ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើឃា.ត​លោកពូ​ទី​ន​ ជា​អាទិភាព​របស់​ភ្នាក់ងារ​សម្ងាត់​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​អា​ល្លឺ​ម៉​ង់​ DIE WELT នាយករង​ភ្នាក់ងារ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​អា​ល្លឺ​ម៉​ង់​ DIE WELT នាយករង​ភ្នាក់ងារ​ស៊ើប​ការណ៍​យោធា​អ៊ុយ​ក្រែ​ន​លោក​វ៉ា​ឌី​ម​ស្គី​ប៊ីត​ស្គី លាតត្រដាង​ពី​ផែនការ​របស់​ខ្លួន ដើម្បី​សម្លា.ប់​ប្រមុខ​វិមាន​ក្រឹម​ឡាំង និង​ប្រមុខ​កង​ទាហាន​ស៊ី​​ឈ្នួល​ WAGNER​ ផង​ដែរ​។

តាម​លោក​វ៉ា​ឌី​ម​ស្គី​ប៊ីត​ស្គី​ថា ការ​ស្លា.ប់​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ នា​ពេល​នេះ​ជា​អាទិភាព​ចម្បង​របស់​ភ្នាក់ងារ​លោក​។ លោក ពូ​ទី​ន​មានឈ្មោះ​មុនគេ​ក្នុង​ប​ញ្ចី​របស់​យើង ។ លោ​កថា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នឹង​បញ្ចប់​តែ​តាម​រយៈ​ការ​សម្លា.ប់​អ​គ្គមេបញ្ជាការ​កងទ័ព​រុ​ស្ស៊ី​ ដែល​បញ្ជា​ឲ្យ​ធ្វើការ​វាយលុក និង​សម្រេច​លើ​អ្វី្វ​ដែល​កើត​មាននៅ​លើ​ខ្សែ​រណសិរ្ស​ ។ តែ​លោកពូ​ទី​ន​មិនមែន​មនុស្ស​តែ​ម្នាក់​គត់ ដែល​ក្រុង​គៀវ​ចង់​សម្លា.ប់​ឡើយ​។ លោក​អះអាង​ថា​លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន​ប្រមុខ​ក្រុម​WAGNER​ក៍​នឹង​ជា​គោលដៅ​ធ្វើឃា.ត​ដែរ​។

លោក​វ៉ា​ឌី​ម​ស្គី​ប៊ីត​ស្គី​ ទទួលស្គាល់​ថា យើង​សាកល្បង​សម្លា.ប់​លោក​ព្រី​ហ្គោ​ហ្ស៊ី​ន តែ​វាយតម្លៃ​ថា​អាទិភាព​នៅ​តែ​ជា​ការ​ធ្វើឃា.ត​លោកពូ​ទី​ន​។ បែប​នេះ​ជា​ការ​កាត់​ដៃ​អ្នកបញ្ជា​លើ​កងកម្លាំង​ទាហាន​ស៊ី​​ឈ្នួល ​WAGNER ។ អាទិភាព​របស់​យើង​គឹ​កម្ចាត់​មេបញ្ជាការ​ដែល​បញ្ជា​ឲ្យ​មនុស្ស​របស់​គេ​ធ្វើការ​វា.យប្រហារ​។

កាលពី​យប់​ថ្ងៃ​ទី​២​មក​ទី​៣ ​ឧសភា វិមាន​ក្រឹម​ឡាំង រង​ការ​វា.យប្រហារ​ដោយ​ដ្រូ​ន​ដែល​អាជ្ញាធរ​រុ​ស្ស៊ី​ថា ជា​ការ​ប៉ុនប៉ង​សម្លា.ប់​លោកពូ​ទី​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ