រូបភាពក្លែងក្លាយនៃការផ្ទុះនៅមន្ទីរប៉ង់តាហ្គោន កំពុងបង្កើតសង្គ្រាមប៉ាកា
សហរដ្ឋអាមេរិក ៖ រូបភាពក្លែងក្លាយនៃការផ្ទុះនៅមន្ទីរប៉ង់តាហ្គោន បានបង្កើតសង្គ្រាមប៉ាកាខ្លាំង
សហរដ្ឋអាមេរិក ៖ រូបភាពក្លែងក្លាយនៃការផ្ទុះនៅមន្ទីរប៉ង់តាហ្គោន បានបង្កើតសង្គ្រាមប៉ាកាខ្លាំង
សហរដ្ឋអាមេរិក ៖ រូបភាពក្លែងក្លាយនៃការផ្ទុះនៅមន្ទីរប៉ង់តាហ្គោន បានបង្កើតសង្គ្រាមប៉ាកាខ្លាំងតាម TWITTER កាលពីថ្ងៃទី២២ ឧសភា ។ ទីផ្សារភាគហ៊ុនក៏ជ្រួលច្របល់រយៈពេលប្រមាណ១០នាទីដំបូងដែរ មុនពេលលាតត្រដាងការពិត ។ សង្គ្រាមប៉ាកាតាមបណ្ដាញសង្គមពីរឿងនោះនាំឲ្យមានការដេញដោលគ្នាលើបញ្ញាសិប្បនិមិ្មត្ត AI និងពីបណ្ដាគ្រោះថ្នាក់នៃការប្រើបច្ចេកវិទ្យាថ្មីនោះ ។
រូបភាពក្លែងក្លាយនោះប្រហែលធ្វើឡើងជាមួយកម្មវិធី AI តម្រូវឲ្យក្រសួងការពារប្រទេសអាមេរិកមានប្រតិកម្ម ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនម្នាក់និយាយថា យើងអះអាងពីរូបភាពក្លែងក្លាយនោះដែលជាព័ត៌មានខុស និងថាមន្ទីរប៉ង់តាហ្គោន មិនរងការវា.យប្រហារឡើយនាពេលនេះ ។ ក្រុមអ្នកពន្លត់ភ្លើងតំបន់នោះក៏និយាយដែរដោយគូសបញ្ជាក់តាម TWITTER ថា ពុំមានការផ្ទុះណាមួយឬឧប្បត្តិហេតុណាមួយឡើយទាំងនៅមន្ទីរប៉ង់តាហ្កោនទាំងនៅក្បែរនោះ ៕
ចែករំលែកព័តមាននេះ