ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​កូនចៅ​! មក​ស្តាប់​ក្មេង​ៗ​ដែល​រត់​រួច​ពី​ក្រ​ញ៉ាំ​ស្ត្រី​ម្នាក់​ប៉ង​ចាប់ពង្រត់​ចេញពី​ភូមិ

11 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​រដ្ឋបាល​ស្រុក​មោង​ប្ញ​​ស្សី រួម​ទាំង​មន្ត្រី​មូលដ្ឋាន​ផង កាលពី​ថ្ងៃ​ទី​១៧ ឧសភា បាន​ចុះ​ទៅ​សួរនាំ និង​សួរសុខទុក្ខ​ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ចំនួន​០២​នាក់ នៅ​ភូមិ​រុណ…

ខេត្តបាត់ដំបង ៖ មន្ត្រី​រដ្ឋបាល​ស្រុក​មោង​ប្ញ​​ស្សី រួម​ទាំង​មន្ត្រី​មូលដ្ឋាន​ផង កាលពី​ថ្ងៃ​ទី​១៧ ឧសភា បាន​ចុះ​ទៅ​សួរនាំ និង​សួរសុខទុក្ខ​ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ចំនួន​០២​នាក់ នៅ​ភូមិ​រុណ ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី ដែល​ត្រូវ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចាប់ពង្រត់​ចេញពី​ភូមិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​រហូត​ដល់​ទឹកដី​ខេត្តពោធិ៍សាត់​ទើប​ពួក​គេ​ប្រើ​ល្បិច​រត់​រួច​ត្រឡប់​មក​ផ្ទះ​វិញ ។

លោក បឿន សុវណ្ណ អភិបាលរង​ស្រុក​មោង​ប្ញ​ស្សី​បាន​ឲ្យ​ដឹង​ថា តាម​ពិត រឿងរ៉ាវ​ស្ត្រី​ម្នាក់​ចាប់​ពង្រត់​​​កុមា​រា​-​កុមារី ទាំង​០៣​នាក់​ខាងលើ​នេះ បាន​កើតឡើង​តាំងពី​ស​ប្ដា​ហ៍​មុន តែ​អាជ្ញាធរ​ស្រុក​ទើប​ទទួល​បាន​របាយការណ៍​នេះ​ពី​មូលដ្ឋាន​នៅ​ថ្ងៃ​ទី​១៧ ឧសភា ទើប​លោក​អភិបាលស្រុក​បញ្ជា​ឲ្យ​សហការី​ចុះ​ទៅ​សួរនាំ​អំពី​រឿងរ៉ាវ​នេះ ដល់​លំនៅ​ឋាន​កុមារ​រង​គ្រោះ​តែ​ម្ដង ។

លោក​អភិបាលរង​បាន​បញ្ជាក់​ដែរ​ថា កុមារ​រង​គ្រោះ​ដែល​មាន​អាយុ​ត្រឹម​១០​ឆ្នាំ​ទាំង​០៣​នាក់​នោះ​ត្រូវ​បាន​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចាប់ពង្រត់​ចេញពី​ក្នុង​មូលដ្ឋាន​ដឹក​តាម​ម៉ូតូ​រហូត​ដល់​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ទើប​ស្ត្រី​នោះ​ទម្លាក់​ពួក​គេ​ទាំង​០៣​នាក់ ដោយសារ​តែ​ក្មេង​ៗ​ស្រែក​នៅ​លើ​ម៉ូតូ​ឲ្យ​អ្នក​ភូមិ​ជួយ​អន្តរាគមន៍ ហើយ​ស្ត្រី​នោះ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រ​មិ​ល​ទៅ ។

យោង​តាម​របាយការណ៍​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​រសៀល​​​ថ្ងៃ​ទី​១១ ឧសភា នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​ព្រៃ​តា​ពៅ ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី បង្ក​ឡើង​ដោយ​ស្ត្រី​ម្នាក់​ដែល​គេ​មិន​ស្គាល់​ភិនភាគ ឬ​អត្តសញ្ញាណ ។ ស្ត្រី​នោះ បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​​លួងលោម​ពួកក្មេង​ៗ​មួយ​ក្រុម​ដែល​កំពុង​អង្គុយ​ជុំ​គ្នា​។ ប៉ុន្តែ​ល្បូ​ង​បាន​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​០២​នាក់​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ខ្លួន ។

ស្ត្រី​នោះ​បាន​ដឹក​ពួក​គេ​ចេញពី​មូលដ្ឋាន ឆ្ពោះទៅ​ទិស​ខាងកើត ឆ្លង​ព្រំប្រទល់​ខេត្តបាត់ដំបង រហូត​ដល់​ទឹកដី ឃុំ​បឹង​ខ្នា ស្រុក​បាកាន ខេត្តពោធិ៍សាត់​ឃើញ​សភាព​មិន​ស្រួល ដោយសារ​ក្មេង​រង​គ្រោះ​ទាំង​០៣​នាក់ ចេះ​តែ​ស្រែក​ពេក ពេល​ជិះ​នៅ​លើ​ម៉ូតូ​ឲ្យ​អ្នក​ភូមិ​ជួយ ទើប​ស្ត្រី​ម្នាក់​នោះ​ឈប់​ម៉ូតូ​ទម្លាក់​​ពួក​គេ​ទាំង​០៣​នាក់​នោះ​ចោល ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង​។ កុមារ​រង​គ្រោះ​ទាំង​០៣​នាក់​នោះ​មាន ១-​ឈ្មោះ រ៉េ​ន លៀង​អេ​ង ស្រី​អាយុ​៨​ឆ្នាំ ២-​ឈ្មោះ ឌឿ​ន សុ​ផា​ន់​ណា ស្រី​អាយុ​៩​ឆ្នាំ និង​៣-​ឈ្មោះ សំ សុ​ភី​ន ប្រុស​អាយុ​១០​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​រុណ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី​។

បើ​តាម​មន្ត្រី​មូលដ្ឋាន ដែល​បាន​ស្រង់​សំដី​កុមារ​ទាំង​០៣​នាក់​បាន​រៀបរាប់​ថា ពួក​គេ​មិន​ធ្លាប់​ស្គាល់​ស្ត្រី​បិសាច​ម្នាក់​នោះ​ទេ​។ ដំបូង​ពួក​ខ្លួន​មាន​គ្នា​០៥​នាក់​នៅ​អង្គុយ​លេង​ជុំ​គ្នា ហើយ​ពេល​នោះ​ក៏​ឃើញ​ស្ត្រី​ម្នាក់​នោះ​ជិះ​ម៉ូតូ​មក​ដល់ ក៏​សួរនាំ និង​ពឹងពាក់​សុំ​ឲ្យ​ពួក​ខ្លួន​ជូន​ទៅ​បេះ​ស្តៅ​ព្រោះ​គាត់​ប្រាប់​ថា គាត់​មិន​ស្គាល់​ដើម​ស្ដៅ​ទេ ។

មន្ត្រី​បាន​ស្រង់​សំដី​ក្មេង​រង​គ្រោះ​ទៀត​ថា ក្រោយ​សួរនាំ​ចប់ ស្ត្រី​រូប​នោះ​ក៏​ឲ្យ​ពួក​គេ​ឡើង​ជិះ​ម៉ូតូ​ដើម្បី​នាំ​ទៅ​រក​ដើម​ស្ដៅ តែ​ដោយសារ​ម៉ូតូ​ជិះ​បាន​ត្រឹម​០៣​នាក់ ទើប​ដឹក​ពួក​ខ្លួន​០៣​នាក់​ចេញ​ទៅ តែ​ស្ត្រី​បិសាច​នោះ​គិតតែ​ជិះ​រហូត​មិន​ព្រម​ឈប់ បើ​ទោះជា​ពួក​គេ​ប្រាប់​ឲ្យ​ឈប់​ក្ដី ។ ប៉ុន្តែ​ក្រោយ​ពី​ជិះ​ចេញ​ឆ្ងាយ​ពី​ភូមិ ស្ត្រី​នោះ​បាន​ឈប់ រួច​សុំ​ដោះ​កងដៃ និង​ក្រវិល​ពី​ពួក​គេ តែ​ដោះ​កងដៃ​បាន​ម្នាក់​ដែរ ហើយ​ក៏​ឡើង​ជិះ​ម៉ូតូ​បន្ត​ទៅ​ទៀត ។ រហូត​ដល់​ទឹកដី​ខេត្តពោធិ៍សាត់ ពួក​នាង​គិត​ថា សភាព​​មិនល្អ ក៏​ជិះ​បណ្ដើរ​ស្រែកហៅ​ឲ្យ​អ្នក​ភូមិ​ជួយ​បណ្ដើរ រហូត​ដល់​ចំណុច​ទឹកដី ឃុំ​បឹង​ខ្នា ស្រុក​បាកាន​។

ដោយ​ឃើញ​ពួកក្មេង​ៗ​ទាំងនោះ​ស្រែក​ខ្លាំង​ពេក ស្ត្រី​ទុច្ចរិត​នោះ​ក៏​ឈប់​ម៉ូតូ​ទម្លាក់​ពួកក្មេង​ៗ​ទាំង​០៣​នាក់​ចោល​ទៅ​នោះ​តែ​ម្ដង​ទៅ ។ ក្មេង​ស្រី​ម្នាក់​បាន​និយាយ​ថា ពេល​ត្រូវ​ស្ត្រី​បិសាច​ទម្លាក់​ពួក​នាង​ចោល​តាម​ផ្លូវ ពួក​នាង​ក៏​ដើរ​តាម​ផ្លូវ​រថភ្លើង ក្នុង​គោលបំណង​ត្រឡប់​មក​រក​ផ្ទះ​នៅ​ស្រុក​មោង​ប្ញ​ស្សី​វិញ ដែល​មាន​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ ។ នាង​និយាយ​ថា ពេល​នាំ​គ្នា​ដើរ​ក៏​ជួប​អ្នក​ភូមិ ហើយ​​​ពួក​នាង​បាន​រៀបរាប់​ប្រាប់​ពី​ដំណើររឿង​មាន​គេ​ចាប់ពង្រត់​ពួក​នាង​ដឹក​តាម​ម៉ូតូ ទើប​អ្នក​ភូមិ​ទូរស័ព្ទ​ទំនាក់ទំនង តាម​លេខ​ដែល​នាង​ប្រាប់ ដើម្បី​ហៅ​ជីតា​នាង​ឲ្យ​ទៅ​ទ​ទូល​យក​ពួក​នាង នៅ​ចំណុច​ខាងលើ ។

គេ​មិនដឹង​ថា តើ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ចាប់ពង្រត់​កុមារ​រង​គ្រោះ​ទាំង​០៣​នាក់​នោះ ក្នុង​គោលបំណង​អ្វី​ឲ្យ​ប្រាកដ​ទេ? ឬ​ក៏​ស្ត្រី​បិសាច​នោះ​ចាប់​កុមារ​ទាំងនោះ​យក​ទៅ​លក់​ក៏​គេ​មិនដឹង​ដែរ ? ឬ​ក្នុង​គោលបំណង់​ទុច្ចរិត​អ្វី​ផ្សេង? ឬ​ស្ត្រី​ម្នាក់​នេះ ចង់​ដោះ​យក​គ្រឿងអលង្ការ​ដែល​ពួក​នាង​មាន​បន្តិចបន្តួច​ពាក់​ជាប់​ខ្លួន? រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ នៃ​ការ​ចាប់ពង្រត់​ក្មេង​ប្រុស ស្រី​ទាំង​០៣​នាក់​ខាងលើ​នេះ​នៅឡើយ​ទេ​។ ហើយ​ក៏​មិនដឹង​ថា តើ​សមត្ថ​កិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​សំណុំរឿង​នេះ​ដែរ ឬ យ៉ាងណា​នោះ​ទេ ? បើ​តាម​ព័ត៌មាន ទំនង​គ្មាន​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ណាមួយ​ខ្វល់ខ្វាយ​ពី​រឿង​នេះ​ឡើយ​។

កោះសន្តិភាព បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ចំពោះ​ករណី «​ចាប់ពង្រត់​ក្មេង​ប្រុស ស្រី​០៣​នាក់​» ខាងលើ​នេះ​ពី​លោក ស គឹ​ម​ឡុ​ង អធិការ​ស្រុក​មោង​ប្ញ​ស្សី តាម​ទូរស័ព្ទ​ច្រើន​លើក​ច្រើន​សារ នៅ​ថ្ងៃ​ទី​១៨ ឧសភា តែ​លោក​អធិការ​រូប​នេះ​មិន​លើក​ទូរស័ព្ទ​ឡើយ ហើយ​រហូត​មក​ដល់​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​នេះ ក៏​គ្មាន​ការ​ឆ្លើយ​តប​ពី​លោក​អធិកា​រូប​នេះ​ដែរ ។ ដោយឡែក លោក បឿន សុវណ្ណ អភិ​បាលរង​ស្រុក​មោង​ប្ញ​ស្សី​បាន​បញ្ជាក់​ថា ក្រុមការងារ​នៃ​រដ្ឋបាល​ស្រុក​មោង ប្ញ​ស្សី រួម​ជាមួយ​មន្ត្រី​មូលដ្ឋាន​ផង បាន​ចុះ​ទៅ​ជួប​សួរនាំ​ផ្ទាល់​ជាមួយ​អាណាព្យាបាល​កុមារ​រង​គ្រោះ​ទាំងអស់ រួម​ទាំង​ក្មេង​ប្រុស​ស្រី​ដែល​រង​គ្រោះ​ទាំង​០៣​នាក់​នោះ​ផង​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​ចុះ​ជួប​សួរសុខទុក្ខ រដ្ឋបាល​ស្រុក​ក៏​បាន​ផ្ដល់​ជូន​នូវ​ថវិកានិង​អំណោយ​បន្តិចបន្តួច​ជួយ​ដល់​កុមារ​រង​គ្រោះ​ទាំង​០៣​នាក់​ផង​ដែរ ជាមួយនឹង​ការ​ការ​អំពាវនាវ​របស់​​លោក​អភិបាលស្រុក សូម​ឲ្យ​អាណាព្យាបាល​នានា ឬ​កុមារ​តូច​ៗ​នៅ​គ្រប់​ទីកន្លែង​ក្នុង​មូល​ដ្ឋាន ត្រូវ​មាន​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​ៗ​តូច​ៗ​របស់​ខ្លួន​។ ប្រសិនជា​ជួប​នូវ​មនុស្ស​ដែល​គួរ​ឲ្យ​សង្ស័យ ត្រូវ​រាយ​ការ​ណ៏​ភ្លាម​ៗ ទៅ​កាន់​សមត្ថកិច្ច​ឬ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ដើម្បី​សុំ​ឲ្យ​ជួយ​ពិនិត្យ​និង​អន្តរា​គម​ន៏​ទៅ​លើ​មុខសញ្ញា​នោះ ។

ព័ត៌មានបន្ថែមកោះសន្តិភាព​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ