ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពបានល្អ ពលរដ្ឋរស់នៅដោយភាពសុខសាន្ត គ្មានការភ័.យខ្លា.ច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិយ៉ាង
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិយ៉ាង
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិយ៉ាងខ្លាំង ដោយបានបង្កើតអោយមាន គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីអោយថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័.យខ្លា.ច ។ មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលនូវបានបង្កើតអោយមាន ការប្រឡងប្រណាំងនិងផ្តល់រង្វាន់លើកទឹកចិត្តចំពោះមូលដ្ឋានណាដែលអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះបានល្អជាងគេផងដែរ។
នេះជាការលើកឡើងរបស់លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួង មហាផ្ទៃ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍បន្តទៀតថា៖ កិច្ចប្រជុំខាងលើនេះធ្វើឡើង ក្នុងគោលបំណង ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចអោយកាន់តែល្អប្រសើរ ជាមួយនិងការគៀងគរអោយមានការចូលរួមអនុវត្តពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តគោលនយោបាយនេះ អនុវត្តទៅកាន់តែល្អប្រសើរ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។
លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានបន្ថែមទៀតថា កងកម្លាំងនិងអាជ្ញាធររបស់យើងនេះហើយជាអ្នករួមចំណែកយ៉ាងពិតប្រាកដ ក្នុងការធ្វើអោយប្រទេសជាតិ ដែលដើរចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ ។ លោកបន្តទៀតថា សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ជាអ្នកស្វែងរកសន្តិភាព ដោយបានធ្វើអោយប្រទេសកម្ពុជាមានសន្តិភាព ពេញផ្ទៃប្រទេស ក្រោយពីខកខានជាង៥០០ឆ្នាំមកហើយ។
លោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ពីព្រោះថាវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ព្រមទាំងការអភិវឌ្ឍវិស័យដទៃទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ។
លោកបន្តថា ក្នុងរយៈ ពេល ៥ ខែ ដើមឆ្នាំ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយរក្សាបាននូវសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈយ៉ាង ល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ដែលទើបកន្លងផុតទៅថ្មីៗនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញ ដោយក្តីមោទនភាពបំផុត។
ជាមួយគ្នានេះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ ទោះបីចំនូនបទល្មើសព្រហ្មទណ្ឌដែលបានកើតមានក្នុងរាជធានីភ្នំពេញ មានការកើនឡើង ១៤៤/១៣៣លើក កើនឡើងចំនួន ១១ លើក ស្មើនឹង ៨,២% ប៉ុន្តែគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ១២២ ករណី ស្មើនឹង ៨៤,៧២% ចំនួនបទល្មើសរួម ដោយបានឃាត់ខ្លួនជនល្មើសចំនួន ២០៦ នាក់ និងបានដកហូតវត្ថុតាង ព្រមទាំងសម្ភារពាក់ព័ន្ធ មួយចំនួនទៀត ដែលនេះ បានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដូច ភ្លៀងរលឹម របស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា៖ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចនេះរួមមាន៖ ១-ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២-គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦-មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ៧. ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកា.ចសាហា.វប្រកបដោយប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ