ឆេះឃ្លាំងស្តុកប្រេងដ៏ធំមួយនៅគ្រីមេ ក្រោយដ្រូនអ៊ុយក្រែនវា.យប្រហារ
សង្គ្រាមអ៊ុយក្រែន ៖ ភ្លើងបានឆាបឆេះឃ្លាំងស្តុកប្រេងធំមួយនៅទីក្រុងសេបាស្តូប៉ូល តំបន់គ្រីមេ
សង្គ្រាមអ៊ុយក្រែន ៖ ភ្លើងបានឆាបឆេះឃ្លាំងស្តុកប្រេងធំមួយនៅទីក្រុងសេបាស្តូប៉ូល តំបន់គ្រីមេ
សង្គ្រាមអ៊ុយក្រែន ៖ ភ្លើងបានឆាបឆេះឃ្លាំងស្តុកប្រេងធំមួយនៅទីក្រុងសេបាស្តូប៉ូល តំបន់គ្រីមេ ដែលមានមូលដ្ឋានកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី កាលពីថ្ងៃទី២៩ មេសា ដោយសារការវា.យប្រហាររបស់ដ្រូនអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មានAFP ដែលដកស្រង់ប្រភពអាជ្ញាធរមូលដ្ឋានរាយការណ៍ថា អ្នកពន្លត់់ភ្លើងប្រមាណជា៦០នាក់ បានលើកមកតតាំងនឹងភ្លើងឆេះឃ្លាំងប្រេងនេះ ដែលមានអណ្ដាតភ្លើងជះចេញ ព្រមទាំងផ្សែងខ្មៅដ៏ខ្មួលខ្មាញ់។ ភ្លើងបានឆេះដោយសារការវា.យប្រហាររបស់បណ្ដាដ្រូនអ៊ុយក្រែន ដោយលាតសន្ធឹងលើផ្ទៃប្រមាណជា១០០០ម៉ែត្រក្រឡា។ ភ្លើងបានឆេះឃ្លាំងប្រេងនៅឆកKAZATCHIA ។
អភិបាលក្រុងសេបាស្តូប៉ូល លោកមីខាអ៊ីល រ៉ាសវ៉ូហ្សាអ៊ីយេវ អះអាងតាមតេឡេក្រាមថា ភ្លើងដែលឆេះឃ្លាំងប្រេងដោយសារការវា.យប្រហាររបស់ដ្រូនអ៊ុយក្រែន។ ពុំមានមនុស្សណាម្នាក់រងរបួសឡើយ ហើយភ្លើងត្រូវបានពន្លត់រហូតដល់ពេលល្ងាច។ លោកថាសភាពការណ៍ស្ថិតក្រោមការត្រួតត្រានិងថាបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនរងការគំរា.មកំហែងឡើយ។ លោកបន្តថាស៊ីទែនស្តុកប្រេង៤រងការបំផ្លាញដោយសារភ្លើងក្នុងការវា.យប្រហារនេះ។
ព្រឹត្តិការណ៍នេះកើតមានតែ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីប្រកាសថា បានរុញច្រានការវា.យប្រហារដោយដ្រូន លើកំពង់ផែដដែលនោះនៅក្រុងសេបាស្តូប៉ូល។ ម្យ៉ាងវិញទៀតចាប់តាំងពីសង្គ្រាមមក តំបន់គ្រីមេជាគោលដៅនៃការវា.យប្រហារជាច្រើនលើកពីសំណាក់ដ្រូនអាកាសនិងដ្រូននាវាអ៊ុយក្រែន។ ការវា.យប្រហារថ្មីនេះធ្វើឡើងជាពិសេស ពេលដែលសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែន ប្រកាសពីការត្រៀមវាយបកលើកងទ័ពរុស្ស៊ីដណ្ដើមដែនដីមកវិញ។
ចំណែកនៅតំបន់ក្រុងបែលហ្គោរ៉ូដ ជាប់ព្រំដែនអ៊ុយក្រែន ភូមិ៥រងការដាច់ភ្លើងដោយសារការវា.យប្រហារ ពីសំណាក់កាំភ្លើងធំអ៊ុយក្រែនកាលពីថ្ងៃទី២៩មេសា។ អភិបាលតំបន់នោះនិយាយថា ការវាយប្រហារនេះមិនបណ្ដាលឲ្យមានជនរងក្រោះឡើយ៕
ចែករំលែកព័តមាននេះ