ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ភីថា​ថ្លែង​ថា​បញ្ហា​តំណែង​ប្រធាន​រដ្ឋ​សភា​​គួរ​ណាស់​និយាយ​គ្នា​ស្ងាត់ៗ

1 ឆ្នាំ មុន

បន្ទាប់​​ពី​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភឿថៃ និង​គណបក្ស​​ឆ្ពោះ​ទៅ​មុខ​​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​, ស្រាប់​តែ​នៅ​ថ្ងៃ​នេះ លោក​ភីថា លីមចារ៉ើន​រ៉ាត់​ ដែលជា​ប្រធាន​គណបក្ស​ឆ្ពោះ​ទៅ​មុខ​ និង​ជា​បេក្ខ​ជន​នាយក​​រដ្ឋមន្ត្រី​​ផង​ដែរ​នោះ​​ បាន​ចេញ​មក​និយាយ​ខ្លួន​ឯង​វិញ​ម្ដង ​ដើម្បី​កុំ​ឱ្យ​ជម្លោះ​នេះ​​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​​។​ ​លោក​យល់​ថា​បញ្ហា​នេះ​មិន​ចាំ​បាច់​យក​ទៅ​និយាយ​ហែក​កកាយ​ជា​សាធារណៈ​ទេ​។…

បន្ទាប់​​ពី​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភឿថៃ និង​គណបក្ស​​ឆ្ពោះ​ទៅ​មុខ​​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​, ស្រាប់​តែ​នៅ​ថ្ងៃ​នេះ លោក​ភីថា លីមចារ៉ើន​រ៉ាត់​ ដែលជា​ប្រធាន​គណបក្ស​ឆ្ពោះ​ទៅ​មុខ​ និង​ជា​បេក្ខ​ជន​នាយក​​រដ្ឋមន្ត្រី​​ផង​ដែរ​នោះ​​ បាន​ចេញ​មក​និយាយ​ខ្លួន​ឯង​វិញ​ម្ដង ​ដើម្បី​កុំ​ឱ្យ​ជម្លោះ​នេះ​​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​​។​ ​លោក​យល់​ថា​បញ្ហា​នេះ​មិន​ចាំ​បាច់​យក​ទៅ​និយាយ​ហែក​កកាយ​ជា​សាធារណៈ​ទេ​។ អ្វី​ដែល​ជា​បញ្ហា​ខ្វែង​គំនិត​គ្នា​​អាច​និយាយ​គ្នា​ស្ងាត់​ៗ​នៅ​ក្នុង​​សម្ព័ន្ធ​ភាព​​។

លោក​ថ្លែង​ថា​សង្គ្រាម​វោហារ​សាស្ត្រ​​ផ្ដើម​ចេញ​ពី​​​​ទស្សនៈ​ខុស​គ្នា​រវាង​គណបក្ស​ទាំង​២​។ លោក​ថា​បញ្ហា​តំណែង​ប្រធាន​រដ្ឋ​សភា​​មិន​​សំខាន់​ស្មើ​នឹង​កិច្ច​ការ​ដែល​ប្រជា​រាស្ត្រ​​ចង់​ឃើញ​ពួក​យើង​ធ្វើ​ការ​នៅ​ក្នុង​សម្ព័ន្ធ​ភាព​នេះ​​ទេ​។​​ លោក​សូម​​​​ជំរុញ​ឱ្យ​​គ្រប់​គណបក្ស​ខិត​ខំ​រួប​រួម​សាម​គ្គី​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​ផ្ដាច់​​ឫស​គល់​នៃ​​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​និយម និង​យោធា​និយម​​។ បន្ទាប់​មក​ យើង​អាច​​​​​នាំ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេ្យ​​​​ដ៏​ពិត​ប្រាកដ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​តំណែង​រដ្ឋ​សភា​នោះ​​, ​មតិ​ខ្លះ​​លើក​ឡើង​ថា​គួរ​តែ​​ប្រគល់​ឱ្យ​ប្រធាន​​គណបក្ស​ប្រឆា​ឆាត (Prachachat) ​​ដែល​​ស្ថិត​នៅ​ក្នុង​​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​​​​​​​​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​តែ​ម្ដង​ទៅ​ ដើម្បី​​ឆាប់​ចប់​រឿង​​​។ គេ​យល់​ថា​ធ្វើ​អីចឹង​ទៅ​ ​​ភឿថៃ និង​ឆ្ពោះ​ទៅ​មុខ ​លះ​បង់​តំណែង​ហ្នឹង​ទាំង​អស់​គ្នា​​​។ ​គំនិត​នេះ​ត្រូវ​​​អនុ​ប្រធាន​គណបក្ស​ភឿថៃ​ លោក​ភុមថាម វិឆាយ៉ាឆៃ​ (Phumtham Wechayachai) ​​​ច្រាន​ចោល​​។​

លោក​ភុមថាម វិឆាយ៉ាឆៃ​ (Phumtham Wechayachai) អនុ​ប្រធាន​គណបក្ស​ភឿថៃ​

លោក​ភុមថាម​ថ្លែង​​​​ថា «​​ចាប់​តាំង​ពី​ការ​ចរចា​គ្នា​លើក​ដំបូង, យើង​បាន​ឯក​ភាព​គ្នា​ថា​តំណែង​ប្រធាន​រដ្ឋ​សភា​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​គណបក្ស​ភឿថៃ ឬ​គណបក្ស​ឆ្ពោះ​ទៅ​មុខ»​​។ ​​គណបក្ស​ធំៗ​ទាំង​២​បាន​បង្កើត​ក្រុម​ចរចា​ដើម្បី​ជជែកគ្នា​ពី​កម្ម​វិធី​នយោបាយ​របស់​ខ្លួន​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​ការ​ជជែក​គ្នា​ពី​តំណែង​ប្រធាន​រដ្ឋ​សភា​ផង​ដែរ​។ ដោយ​សារ​គណបក្ស​ឆ្ពោះ​ទៅ​មុខ​បាន​តំណែង​នាយក​រដ្ឋមន្ត្រី​​១​​ហើយ​, ដូច្នេះ​ភឿថៃ​​​ជឿ​ជាក់​​ថា​ខ្លួនសម​នឹង​​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋ​សភា​​​។​​

​កាល​ពី​ពេល​កន្លង​មក, គណបក្ស​ភឿថៃ​ពុំ​​ដែល​ឮ​​ចេញ​ពី​មាត់​​របស់​ក្រុម​អ្នក​ចរចា​​និយាយ​ពី​បញ្ហា​នេះ​ទេ​។​ ឮ​តែ​អ្នក​ដែល​ស្ថិត​នៅ​ក្រៅ​សង្វៀន (ចង់​សំដៅ​លើ​​​​អ្នក​មិន​មែន​​តំណាង​ឱ្យ​បក្ស​) និយាយ​ចេច​ចាចៗ​តាម​បណ្ដាញ​សង្គម​។​ ដូច្នេះ​ដើម្បី​ឱ្យ​ច្បាស់​ទាំង​អស់​គ្នា​ និង​ជៀស​វាង​បញ្ហា​រសេម​រសាម​, លោក​ភុម​ថាម​យល់​ថា​គេ​គួរ​តែ​និយាយ​គ្នា​ឱ្យ​បានដាច់​ស្រេច​ និង​​ជ្រះ​ស្រឡះ​។​

​លោក​​ភុមផាម​យល់​ថា​បើ​ទៅ​ថ្ងៃ​មុខ​ យើង​សម្រេច​ថា​តំណែង​ប្រធាន​រដ្ឋ​សភា​ត្រូវ​បាន​ទៅ​ខាង​បក្ស​ណា,​ យើង​​ក៏​គួរ​ផ្ដល់​ការ​ពន្យល់​បក​ស្រាយ​​​ឱ្យ​បាន​សម​រម្យ​ផង​ដែរ​​​​​។ លោក​ចង់​បាន​ការ​និយាយ​ចេញ​ពី​​មាត់​​ផ្ទាល់​របស់​​ក្រុម​​អ្នក​ចរចា​ដែលជា​អ្នក​តំណាង​ផ្លូវ​ការ​​របស់​បក្ស​ទាំង​២​។ បន្ទាប់​ពី​និយាយ​គ្នា​រួច​​​ហើយ​​, លោក​យល់​ថា​បក្ស​ទាំង​២​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ជា​ផ្លូវ​ការ​​ដើម្បី​ឱ្យ​ច្បាស់​ទាំង​អស់​គ្នា​​៕​​

ប្រភព៖ ទូរទស្សន៍ Thai PBF របស់​ថៃ
https://www.thaipbsworld.com/move-forward-leader-suggests-house-speakership-should-be-settled-internally/

លោក​ភុមថាម វិឆាយ៉ាឆៃ​ (Phumtham Wechayachai) អនុ​ប្រធាន​គណបក្ស​ភឿថៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ