ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​បើករថយន្ត Mazda បុ​.​ក​រះ​​ផ្អើល​ផ្លូវ​ម៉ៅ​សេ​ទុង មនុស្ស​ច្រើន​នាក់​ជួប​គ្រោះ​

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជា​មន្ត្រី​យោធា​សង្ស័យ​ស្រវឹងស្រា បាន​បើករថយន្ត​ម៉ាក Mazda មួយ​គ្រឿង ក្នុង​ល្បឿន​លឿន ដោយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​រេ​ចង្កូត​ទៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មន្ត្រី​យោធា​សង្ស័យ​ស្រវឹងស្រា បាន​បើករថយន្ត​ម៉ាក Mazda មួយ​គ្រឿង ក្នុង​ល្បឿន​លឿន ដោយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​រេ​ចង្កូត​ទៅ​បុ​.​ក​ម៉ូតូ​ម៉ាក​វ៉េវ​ពីក្រោយ​ពេញទំហឹង រួច​បន្ត​ទៅ​បុ​.​ករ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ និង​ថែម​ទាំង​ប៉ះ​ម៉ូតូ​៣​គ្រឿង​បន្ថែម​ទៀត បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៨៣ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​៤​គ្រឿង​ជិះ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​មធ្យម លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វ៉េវ​មួយ​គ្រឿង បាន​បត់​ឆ្វេង​ឆ្លង​ចូល​តាម​បណ្តោយ​ផ្លូវ​១៨៣​។ ស្រប​ពេល​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ខ្លាំង ហើយ​បើករថយន្ត Mazda ពណ៌​ស​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2BG-5472 តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ទិស​ដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន​ដោយ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុ​.​ក​ម៉ូតូ​ម៉ាក​វ៉េវ​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នកបើក​បរ​រង​របួស​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា គ្រានោះ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ទេ ក៏​បន្ត​ទៅ​បុ​.​ករ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រហូត​ឡើង​កល់​ជាប់​ទៅ​មុខ​លែង​រួច​តែ​ម្ដង ប៉ុន្តែ​ស្រប​ពេល​នោះ​ដែរ ក៏​មាន​ម៉ូតូ​៣​គ្រឿង​ទៀត បើក​មក​ពី​ត្បូង​ទៅ​ជើង ក៏​ជ្រុ​ក​ខ្ទាត​ត្រូវ​រថយន្ត បណ្ដាល​ឱ្យ​មាន​រង​របួសធ្ងន់​ស្រាល​ចំនួន​២​នាក់ ចំណែក​២​នាក់​ទៀត​ចេះ​លោ​.​ត​ចេញពី​ម៉ូតូ​ទាន់​វេលា​។ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ គឺ​មាន​ម៉ូតូ​ចំនួន​​២​គ្រឿង​មិន​បាន​នៅ​ទាមទារ​សំណង​នោះ​ទេ គឺ​ពួក​គាត់​សុំ​សមត្ថកិច្ច​យក​ម៉ូតូ​ទៅ​ធ្វើការ​ជួស​ជុល​ដោយ​ខ្លួនឯង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចរាចរ​ខណ្ឌ​បឹង​កេងកង បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក ដើម្បី​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​២​គ្រឿង និង​រថយន្ត​បង្ក ទៅ​រក្សារ​ទុក​នៅ​ខាង​ការិយា​ល័យ​ចរាចរណ៍​ជំនាញ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ឲ្យ​ភាគី​ទាំង​សង​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ