ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រគណបក្សភឿថៃ ទាមទារឱ្យគណបក្ស ពិចារណាចាកចេញពីក្រុមចម្រុះ ដោយមិនចាំបាច់សម្របខ្លួនជាមួយគេ

11 ខែ មុន

អ្នកគាំទ្រគណបក្សភឿថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងដាក់លិខិតមួយនៅរសៀលថ្ងៃអាទិត្យខាងមុខ ដោយស្នើឱ្យគណបក្សពិចារណាចាកចេញពីក្រុមចម្រុះ ដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃទី២៥ ខែឧសភា…

អ្នកគាំទ្រគណបក្សភឿថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងដាក់លិខិតមួយនៅរសៀលថ្ងៃអាទិត្យខាងមុខ ដោយស្នើឱ្យគណបក្សពិចារណាចាកចេញពីក្រុមចម្រុះ ដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ទំព័រហ្វេសប៊ុក «Peemai Peemai» បាននិយាយថា អ្នកគាំទ្រគណបក្សភឿថៃនឹងប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់ Huai Khwang ទីក្រុងបាងកក។ ទំព័រ​នេះ​បាន​បន្ត​ថា ចំណាត់ការ​នេះ​មាន​គោលបំណង​បង្ហាញ​ដល់​គណបក្ស​ថា អ្នក​បោះឆ្នោត​ជាង ១០ លាន​នាក់ នឹង​នៅ​ជាមួយ​គណបក្ស ដូច្នេះគណបក្សភឿថៃ មិនគួរសម្របជាមួយនរណាម្នាក់ទេ។ ទំព័រ​នេះ​ចង់​ស្នើ​ឱ្យ​ភឿថៃ​ពិចារណា​ចាក​ចេញ​ពី​ក្រុម​ចម្រុះ ព្រោះពួកគេ​បាន​បោះឆ្នោត​ឱ្យ​គណបក្ស​នេះ ដើម្បី​ធ្វើ​ការ​លើ​ការ​គ្រប់​គ្រង​ប្រទេស ហើយគណបក្ស​ត្រូវ​សម្រេច​ចិត្ត​ឱ្យបាន​សមរម្យ។

នៅព្រឹកថ្ងៃពុធកន្លងទៅ គណបក្សភឿថៃ ក៏បានទម្លាក់តម្រុយដែរថា ខ្លួននឹងដកខ្លួនចេញពីក្រុមចម្រុះ ប្រសិនបើខ្លួនមិនទទួលបានតំណែងប្រធានសភា។ គណបក្សភឿថៃបាននិយាយថា វានឹងមានភាពអយុត្តិធម៌ ប្រសិនបើគណបក្សឆ្ពោះទៅមុខចង់ដឹកនាំទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិរបស់រដ្ឋាភិបាល៕