ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន ​សំណេះ​សំណាលជាមួយកម្មករនិយោជិត មកពីរោង​ចក្រ​សហគ្រាស ចំនួន ៨១ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣…

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា នឹងអញ្ជើញសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី មកពីរោងចក្រចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុបចំនួន ១៩ ០០០នាក់ ក្នុងនោះ រោងចក្រ វិស័យកាត់ដេរ ចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។

កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីតាមបណ្ដារោងចក្រនានា គឺជាការបន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍគោលនយោបាយវិស័យឧស្សាហកម្ម ដើម្បីបន្តបង្កើត​ឱកាសវិនិយោគការងារ និងមុខរបរកាន់តែប្រសើរឡើង។

ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ មកដល់ថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្តី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន៨២លើក។

តាមរយ:កម្មវិធីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច និងអនុសាសន៍ថ្មីៗមួយចំនួនទៀតដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការ​លើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើន ដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នដោយអនុវត្តបានជោគជ័យជាបន្តបន្ទាប់។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00 នាទីព្រឹក ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ