ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ប្តឹង​ប៉ូលិស​រឿង​ចាប់បង្ខំ​ទារប្រាក់​យក​អស់​២​ម៉ឺន​បាត(វីដេអូ)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

យុវជន​២​នាក់ បានស្កាត់​មក​ជួប​ជាមួយ​​អ្នក​យក​ព័ត៌មាន ​ដោយ​និយាយ​ថា
ពួក​​ខ្លួន​ជួប​រឿង​អយុត្តិធម៌ ត្រូវ​សមត្ថ​កិច្ច​ចាប់​ដាក់​ខ្នោះ ដាក់​ទ្រុង ដើម្បី​ជំរិ.ត​ទារប្រាក់ ហើយ​ក្រោយ​មក​បាន​ដោះ​លែង​ពួក​គេ​វិញ បន្ទាប់​ពី

ខេត្តបន្ទាយមានជ័យ ៖ យុវជន​២​នាក់ បានស្កាត់​មក​ជួប​ជាមួយ​​អ្នក​យក​ព័ត៌មាន ​ដោយ​និយាយ​ថា
ពួក​​ខ្លួន​ជួប​រឿង​អយុត្តិធម៌ ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ ដាក់​ទ្រុង ដើម្បី​ជំរិ.ត​ទារប្រាក់ ហើយ​ក្រោយ​មក​បាន​ដោះ​លែង​ពួក​គេ​វិញ បន្ទាប់​ពី​យក​ម៉ូតូ​ពួក​គេ​ទៅ​បញ្ចាំ​យក​ប្រាក់​២​ម៉ឺន​បាត​ ដើម្បី​សូក ។

យុវជន​ទាំង​២​នាក់​ខាងលើ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ម្នាក់​​មាន​ឈ្មោះ នាង សា​រិ​ន អាយុ​៣១​ឆ្នាំ បម្រើ​ការងារ​ជា​សន្តិសុខ និង​ម្នាក់​ទៀត​ឈ្មោះ ឌី លី​ហេង អាយុ​១៨​ឆ្នាំ ។

យុវជន​ទាំង​២​នាក់​រៀបរាប់​ថា កាលពី​យប់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ ពួក​គេ​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ តាម​ផ្លូវជាតិ​លេខ​៥ ពី​ខាងកើត​ទៅ​ខាង​ខាងលិច ។ លុះ​ទៅ​ដល់​មុខ​ធនាគារ​អេ​ស៊ី​លី​ដា ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​សួរនាំ និង​យកពួក​គេ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ប៉ោយប៉ែ​ត ។ នៅ​ពេល​ទៅ​ដល់​ប៉ុស្តិ៍ សមត្ថកិច្ច​បានដាក់​ពួក​គេ​ក្នុង​ទីតាំង​ឃុំឃាំង​មាន​ត្រឹម​ខោខ្លីមូស​ខាំ​ពេញ​១​យប់​ទាំង​មិនដឹង​មូលហេតុ ។

យុវជន នាង សា​រិ​ន និយាយ​ថា លុះ​ព្រឹក​ឡើង បន្ទាប់​ពី​យប់​កើតហេតុ សមត្ថកិច្ច​មួយ​រូប​មិន​ស្គាល់ឈ្មោះ បាន​ទារ​លុយ​ខ្លួន​២​ម៉ឺន​បាត បើ​ចង់រួចខ្លួន ។ ពេល​នោះ​ ខ្លួន​បាន​សុំ​អង្វរ​ ដោយ​ត.ថ្លៃ​សមត្ថ
កិច្ច​​ដូច​ទំនិញ ដោយ​សុំ​ឲ្យ​ត្រឹម​៤០​ម៉ឺន​រៀល ព្រោះក្រីក្រ ឪពុក​និង​ខ្លួន​ជា​សន្តិសុខ មាន​ប្រាក់ខែ
តិចតួច ម្យ៉ាង​ម៉ូតូ​ដែល​សមត្ថកិច្ច​ចាប់​ពេល​ជិះ​នោះ ទើប​បង់​រំលស់​គេ​បាន​១​ខែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​ត.ថ្លៃ​គ្នា​ដូច​ទំនិញ យុវជន​រូប​នេះ​ប្រាប់​ថា មាន​សមត្ថកិច្ច​ម្នាក់​យក​ក្រដាស​១​សន្លឹក​មាន​ត្រឹម​​អក្សរ​ចេញពី​ម៉ាស៊ីន តែ​មិន​ទាន់​សរសេរ​ដៃ​ចូល​សូ​ម្បី​១​ពាក្យ ឲ្យ​ខ្លួន​ផ្តិត​មេដៃ​ទាំង​ជាប់​ខ្នោះ រួច​បន្ទាប់​មក​ជិះ​ម៉ូតូ​ខ្លួន​ទៅ​ដាក់បញ្ចាំ​យក​លុយ​២​ម៉ឺន​បាត ទើប​ដោះ​លែង​ពួក​ខ្លួន​ទាំង​២​នាក់ និង​គំរា.ម​ប្រាប់​ថា ពេល​ដល់​ផ្ទះ​កុំ​ទម្លាយ​ព័ត៌មាន​ប្រាប់​គេ​ប្រយ័ត្ន​មានរឿង ។


យុវជន​ទាំង​២​នាក់ បាន​លើក​ឡើងជា​ច​ម្ង​ល់ថា បើ​ពួក​គេ​ខុស​អ្វី ម្តេច​មិន​បញ្ជូន​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ និង​ថា ​ម្តេច​ចាប់​ពួក​គេ​ឃុំខ្លួន​១​យប់ ទើប​ដោះ​លែង​វិញ​ទាំង​គ្មាន​កំហុស ?

ឪពុក​របស់​យុវជន នាង សា​រិ​ន និយាយ​ថា ក្រោយ​ពេល​កើតហេតុ រូប​គាត់​បាន​ទៅ​សួរនាំ​រក​ម៉ូតូ​កូន​គាត់ បែរជា​សមត្ថកិច្ច​ឲ្យ​លេខ​ទូរស័ព្ទ​អ្នក​ទទួល​បញ្ចាំ​ម៉ូតូ​ទៅ​វិញ តែ​ពេល​ចុច​មិន​ចូល ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក សួន ស៊ី​ម៉ា​ប់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែ​ត បាន​ប្រាប់
តាម​​ទូរស័ព្ទ​ថា លោក​រវល់​មាន​ភារកិច្ច​នៅ​ឯ​ទីរួមខេត្ត​មិន​បានដឹង​រឿង​ខាងលើ​​នេះ​ទេ ប៉ុន្តែ​លោក​ថា​ នឹង​ហៅ​ភាគី​ពលរដ្ឋ​មក​សាកសួរ​ ដើម្បី​រក​ការពិត ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​តាម​បណ្តាញ​សង្គម​វ៉ស​អាប់​ថា លោក​កំពុង​ឲ្យនាយ​ប៉ុ​សិ៍្ត​ហៅ​ពលរដ្ឋ​ទាំង​២​នាក់​សួរនាំ។ ហើយ​ថា បើ​កើត​មាន​ករណី​ខាងលើ​មែន លោក​នឹង​សុំគោលការណ៍​ពី​ថ្នាក់លើ​ ដើម្បី​អនុវត្ត​បទបញ្ជា​លេខ​០០៦ របស់​នគរបាល​ជាតិ​លើ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ