាយ​ «​អូរ​ដូន​ពៅ​» ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​បរវេ​ល​ ។ គាត់​បាន​តោង​ខ្សែ តែ​ពេល​គាត់​ព្យា​យាម​ដងទឹក ស្រាប់តែ​ដាច់​ខ្សែ ធ្វើ​ឲ្យ​គាត់​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ប្រឡាយ ហើយ​ត្រូវ​ទឹក​ហូរ​កួច​​គាត់​បាត់​ខ្លួន​ឈឹង​ ។

អ្នក​ភូមិ​និង​ក្រុម​គ្រួ​សារបាន​ប្រឹងប្រែង​រាវរក​គាត់​នៅ​ក្នុង​ទឹក​ដែល​កំពុង​ជន់​ហូរ​ខ្លាំង តែ​មិន​ប្រទះ​ឡើយ​ ។ លុះ​នៅ​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ដដែល​ ទើប​ប្រទះ​ឃើញ​សាកសព​គាត់ ដែល​រសាត់​ទៅ​ប៉ែក​ខាងក្រោម​ប្រឡាយ ចូល​ដល់​ទឹកដី​ស្រុក​បាណ​ន់​ ។ សមត្ថកិច្ច​បាន​និយាយ​ថា សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​ និង​អ្នក​ភូមិ​រក​ឃើញ​នៅ​ម៉ោង​៩​យប់ នៅ​ប៉ែក​ខាងក្រោម នៃ​ប្រឡាយ​
«​អូរ​ដូន​ពៅ​» ស្ថិត​ក្នុងភូមិ​អូរ​ស្លា​ប៉ា​ង ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ឆ្ងាយ​ពី​ចំណុច​កើតហេតុ​ប្រហែល​០៣​គីឡូម៉ែត្រ ​។

​ក្រុម​គ្រួ​សារបាន​ដឹក​សព​ជន​រង​គ្រោះ​ទៅ​កាន់​លំនៅ​ឋាន លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ តុលា ទើប​សមត្ថ​កិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ​សាកសព​និង​កន្លែង​កើតហេតុ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ