ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កំពុង​ប្រឈម​មុខ​នឹង​ទឹកជំនន់​ធ្ងន់ធ្ងរ​ ព្រោះ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មក​ទល់​ពេល​នេះ​តំបន់​ជា​ច្រើន​នៃ​ប្រទេស​ថៃ កំពុង​រៀបចំ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​

ប្រទេស​ថៃ ៖ មក​ទល់​ពេល​នេះ​តំបន់​ជា​ច្រើន​នៃ​ប្រទេស​ថៃ កំពុង​រៀបចំ​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​ព្រោះ​អី​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​រហូត​ដល់​ថ្ងៃ​ទី​៧​តុលា​។

ការិយាល័យ​ធនធានទឹក​ជាតិ​ថៃ​ONWR បាន​ចេញ​ការ​ព្រមាន​មួយ កាលពី​ថ្ងៃ​ទី​១​តុលា បន្ទាប់​ពី​ភាគច្រើន​នៃ​តំបន់​ភាគ​ខាងជើង​និង​ភាគ​ឦសាន​ប្រទេស ជួប​ប្រទះ​រួច​ហើយ​នូវ​ទឹកជំនន់​ព្រោះតែ​ភ្លៀង​ធ្លាក់​ឥត​ឈប់​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​។ ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​មាន​រហូត​ដល់​ថ្ងៃ​ទី​៧​តុលា នាំ​ឲ្យ​មានការ​ហូរ​ទឹក​ច្រោះ​ដី​ថែម​ទៀត ដែល​អាច​នាំ​ឲ្យ​សភាពការណ៍​បច្ចុប្បន្ន​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ផ្នែក​បង្ការ​និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ ក៍​ចេញ​ការ​ប្រកាស​អាសន្ន​ដែរ សម្រាប់​ខេត្ត​១០​ទៀត រួម​ទាំង​ក្រុង​បាងកក​ផង​ដែរ​។

ខេត្ត​ទាំងនេះ​ត្រូវ​ជួប​គ្រោះ​ទឹក​ជំំ​ន​ន់ ដោយសារ​ការ​ជោរជន់​នៃ​ទន្លេ​ចៅ​ប្រា​យ៉ា​។ ក្នុង​ចំណោម​ខេត្ត​ទាំងនេះ​មាន​ខេត្ត​អ៊ូ​ថៃ​ថា​នី ឆៃ​ណាត សិ​ុ​ញ​បួ​រី អាង​ថុ​ង ស៊ូ​ផា​ន់​បួ​រី អាយុ​ធ្យា លុប​បូ​រី ប៉ា​ធំ​ថា​នី ណុ​ង​ថា​បួ​រី​និង​សមុទ្រ​ប្រា​កាន​។ បណ្ដា​តំបន់​ទំនាប​អាច​រង​គ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ករណី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ទំនប់​ចៅ​ប្រា​យ៉ា​នៅ​ឆៃ​ណាត ត្រូវ​បង្ហៀរទឹក​ចេញ​ចៀសវាង​ការ​ហៀរ​ទឹក​ចេញ​ខ្លា.ច​បាក់​ទំនប់​។

សភាពការណ៍​នឹង​កាន់តែ​អាក្រក់​ថែម​ទៀត​ជាមួយ​ការ​មក​ដល់​នៃ​ព្យុះ​ឈ្មោះ​KOINU​នៅ​វៀតណាម នា​ថ្ងៃ​ទី​៩​តុលា​ខាង​មុខ​នេះ​។ ព្យុះ​នោះ​ជា​ព្យុះ​ទី​១៤​ប្រចាំ​រដូវ​នៅ​ប៉ា​សី​ុ​ហ្វិ​ក​ចាប់​កកើត​នា​ព្រឹក​ថ្ងៃ​ទី​៣០​កញ្ញា ហើយ​ក្លាយជា​ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​នា​ថ្ងៃ​ទី​១​តុលា​។ ព្យុះ​នោះ​បច្ចុប្បន្ន​កំពុង​បោកបក់​សំដៅ​កោះ​តៃវ៉ាន់​និង​ក្រុង​ហុងកុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ