ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៨ ភ្ញៀវទេសចរចូលរួមជាង២ពាន់នាក់
- សៀមរាប
ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៨នៅខេត្តសៀម
ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៨នៅខេត្តសៀម
ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៨នៅខេត្តសៀមរាបកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលរួមរត់ចំនួន២៥១១នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនច្រើនជាងគេ។
ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណះកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ឲ្យបានដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតង់អន្តរជាតិចក្រភពខ្មែរត្រូវបានខកខានអស់រយៈពេល២ឆ្នាំដោយសាវិបត្តិជម្ងឺកូវីដ-១៩គឺនៅឆ្នាំ២០២០-២០២១ រហូតដល់ឆ្នាំ២០២២ទើបបានបន្តដំណើរឡើងវិញ ប៉ុន្តែចំនួនហាក់បីដូចថយចុះបន្តិច ។ ទើបនៅក្នុងឆ្នាំ២០២៣នេះសង្កេតឃើញថា ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិកើនឡើងគួរកត់សម្គាល់។
ឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍លើកឡើងថាព្រឹត្តិការណ៍រត់កីឡាម៉ារ៉ាតុងធ្វើឡើងក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាពីសប្បុរសជននានា ជួយដល់សង្គម មន្ទីរពេទ្យកុមារ ជនក្រីក្រនិងចាស់ជរា ។ ម្យ៉ាងវិញទៀតដើម្បីរួមចំណែកថែរក្សាបរិស្ថាននៅក្នុងតំបន់អង្គរ ក៏ដូចជាជួយជម្រុញវិស័យកីឡាទេសចរណ៍ឲ្យកាន់តែមានភាពរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកស្គាល់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើង។
គួរម្លឹកថាព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងលើកទី៨មានភ្ញៀវទេសចរណ៍អន្តរជាតិចូលរួមជាង៥០០នាក់មកពីប្រទេសចំនួន៤៥ ននិងមានចំនួន៤វិញ្ញាសា មានរត់ចម្ងាយ៤២គីឡូមែត្រ រត់ចម្ងាយ២១គីឡូមែត្រ រត់ចម្ងាយ១០គីឡូមែត្រនិងជាលក្ខណះគ្រួសារ៣គីឡូមែត្រ ៕
ចែករំលែកព័តមាននេះ