ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ប្រកាស​កាត់កាល់​ឪពុក បើ​លោក អេ​ង ឆៃ​អ៊ា​ង វិល​មក​ស្រុក ចូលរួម​ក្នុង​រដ្ឋាភិបាល

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​របស់​លោ​កអេង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ផ្ដាច់ទំនាក់ទំនង​(​កាត់កាល​) រវាង​ឪពុក និង​កូន ប្រសិនបើ​លោក អេ​ង…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​របស់​លោ​កអេង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ផ្ដាច់ទំនាក់ទំនង​(​កាត់កាល​) រវាង​ឪពុក និង​កូន ប្រសិនបើ​លោក អេ​ង ឆៃ​អ៊ា​ង វិល​ចូល​ស្រុក​វិញ ហើយ​ចុះចូល ដើម្បី​បាន​តួនាទី និង​តំណែង​នោះ ។

​លោក អេ​ង រតនៈ មាន​ប្រពន្ធ​ឈ្មោះ ស៊ិ​ន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ដែល​គាំទ្រ​បក្ស​ប្រឆាំងនៅ​ខេត្តបាត់ដំបង បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៣ ថា ៖ «​ខ្ញុំ​ជា​កូនច្បង​គាត់​(​អេ​ង ឆៃ​អ៊ា​ង​) បើ​គាត់​ត្រឡប់​មក​វិញ ហើយ​ចុះចូល ដើម្បី​បាន​តួនាទី និង​តំណែង​នោះ ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ នឹង​ប្រកាស​ជា​សាធារណៈ ឈប់​មាន​ទំនាក់ទំនង​ឪពុក និង​កូន ជាមួយ​គាត់​ជា​រៀង​រហូត​!» ។

នៅ​លើ​បណ្តាញ​សង្គម Ratanak Eng ក៏​បាន​ភ្ជាប់​រូបភាព​គេហទំព័រ​កាសែត​កោះសន្តិភាព ដែល​មាន​ចំណងជើង​ថា «​សម្តេច​តេ​ជោ ប្រកាស​លើកលែងទោស​ឲ្យ​លោក អេ​ង ឆៃ​អ៊ា​ង និង​ផ្តល់​តួនាទី បើ​ចូល​មក​ស្រុក​» ។

សូម​ជម្រាប​ឡើង​វិញ​ថា ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស គរុ​និស្សិត និស្សិត និង​បុគ្គលិក​អប់រំ​ជាង​២​ពាន់​នាក់ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ (NIE) នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ ២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​អា​មួយ (​អេ​ង ឆៃ​អ៊ា​ង​) នៅ​បន​ល្បែង​ជាប់​នោះ គេ​បង្ហោះ​ឌឺ​ថា បើ​ចង់បាន​ធ្វើ​អ្នកធំ ទាល់តែ​ទៅ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា និង​ចូល​ទៅ​គណបក្សប្រឆាំង​សិន រួច​ហើយ​ត្រឡប់​មក​វិញ បាន​ធ្វើ​ធំ​ហើយ ចាំ​ទៅ​អា​ពៅ ប៉ុន្តែ​បើ​អា​ពៅ​មក អា​ញ់​លើកលែងទោស​ឲ្យ ហើយ​តែងតាំង​ធ្វើ​អ្វីមួយ​នៅ​ក្នុង​រដ្ឋាភិបាល​» ។

សម្តេច​តេ​ជោ ថា​នេះ​ជា​សារ​សម្រាប់​អា​មេ​ល្បែង ដែល​ជា​អ្នក​ញៀ​.​ន​ល្បែង​ទាំងអស់ នៅ​ក្នុងស្រុក​ខ្មែរ ហើយ​ទៅ​អា​មេ​រិ​ក ក៏​លេងល្បែង​ទៀត អ៊ីចឹង អ្នក​ដែល​ចូល​លុយ​ជាមួយ​ក្រុម​នឹង គឺ​ស្នើ​ចូល​ឲ្យ​អ្នកលេង​កាស៊ីណូ​ហ្នឹងហើយ ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា នៅ​ក្រៅប្រទេស​ដើរ​កៀរគរ​រក​លុយ ដើម្បី​ជួយ​អ្នក​នៅ​ក្នុងស្រុក តែ​ដល់​បាន​លុយ​ហើយ យក​ទៅ​លេង​កាស៊ីណូ​អស់ ដូច្នេះ​អ្នក​នៅ​ក្នុងស្រុក​គ្មាន​លុយ ។ ដូច្នេះ​មាន​តែ​រុញ​ទៅ​បែប​ហ្នឹង ។

សម្តេច​តេ​ជោ ថា​៖ បើ​និយាយ​ស្រួល ស្តាប់​គ្នា​មិន​បាន​ទេ មាន​តែ​វិធី​រុញ​ទូក បណ្តោយ​ទឹក​ឲ្យ​ឆាប់​រលាយ​តែ​ម្តង​ទៅ ប៉ុន្តែ​រលាយ​មិន​រលាយ​ជា​រឿង​របស់​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ