ដើម្បីធ្វើឱ្យឱកាសឡើងគ្រែរបស់អស់លោកកាន់តែមានភាពរលូនជាពិសេសគឺការមិនធ្វើឱ្យនារីជាដៃគូថ្នាំងថ្នាក់ហើយឈានទៅបាត់ភាពរីករាយ សុភាពបុរសគួរជៀសវាងការប្រព្រឹត្តនូវសកម្មភាពមួយចំនួនដូចខាងក្រោមនេះ ៖
១- មិនបានថើបនារីជាដៃគូ ៖
បុរសស្ទើរទាំងអស់មិនបានថើបដៃគូខ្លួនទេក្នុងពេលពួកគេកំពុងរួមភេទ ។ នេះប្រហែលមកពីក្បាច់ដែលពួកគេប្រើមិនអំណោយផលដល់ការថើប ។ ទោះជាយ៉ាងនេះក្តី គេមិនគួររំលងចោលសកម្មភាពនេះទេ ។
២-ចូលចិត្តខាំមុនពេលដៃគូខ្លួនមានសម្រើប៖បើទោះណា មនុស្សជាច្រើនចូលចិត្តដៃគូដែលមានភាពគឃ្លើន តែការខាំលើផ្នែកណាមួយនៃរាងកាយមុនពេលមានសម្រើបអាចនាំឱ្យឈឺហើយបាត់បង់អារម្មណ៍ស្រណុកស្រួល ។ ដូច្នេះមុនពេលអ្នកខាំញេញត្រចៀក ស្មា.ក ឬផ្នែកណាមួយលើរាងកាយរបស់នាង ត្រូវធ្វើឱ្យប្រាកដថា នាងមានសម្រើបគ្រប់គ្រាន់ ។
៣- តម្រង់តែតំបន់ពិសេសរបស់នាងដោយមិនអើពើនឹងកន្លែងផ្សេង៖
ពិតណាស់ ប្រឡោះភ្លៅជាតំបន់ដែលបុរសស្ទើរទាំងអស់អន្ទះសាស្លឈាមចង់ដឹងចង់ឃើញ ប៉ុន្តែគេក៏គួរតែយកចិត្តទុកដាក់នៅកន្លែងផ្សេងទៀតផងដែរក្នុងនោះមានដូចជា ជង្គង់ កដៃ ខ្នង ក្បាលពោះ ។ ស្ទាបនិងថើបបបោសអង្អែលថ្នមៗនៅកន្លែងទាំងនេះក៏អាចធ្វើឱ្យនារីមានសម្រើបបានដែរ ។
៤- សង្កត់លើដៃគូមួយទំហឹង ៖
បើទោះណា អ្នកជាបុរសមានមាឌតូចក្តី ប៉ុន្តែការសង្កត់លើនារីជាដៃគូតាមកំហឹងតណ្ហាគឺជាការខុសឆ្គង ។ មានពេលខ្លះទម្ងន់ខ្លួនរបស់អ្នកអាចធ្វើឱ្យនាងតឹងពោះ ថប់ខ្យល់ពិបាកដកដង្ហើម ហើយទីបំផុតឈានទៅបាត់ភាពរីក រាយ ។
៥-រយៈពេលរួមសិចមិនត្រូវយូរពេកឬក៏ឆាប់ពេកនោះទេ ៖
នេះជាកិច្ចការពិសេសនិងពិបាកមួយសម្រាប់បុរស ។ អ្នកចាំបាច់ត្រូវតែចេះគ្រប់គ្រងសាច់ដុំរបស់ខ្លួនឱ្យបានល្អដើម្បីបញ្ជាការបាញ់ចេញទឹកកាមក្នុងពេលមួយដែលសមរម្យ ។ ប្រសិនជាឆាប់ពេក នោះនឹងធ្វើឱ្យនារីជាដៃគូពុំទទួលបានភាពរីករាយ ផ្ទុយមកវិញបើយូរពេក នោះនាងនឹងមានអារម្មណ៍ថា ខ្លួនហាក់ដូចជាបំពង់ស្នប់សប់ខ្យល់ ។
៦- មិនប្រាប់ដៃគូពេលខ្លួនជិតដល់ត្រើយ ៖
វាមិនមែនជារឿងសំខាន់ដែលអ្នកត្រូវលាក់បាំងបញ្ហានេះទេ ។ អ្នកគួរតែប្រាប់នាងឱ្យដឹងជាមុនថាខ្លួនជិតដល់ត្រើយហើយ ។ នារីជាដៃគូអាចនឹងធ្វើសកម្មភាពណាមួយឆ្លើយតបនឹងការឈានដល់ត្រើយរបស់អ្នក ។
៧- ចូលចិត្តប្រព្រឹត្តដូចជាភាពយន្តអាសអាភាស ៖
បើទោះណាអ្នកជាគូស្នេហ៍ឬប្តីប្រពន្ធដែលចូលចិត្តសិចក្តី តែអ្នកគួរពិភាក្សាជាមួយនាងសិនមុននឹងអនុវត្តដូចភាពយន្តអាសអាភាស ។ ប្រសិនជាធ្វើដោយឯកចិត្ត នោះការឡើងឋានសួគ៌របស់អ្នកមិនអាចបញ្ចប់ដោយស្រណុកស្រួលទេ ។
៨- ចូររក្សាភាពស្ងៀមស្ងាត់៖
បើទោះជាស្រួលប៉ុនណាក៏ដោយ អ្នកគួរតែចេះទប់ចិត្តរក្សាភាពស្ងប់ស្ងាត់ ។ ប៉ុន្តែរឿងខ្លះដែលអ្នកអាចធ្វើទៅបានដូចជា ថ្ងូរ ឬនិយាយតិចៗថា «ស្រួលណាស់»។ បែបនេះអាចលើកទឹកចិត្តដល់ដៃគូជួយឱ្យអ្នករឹតតែស្រួលឡើង ។
៩- ប្រព្រឹត្តហាក់ដូចដៃគូជាម៉ាស៊ីន ៖
សម្រាប់បុរស ការសម្រុកខ្លាំងៗនិងញាប់ស្ទើរដកខ្យល់មិនរួចអាចនាំឱ្យគេសប្បាយ ប៉ុន្តែសម្រាប់នារីវិញមិនពេញចិត្តបែបនេះទេ ។ នារីត្រូវការចាំបាច់នូវការថ្នមថ្នាក់ ដូច្នេះល្បឿនវាយលុករបស់បុរសគួរមានយឺតមានលឿនតាមស្ថានភាពជាក់ស្តែង ។ ត្រូវចេះច្នៃប្រឌិតនិងផ្លាស់ប្តូរ ៕
ចែករំលែកព័តមាននេះ