រុស្ស៊ីវា.យប្រហារដោយដ្រូនលើភាគខាងលិចអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ តាមទីភ្នាក់ងារព័ត៌មានAFPថា រុស្ស៊ីបានប្រើបណ្ដាដ្រូនវាយប្រហារមុនពេល
សង្គ្រាមអ៊ុយក្រែន ៖ តាមទីភ្នាក់ងារព័ត៌មានAFPថា រុស្ស៊ីបានប្រើបណ្ដាដ្រូនវាយប្រហារមុនពេល
សង្គ្រាមអ៊ុយក្រែន ៖ តាមទីភ្នាក់ងារព័ត៌មានAFPថា រុស្ស៊ីបានប្រើបណ្ដាដ្រូនវាយប្រហារមុនពេលទៀបភ្លឺថ្ងៃទី១៩កញលើទីក្រុងLVIVភាគខាងលិចអ៊ុយក្រែន ដោយអភិបាលក្រុងនោះរៀបរាប់ពីភ្លើងឆេះឃ្លាំងមួយខណៈស្នូរផ្ទុះនានាបានលាន់ឮ។
ដ្រូនបានបញ្ជូនមកជាច្រើនលើកជាមួយការលាន់ឮនៃស្នូរផ្ទុះនានា និងពីចលនានៃបណ្ដារថយន្តធុនធ្ងន់ តាមដងវិថីនានាក្នុងពេលម៉ោងបម្រាមគោចរណ៍។ តាមតេឡេក្រាមអភិបាលក្រុងនេះស្ថិតនៅក្បែរប្រទេសប៉ូឡូញ លោកអានឌ្រីស៊ីសាដូវយីសរសេរថា ផ្នែកការពារអាកាសបានធ្វើសកម្មភាពក្នុងតំបន់យើង ហើយដ្រូនដទៃៗទៀតកំពុងបន្តហោះសំដៅមក។ លោកអំពាវនាវដល់ប្រជាជន ឲ្យស្ថិតក្នុងជម្រក ប្រឈមមុខនឹងការគំរាមកំហែងវាយប្រហារលើកទី២ទៀត។ រុស្ស៊ីតាមធម្មតាតែងប្រើប្រាស់ញឹកញាប់ដ្រូនប្រភេទSHAHED ផលិតនៅអ៊ីរ៉ង់ដើម្បីវាយប្រហារលើទីក្រុងទាំងឡាយរបស់អ៊ុយក្រែន។
ចំណែកប្រធានាធិបតីអ៊ុយក្រែនវិញ ពេលទៅកាន់ក្រុងញូវយ៉កអាមេរិក ចូលរួមក្នុងមហាសន្និបាតលើកទី៧៨របស់អ.ស.ប នាយប់ថ្ងៃទី១៨កញ្ញាបានមកកាន់មន្ទីរពេទ្យមួយនៃទីក្រុងនោះ សួរសុខទុក្ខបណ្ដាទាហានរបស់លោកដែលរងរបួសធ្ងន់ បញ្ជូនមកព្យាបាលនៅទីនោះ ហើយលោកបានលើកទឹកចិត្តពួកគេក្រោយជារបួស វិលត្រឡប់មកប្រទេសវិញឲ្យបានឆាប់ ជួយច្បាំងយកឈ្នះលើរុស្ស៊ី៕
ចែករំលែកព័តមាននេះ