ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ២០ កញ្ញា​! គ្រប់​ស្ថាប័នរដ្ឋ ឯកជន វត្ត​អារាម ចូល​​រួមវាយគង ទូងស្គរ សាទរ ប្រាសាទ​កោះ​កេរ​ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ​ហ៊ុន ម៉ាណែត​ នាយក​រដ្ឋ​មន្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​នា​ឱកាស «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញសូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​៖

១-គ្រប់​ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាល​ខណ្ឌ​-​សង្កាត់ មន្ទីរ​-​អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ រោង​ចក​សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម វិហារ​សាសនា និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ សូម​រួម​គ្នា​ធ្វើការ​វាយគង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់​មធ្យោ​បាយ​ដែល​ខ្លួន​មាន នា​វេលា​ម៉ោង៧:០០​ព្រឹក​នៅ​ថ្ងៃ​ពុធ ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់​ៗ​រួម​មាន​ទីស្តីការក្រសួង​-​ស្ថាប័ន សាលា​រាជធានី​ភ្នំពេញ សាលា​ខណ្ឌ​-​សង្កាត់ សាលារៀន មន្ទីរពេទ្យ​គ្រប់​វត្ត​អារាម និង​សាលា​បុណ្យ ព្រមទាំង​គ្រប់​ទីប្រជុំ​សហគមន៍​នៅ​តាម​ភូមិ​ឱ្យ​បាន​ច្រើន​កុះករ ( ខ្ញៀវខ្ញារ​ប្រកបដោយ​សេចក្តី​សប្បាយ​រីករាយ និង​ការ​សាទរ​ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​នេះ​។

២-គ្រប់​រដ្ឋបាល​ខណ្ឌ​-​សង្កាត់ ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ឱ្យ​ចង់​ទង់ជាតិ​នៅ​គ្រប់​ទីតាំង​និង​គ្រប់​លំនៅ​ឋាន​។

៣-មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​បណ្តាញ​វិទ្យុ និង​ស្ថានីយទូរទស្សន៍​ចុះ​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​ថតរូប និង​ថត​វី​ឌី​អូ​នូវ​រាល់​សកម្មភាព និង​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​ន​៖ ហើយ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្ដី​សង្ឃឹម​ទុកជា​មុន​ថា​គ្រប់​ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាល​ខណ្ឌ​-​សង្កាត់ មន្ទីរ​-​អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម វិហារ​សាសនា និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​នេះ ប្រកបដោយ​មោទកភាព​និង​ឈរ​លើ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ​ជាក់​ជា​មិន​ខាន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ