បុរសម្នាក់ជិះម៉ូតូវាក់អើរ៉ឺម៉កម៉ូតូលក់ម្ហូបបើកឆ្លងផ្លូវ គេចមិនទាន់ ពន្លះពេញទំហឹង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយបែ.កព.ងស្វាស ខណៈជិះម៉ូតូម៉ាកហុងដាឌ្រីម
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយបែ.កព.ងស្វាស ខណៈជិះម៉ូតូម៉ាកហុងដាឌ្រីម
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយបែ.កព.ងស្វាស ខណៈជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ក្នុងល្បឿនលឿនជ្រុលទៅបុ.កជាមួយម៉ូតូសណ្ដោងរទេះលក់ម្ហូប១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសចរាចរណ៍ ហើយឆ្លងផ្លូវថែមទៀត បន្ទាប់មកបុររងគ្រោះត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-5266 ក្នុងល្បឿនលឿនពីលិចទៅកើត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្ដោងរទេះលក់ម្ហូប១គ្រឿងបើកដោយស្ត្រីម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសចរាចរណ៍ពីកើតទៅលិច រួចបានបត់ឆ្លងផ្លូវពីត្បូងទៅជើងជាហេតុធ្វើឲ្យបុរសរងគ្រោះវាក់ជាន់ហ្វ្រាំងឈប់ក៏មិនទាន់ គេចចេញក៏មិនផុត ក៏បានជ្រុលទៅបុ.កគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បែ.កព.ងស្វាសតែម្ដង។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុ បុរសរងគ្រោះរូបនោះត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាម ហើយកម្លាំងនគរបាលប៉ុស្តិ៍កន្ទោកនិងនគរបាលចរាចរខណ្ឌកំបូល បានចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូ ព្រមទាំម៉ូតូសណ្ដោងរទេះលក់ម្ហូបទៅរក្សាទុកនៅផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ខណ្ឌ រង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ