ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខិតខំរកអោយការជួយ-បទគោព័ទ្ធស្នឹង(ស្មូតបែបទំនួញ)

13 ឆ្នាំ មុន

១-ខិតខំរៀនសូត្រត្បិតជួយជាតិ ជាតិមិនចង់ឃ្លាតជួយថ្នមថែ
ថែទាំដុសខាត់គ្មានបែកបែរ បែរបត់លុះត្រាដល់ពេលស្លា.ប់។

១-ខិតខំរៀនសូត្រត្បិតជួយជាតិ                           ជាតិមិនចង់ឃ្លាតជួយថ្នមថែ
ថែទាំដុសខាត់គ្មានបែកបែរ                                  បែរបត់លុះត្រាដល់ពេលស្លាប់។

២-ខិតខំស្រាវជ្រាវមិនសោកសល់             រួមគិតកង្វល់សៀងសាស័ព្ទ
ស័ព្ទអោយគេស្គាល់ទើបចំណាប់            ណាប់ណែនាំស្រាប់តាមសំដី។

៣-ខិតខំប្រាជ្ញប្រាប់អោយគេដឹង            ដឹងជាដំណឹងយ៉ាងឃ្មាតខ្មី
ខ្មីក្មេងក្មាងរៀនទាន់នៅខ្ចី                ខ្ចីទន់ប្រណីងាយស្រួលពត់។

៤-ខិតខំដាស់តឿនប្រៀនប្រដៅ            ដៅទាន់ចិត្តក្តៅមិនរលត់
លត់ពីបឋមនោះគត់មត់                មត់បើរោយរត់ខូចពូជពង្ស។

៥-ខិតខំណែនាំស្គាល់ទាបខ្ពស់            ខ្ពស់គួរតែរស់អោយយូរលង់
លង់ចិត្តដក់ជាប់ចេះមិនល្ងង់                ល្ងង់ល្ងិតមិនឃ្លង់ខ្លៅកំដរ។

៦-ខិតខំកែឆ្នៃទាន់វេលា                លាលៃមិនខ្ជារស់ស្មោះសរ
កិរិសិក្សារាប់ពី ក                    កទៅដល់អទើបសព្វគ្រប់។

                                              ដោយ   វ៉ា    ប៊ុណ្ណនី
                                               អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca