អូស្ត្រាលី-ឥណ្ឌា ប្រកាសកិច្ចព្រមព្រៀងជនចំណាកស្រុក ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
អូស្ត្រាលី ៖ ប្រទេសឥណ្ឌា និងអូស្ត្រាលី បានប្រកាសអំពីការចុះកិច្ចព្រមព្រៀងជនចំណាកស្រុក ខណៈ
អូស្ត្រាលី ៖ ប្រទេសឥណ្ឌា និងអូស្ត្រាលី បានប្រកាសអំពីការចុះកិច្ចព្រមព្រៀងជនចំណាកស្រុក ខណៈ
អូស្ត្រាលី ៖ ប្រទេសឥណ្ឌា និងអូស្ត្រាលី បានប្រកាសអំពីការចុះកិច្ចព្រមព្រៀងជនចំណាកស្រុក ខណៈដែលប្រទេសទាំងពីរមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងគ្នា។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក្នុងទីក្រុងស៊ីដនី (Sydney) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ជាមួយកិច្ចព្រមព្រៀងនេះ មានគោលបំណងលើកកម្ពស់ការចល័តពីរផ្លូវសម្រាប់និស្សិត និស្សិតបញ្ចប់ការសិក្សា អ្នកស្រាវជ្រាវការសិក្សា រួមនិងពាណិជ្ជករ។ បន្ថែមលើសពីនេះ ប្រទេសទាំងពីរក៏បានពិភាក្សាអំពីសន្តិសុខនៅក្នុងតំបន់ ចំពេលមានភាពតានតឹងកើនឡើង។
ឥណ្ឌា និងអូស្ត្រាលី គឺជាផ្នែកមួយនៃក្រុម Quad ដែលជាសសរស្តម្ភសំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់អូស្ត្រាលី ដែលមានសមាជិក៤ប្រទេសរួមជាមួយជប៉ុន និងអាមេរិកផងដែរ។ កិច្ចប្រជុំដែលបានគ្រោងទុកនៃក្រុម Quad នៅទីក្រុងស៊ីដនី ត្រូវបានលុបចោលកាលពីសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ត្រូវត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ សម្រាប់ការពិភាក្សាអំពីបញ្ហាបំណុល។
ទោះជាយ៉ាងនេះក្តី នាយករដ្ឋមន្ត្រីឥណ្ឌា បានបន្តដំណើរទស្សនកិច្ចតាមផែនការរបស់លោកទៅកាន់ទីក្រុងស៊ីដនី បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន និងបន្តធ្វើដំណើរទៅកាន់ប្រទេសប៉ាពួញ៉ូហ្គីណេ (Papua New Guinea) ដែលនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Modi ទៅកាន់អូស្ត្រាលី ចាប់តាំងពីឆ្នាំ ២០១៤។
ប្រទេសអូស្ត្រាលីមានចំនួនមនុស្សយ៉ាងច្រើន ដែលបានធ្វើចំណាកស្រុកពីឥណ្ឌារួចមកហើយ ដោយទិន្នន័យជំរឿនបង្ហាញថា មនុស្សជាង១លាននាក់បានផ្លាស់ទៅរស់នៅអូស្ត្រាលីតាំងពីឆ្នាំ ២០១៦។
យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា កិច្ចព្រមព្រៀងការធ្វើចំណាកស្រុក ដែលបានបញ្ចប់ ក៏នឹងនាំទៅដល់ការបង្កើតនូវគ្រោងការណ៍ថ្មីមួយ ដែលមានឈ្មោះថា MATES (Mobility Arrangement for Talented Early Professionals Scheme) ដែលត្រូវបានបង្កើតជាពិសេសសម្រាប់ប្រទេសឥណ្ឌា។ កាលពីថ្ងៃទី២៣ ខែឧសភា នាយករដ្ឋមន្ត្រីឥណ្ឌាបានថ្លែងថា ប្រទេសទាំងពីរក៏បានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើការជីកយករ៉ែ និងរ៉ែសំខាន់ៗ និងបានធ្វើឱ្យមានវឌ្ឍនភាពក្នុងការបង្កើតក្រុមការងារពិសេសអ៊ីដ្រូសែនបៃតង អូស្ត្រាលី-ឥណ្ឌា។
ឥណ្ឌា និងអូស្ត្រាលី ក៏កំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ទូលំទូលាយមួយ ដែលការចរចាបានចាប់ផ្តើមជាងមួយទសវត្សមុន ស្របពេលដែលលោក Modi បានហៅសហគមន៍ឥណ្ឌាក្នុងប្រទេសអូស្ត្រាលីថាជាស្ពានរស់រវាងប្រទេសទាំងពីរ ដោយទំនាក់ទំនងរវាងឥណ្ឌា និងអូស្ត្រាលី គឺផ្អែកលើការទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ