រថយន្តបឺស១គ្រឿងក្រឡា.ប់ធ្លា.ក់ជ្រោះជ្រៅមួយកន្លែង នៅភាគខាងត្បូងប៉េរូ ស្លា.ប់២៥នាក់
ប្រទេសប៉េរូ ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍ថា មនុស្សយ៉ាងតិច២៥នាក់ ក្នុងនោះមានកុមារ២នាក់
ប្រទេសប៉េរូ ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍ថា មនុស្សយ៉ាងតិច២៥នាក់ ក្នុងនោះមានកុមារ២នាក់
ប្រទេសប៉េរូ ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍ថា មនុស្សយ៉ាងតិច២៥នាក់ ក្នុងនោះមានកុមារ២នាក់ បានត្រូវបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបឺស១គ្រឿងក្រឡា.ប់ធ្លាក់ជ្រោះជ្រៅមួយ ក្នុងតំបន់HUANCAVELICAភាគខាងត្បូងប៉េរូ។
កាលពីយប់ថ្ងៃទី១៨កញ្ញាអាជ្ញាធរប្រកាសពីតុល្យការថ្មីនេះនៃជនរងគ្រោះ។ តុល្យការដំបូងរបស់ប៉ូលិសរៀបរាប់ពីមនុស្សស្លា.ប់២០នាក់ និង៣៥នាក់រងរបួស។ បន្តិចក្រោយមកតាមសេចក្ដីប្រកាសមួយ ក្រសួងសុខាភិបាលអះអាងពីចំនួនអ្នកស្លា.ប់ថាមាន២៤នាក់។ ទីបំផុតនាថ្ងៃទី១៨កញ្ញាចំនួនអ្នកស្លា.ប់ឡើងដល់២៥នាក់និងអ្នករបួស៣៤នាក់។
គ្រោះថ្នាក់នោះកើតមានកាលពីយប់ថ្ងៃទី១៧មក១៨កញ្ញា ពេលរថយន្តបឺសនេះដឹកអ្នកដំណើរជាង៥០នាក់ ចេញពីក្រុងហ៊ូអានតាទៅកាន់ក្រុងហ៊ូអានកាយ៉ូ ក្រឡាប់.ធ្លាក់ចេញពីផ្លូវចូលក្នុងជ្រោះ។ បណ្ដារូបភាពតាមបណ្ដាញសង្គមបង្ហាញរថយន្តបឺសនោះរងការខូចខាតក្រឡា.ប់ដេកនៅជិតជ្រោះមួយ។ បណ្ដាបំណែកនិងរបស់របរផ្ទាល់ខ្លួន រាយប៉ាយជុំវិញរថយន្តនោះ។
ប្រធានាធិបតីប៉េរូលោកស្រីឌីណាបូលូអាតេ ដែលទៅចូលរួមក្នុងមហាសន្និបាតលើកទី៧៨ របស់អ.ស.ប បានសម្ដែងការចូលរួមមរណទុក្ខជាមួយគ្រួសារជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ