ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ស្រវឹងស្រាបានទៅប្រះដេកនៅលើផ្លូវរថភ្លើង ដោយសង្ស័យគាត់គិតថា បានមកដល់ក្នុងផ្ទះរបស់គាត់ហើយនោះ ក៏ត្រូវកិនដាច់ដៃនិងជើងស្លាប់យ៉ាងអាណោចបំផុត ដែលហេតុការណ៍រន្ធត់នេះ កើតឡើងកាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/06/84218053f0e613f1aaa0d9ad0c00ff02.jpg)
បើតាមប្រជាពលរដ្ឋបានប្រាប់ថា បុរសរងគ្រោះខាងលើ មានអាយុប្រមាណ៤០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ នៅពេលគ្រោះថ្នាក់កើតឡើង ជនរងគ្រោះបានស្រវឹងស្រា ហើយសង្ស័យទៅដេកលើផ្លូវរថភ្លើងក្បែរផ្ទះនោះ លុះពេលរថភ្លើងបើកមកពីទិសដៅក្រុងប៉ោយប៉ែត ទៅរាជធានីភ្នំពេញ ក៏បានកិនតែម្តង ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា តាមពិត ជនរងគ្រោះគាត់ជាមនុស្សស្រវឹងខួប ផឹកស្រវឹងរាល់ថ្ងៃ ។ មុនពេលគ្រោះថ្នាក់កើតឡើង គឺគាត់នៅតែស្រវឹង ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រោយឃើញជនរងគ្រោះស្លាប់លើផ្លូវរថភ្លើងបែបនេះ ក៏នាំគ្នារត់ទៅរាយការណ៍ជូនដល់អាជ្ញាធរ និងសមត្ថកិច្ចចុះមកពិនិត្យមើល និងប្រគល់សពជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/06/1f21da6e9a8f09b65623d5476cb37852.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/06/448e989fd0dc91e22e31cf79ed404e03.jpg)
ចែករំលែកព័តមាននេះ