ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ឆបោក​ប្រាក់​បាន​ជាង១៤​ម៉ឺន​ដុល្លារ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ពិសេស​លើបណ្តាញ​ទំនាក់ទំនង​សង្គម​បន្ត​កើត​មាន​ឡើងជា​ច្រើន​ករណី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​នាយកដ្ឋាន…

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ពិសេស​លើបណ្តាញ​ទំនាក់ទំនង​សង្គម​បន្ត​កើត​មាន​ឡើងជា​ច្រើន​ករណី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​នាយកដ្ឋាន បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​មួយ​ចំនួន លើ​ការ​លួច​ចូល​គ្រប់គ្រង​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម (Telegram) ឆបោក​ប្រាក់​ក្រោម​រូបភាព​ប្តូរ​ប្រាក់ ទូទាត់​ថ្លៃ​ទំនិញ ឬ​ខ្ចីប្រាក់ ឱ្យ​ផ្ទេរ​តាម​រយៈ​ធនាគារ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣ នាយកដ្ឋាន​បាន​សហការ​ជាមួយ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ បាន​ស្រាវជ្រាវ ស៊ើបអង្កេត លើ​ករណី​ឆបោក​ប្រាក់​ដូច​រូបភាព​ខាងលើ​ចំនួន​ទឹកប្រាក់ 143,560$ (​ដប់​បួន​ម៉ឺន​បី​ពាន់​ប្រាំ​រយ​ហុកសិប​ដុល្លា​) រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់ នាយកដ្ឋាន​បាន​បញ្ជូន​ជនសង្ស័យ និង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

នាយកដ្ឋាន​សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ដោយ​កុំ​ផ្តល់​លេខ​សម្ងាត់​សម្រាប់​ចូល​ក្នុង​គណនី​ផ្សេង​ៗ នៅ​ពេល​ដែល​មានការ​ស្នើ​សុំ​តាម​រយៈ​ទូរស័ព្ទ ឬ​តាម​រយៈ​សារ​ដែល​បាន​ទទួល ព្រោះ​ជនខិលខូច​អាច​បន្លំ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ដើម្បី​ទាមទារ​លេខ​សម្ងាត់ ដើម្បី​ចូល​ទៅ​គ្រប់គ្រង​គណនី​បណ្តាញ​សង្គម​។ សម្រាប់​គណនី​ធនាគារ សូមកុំ​លក់ ឬ​ឱ្យ​អ្នក​ដទៃ​ខ្ចី គ្រប់គ្រង និង​ប្រើប្រាស់ ព្រោះ​អាច​ជា​ការ​ទទួលផល​នៃ​បទល្មើស​ជាយថាហេតុ ដែល​បណ្តាល​ឱ្យ​ម្ចាស់​គណនី​ធនាគារ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ